Connect with us

KPT+

គ្រោះថ្នាក់​ធំៗទាំង ៣ នៃ​ការ​ប្រើ​ទូរសព្ទ​ដៃ​មិន​ប្រយ័ត្ន

បានផុស

នៅ

ការ​ប្រើប្រាស់​ទូរសព្ទញឹកញាប់​ពេក និង​មិន​បានប្រុងប្រយ័ត្នគ្រប់គ្រាន់ អាច​បង្ក​គ្រោះថ្នាក់​ច្រើន​យ៉ាង​ណាស់​ដល់​សុខភាព។

ទាំងនេះ​ជា​គ្រោះថ្នាក់៖

១. មហារីក​ខួរក្បាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង់តែន​ក្នុងទូរសព្ទដៃជាកន្លែងបញ្ចេញរលកវិទ្យុសកម្ម ហើយ​នៅ​ពេល​យើង​ស្រូប​យក​នូវ​ថាមពល​របស់​វា អាច​ធ្វើឲ្យ​ប៉ះពាល់ដល់​ដំណើរការ​នៃ​កោសិកា ដែល​ជា​ហេតុទៅរកការវិវឌ្ឍនៃជំងឺមហារីក។ ជាពិសេស​ប៉ះពាល់​ជាង​គេ គឺ​កោសិកា​ខួរក្បាល ពីព្រោះ​នៅ​ពេល​និយាយ​ទូរសព្ទ យើង​តែង​ដាក់​ទូរសព្ទ​អឹប​ជាប់​នឹង​ក្បាល។  មូលហេតុ​នេះហើយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ក្លាយ​ជា​សរីរាង្គ​មួយ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត ក្នុង​ការ​វិវឌ្ឍ​នៃ​កោសិកា​មហារីក។

២. បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត

ក្រពេញទីរ៉ូអ៊ីត ជាក្រពេញមួយដ៏សំខាន់នៃរាងកាយយើង ដោយ​ដើរតួនាទីយ៉ាង​សកម្ម​ក្នុង​ការ​បញ្ចេញ​អរម៉ូន​ទីរ៉ូអ៊ីត។  អរម៉ូន​ទីរ៉ូអ៊ីត ជាអរម៉ូនចម្បងបំផុតត្រួត​ពិនិត្យ​នូវ​កម្រិត​មេតាបូលីស​នៃ​ការផលិត​ថាមពល​រាងកាយ ជួយ​ដល់​ការរក្សាទម្ងន់ កំណត់​ចង្វាក់បេះដូង  ដង្ហើម  សីតុណ្ហ​ភាពរាង​កាយ និង​កម្រិតកូលេស្តេរ៉ុល ជាដើម។  ដូច្នេះ​ភាព​មិន​ប្រក្រតី​នៃ​ក្រពេញ​នេះ​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​ធម្មតា​នៃ​រាងកាយ​ទាំងមូល។

យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការនិយាយទូរសព្ទញឹកញាប់ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ប្រែប្រួល​ដំណើរការ និងក​ម្រិតអរម៉ូនទីរ៉ូអ៊ីត។

៣. ប៉ះពាល់​មេជីវិត​បុរស

ចំពោះបុរសៗដែល​និយម​ដាក់ទូរសព្ទក្នុងហោប៉ាវខោ អាច​បង្ក​ឥទ្ធិពល​មិន​ល្អ​ដល់​មេជីវិត​របស់​ខ្លួន ។ ដោយសារ​ធាតុវិទ្យុសកម្ម​នៃទូរសព្ទ អាចធ្វើ​ឲ្យ​មេជីវិត ឬស្ពែម៉ាតូសូអ៊ីត​បុរស ងាយ​ងាប់​លឿន​ជាង​ធម្មតា​រហូតដល់​ទៅ ៣ ដង​ឯណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ body+soul

ចុចអាន៖បៃតង ជា​ពណ៌​នៃ​ភាព​សុខដុម និង​ភាព​សម្បូរបែប

ចុចអាន៖តើខ្សែស្រឡាយក្សត្រអង្គណាខ្លះហ៊ានដាក់រាជនិងលាខ្សែរាជវង្ស​ដើម្បីស្នេហាពិត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម