KPT+
រឿងផ្ទាល់ខ្លួន ៨យ៉ាងអំពី Bella Ranee តួឯកស្រីរឿង “បុព្វេសន្និវាស”
Bella Ranee ជាតារាសម្ដែងឆ្នើមប្រចាំប្រទេស ដែលបច្ចុប្បន្ននាងជាប់កុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។ នាងល្បីល្បាញសុះសាយខ្លាំង ក្រោយសម្ដែងរឿង បុព្វេសន្និវាស ហើយក៏បានក្លាយជារាជនីថតស្ពត ថតកុន និងរឿងភាគដែលស៊ីថ្លៃមួយរូបផងដែរ។

តាមប្រភពពី Celebsagewiki បានទម្លាយថា តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសុទ្ធប្រមាណពី ១-៥ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២១នេះ។ យ៉ាងណាមិញ ប្រាក់ចំណូលពុំមានប្រភពបង្ហើបឱ្យជាក់លាក់នោះទេ។

ក្រៅពីនោះ នេះជារឿងរ៉ាវ ៨ យ៉ាងផ្ទាល់ខ្លួនរបស់នាង ដែលអ្នកទំនងមិនទាន់ដឹងនៅឡើយ៖
១. Bella Ranee ឈ្មោះពេញ Bella Ranee Campen កើតនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨៩។ តារានិករ Capricorn។
២. នាងជាកូនកាត់ពីរសាសន៍គឺ ជនជាតិថៃ និងអង់គ្លេស។
៣. នាងជាកូនទោលក្នុងគ្រួសារ មានឪពុកឈ្មោះ Arnold Campen ជាជនជាតិអង់គ្លេស ចំណែកម្តាយឈ្មោះ Pranee Campen ជាជនជាតិថៃ។

៤. នាងបានបញ្ចប់បរិញ្ញាបត្រនិងអនុបណ្ឌិតផ្នែកសារព័ត៌មាននិងទំនាក់ទំនងនៃនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ ពីសាកលវិទ្យាល័យ Thammasat ។
៥. ក្នុងឆ្នាំ ២០១១ នាងបានសម្ដែងដំបូងបំផុតជាតួចិត្តអាក្រក់ក្នុងភាពយន្តភាគទូរទស្សន៍រឿង Roy Marn ដែលមានតួឯកប្រុសគឺលោក Boy Pakorn និងតួឯកស្រីនាង Margie Rasri ។
៦. ក្នុងឆ្នាំ ២០១៣ Bella Ranee បានសម្ដែងជាតួសំខាន់លើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ចំណងជើង Pon Prom Onlaweng ជាមួយលោក Boy Pakorn ។

៧. កេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមរីកសុះសាយ បន្ទាប់ពីសម្ដែងរឿងភាគទូរទស្សន៍ចំណងជើង Suparburoot Jutathep: Khun Chai Putipat ជាមួយលោក James Jirayu ហើយ Bella កាន់តែល្បីល្បាញទូទាំងប្រទេសថៃនិងអាស៊ី ក្រោយសម្ដែងរឿងភាគ Buppesunnivas (បុព្វេសន្និវាស) ដែលដើរតួជាមួយលោក Pope Thanawat ។
៨. បច្ចុប្បន្ន Bella Ranee មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងលោក Weir Sukollawat ដែលគិតមកដល់ឆ្នាំនេះ ពួកគេស្រឡាញ់គ្នាអស់រយៈពេលជិត ៦ ឆ្នាំមកហើយ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ bookinginsider
ចុចអាន៖ ដំណើរលើវិថីសិល្បៈរបស់ Aum Patcharapa មុនក្លាយជាកំពូលតារាល្បីប្រចាំប្រទេស
ចុចអាន៖ ៩ ចំណុចដែលអ្នកគាំទ្រគួរដឹងពី Baifern Pimchanok

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត