KPT+
ដាក់វិន័យឲ្យកូនមានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង
គ្មានក្មេងណាដែលចូលចិត្តឲ្យឪពុកម្ដាយតឹងរ៉ឹងដាក់ខ្លួនទេ ប៉ុន្តែជាជម្រើសល្អ ទៅថ្ងៃក្រោយ ព្រោះគេទម្លាប់រស់នៅ ដោយហាត់ពត់លត់ដំ តាំងពីក្មេង ទៅតាមគន្លង ដែលយើងដៅ។ បើម៉ាក់ប៉ាមានវិន័យ និងលក្ខខណ្ឌជាមួយកូនៗ ហើយជាការល្អ ប៉ុន្តែបើមិនទាន់មានវិញ គួរពិចារណាឡើងវិញ ថាតើគួរកំណត់ របៀបបង្ហាត់បង្រៀនកូនដោយវិធីណាទើបជាការល្អ។ អត្ថបទនេះសូមលើកយកចំណុចវិជ្ជមានមួយចំនួន តាមរយៈការដាក់កំហិត ក្នុងការចិញ្ចឹមបីបាច់កូន ដែលយើងគួរពិចារណាដូចខាងក្រោម។

១- រៀនពូកែ៖ ការស្រាវជ្រាវបានបង្ហាញថាភាគច្រើនក្មេងដែលរៀនពូកែ និងបន្តការសិក្សាបានខ្ពស់ ជាក្មេងដែលមានម៉ាក់ប៉ាមានវិន័យខ្ជាប់ខ្ជួនក្នុងការអប់រំពួកគេ។ ទម្លាប់ និងការព្រមទទួលយកវិន័យមកគោរពតាំងពីក្មេង ជាចំណែកធំមួយ ធ្វើឲ្យគេខំប្រឹងរៀន រហូតជាសិស្សពូកែ ឬកាន់តែពូកែ។
២- ទំនុកចិត្តលើខ្លួនឯង៖ ការតម្រែតម្រង់កូនចៅ ឲ្យរស់នៅក្រោមទំនួលខុសត្រូវ និងមានហេតុផល រាល់ការសម្រេចចិត្ត ឬបំពេញការងារអ្វីមួយ កូនៗតែងតែមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងខ្ពស់ (ប៉ុន្តែមិនអំនួត)។ រាល់ការខិតខំប្រឹងប្រែង ចេះវាយតម្លៃលើស្ថានភាព មុនសម្រេចចិត្តធ្វើអ្វីមួយ ជាកត្តាសំខាន់ដែលអាចធ្វើឲ្យគេជោគជ័យលើកិច្ចការ មិនថាតូចធំទៅថ្ងៃក្រោយ។ ទោះជាកូន មានទម្លាប់ រៀនផ្ដល់ក្ដីសង្ឃឹម និងទំនុកចិត្តលើខ្លួនឯងក៏ដោយ យើងជាម៉ាក់ប៉ាត្រូវតែនៅក្បែរ ចាំប្រឹក្សា ឲ្យយោបល់ ឬលើកទឹកចិត្តកូន ទើបគេមិនងាយចុះចាញ់ភាពលំបាកទាំងឡាយ។

៣- ចេះគ្រប់គ្រងខ្លួនឯង៖ ក្មេងអាចគ្រប់គ្រងអត្តចរិត និងទង្វើរបស់ខ្លួនបានដោយសារពួកគេធំឡើងជាមួយវិន័យ និងព្រំដែនច្បាស់លាស់។ បែបនេះគេនឹងមិនងាយត្រូវបានមិត្តភក្ត្រអូសទាញ ឬប្រព្រឹត្តរឿងមិនល្អណាមួយឡើយ។ ការបង្រៀនកូនពីវិន័យទាំងពីវ័យក្មេង ពេលធំឡើងគេនឹងចេះគ្រប់គ្រងខ្លួនឯងដោយឯកឯង។
៤- ឯករាជ្យ និងទំនួលខុសត្រូវ៖ ការដែលមានឯករាជ្យលើខ្លួនឯង អាចល្អជាងក្មេងដទៃ ព្រោះរាល់ពេលធ្វើអី ស្រែករកជំនួយគ្រប់ពេល។ គេចេះគិតមុនគូរ ចេះយោគយល់គ្នាជាមួយក្មេងដទៃពេលមានជម្លោះ។ មួយវិញទៀតពេលដែលធំដឹងក្តី គេនឹងអាចរស់ដោយខ្លួនឯង ចេះរកថវិកាផ្គត់ផ្គង់ខ្លួនឯងនិងសន្សំទៅថ្ងៃអនាគត។ ពេលនោះកូនយើងនឹងដឹងពីផលលំបាក មិនខ្ជះខ្ជាយ ហើយយល់ដឹងពីបញ្ហា ឬការប្រើប្រាស់ហិរញ្ញវត្ថុ ដោយវៃឆ្លាតក៏អាចថាបាន។

តើវិន័យបែបណា ដែលម៉ាក់ប៉ាដទៃដាក់ឲ្យកូន? ប្រសិទ្ធភាពយ៉ាងម៉េចដែរ?
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិកទាំង៥ បង្រៀនកូនឲ្យចេះកំណត់គោលដៅជីវិត
ចុចអាន៖ ហេតុផល ៥យ៉ាង ឪពុកម្ដាយល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល