KPT+
១២ ចំណុចដែលនាំឱ្យប្រទេសជប៉ុនរីកចម្រើន និងក្លាយជាគម្រូរបស់ពិភពលោក
ជប៉ុន ជាប្រទេសមួយមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា ព្រមទាំងមានការអប់រំល្អ ដែលពិភពលោកសុទ្ធសឹងបានដឹងរឿងនេះ។
ចុះអ្នកដឹងទេថា ប្រទេសជប៉ុនមានការអប់រំចំណេះដឹង និងសុជីវធម៌បែបណាខ្លះ ទើបគេអភិវឌ្ឍខ្លាំងដូចបច្ចុប្បន្ន?
ខាងក្រោមជាមេរៀននិងគម្រូល្អៗពីប្រទេសជប៉ុន!
១. កុមារជប៉ុនតែងតែសម្អាតសាលារៀនរបស់ពួកគេ ១៥ នាទីជារៀងរាល់ថ្ងៃ ជាមួយគ្រូៗ ដែលនេះជាគម្រូនាំឲ្យមនុស្សជំនាន់ក្រោយមានវិន័យលើការរក្សាអនាម័យផ្ទាល់ខ្លួន។
២. គ្រប់ពលរដ្ឋជប៉ុនដែលមានឆ្កែជាសត្វចិញ្ចឹម ត្រូវតែមានកាបូបសម្រាប់ដាក់សត្វឆ្កែ និង កាបូបពិសេសសម្រាប់ដាក់លាមក ព្រោះផ្នែកមួយនៃសីលធម៌របស់ជប៉ុនគឺអនាម័យនិងភាពស្អាត។
៣. បុគ្គលិកអនាម័យនៅក្នុងប្រទេសជប៉ុន ត្រូវបានគេហៅថា “វិស្វករសុខភាព” ហើយមុនពេលពួកគេអាចចូលធ្វើការបាន ដាច់ខាតត្រូវឆ្លងកាត់ការប្រឡងងសរសេរ និងធ្វើតេស្តផ្ទាល់មាត់។
៤. ទោះបីជប៉ុនគ្មានធនធានធម្មជាតិ និងតែងតែរងគ្រោះដោយសាររញ្ជួយដីជាច្រើនដងក្នុងមួយឆ្នាំៗ ប៉ុន្តែប្រទេសនេះនៅតែអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចធំមួយក្នុងចំណោមហាអំណាចសេដ្ឋកិច្ចធំៗលើពិភពលោក។
៥. ត្រឹមរយៈពេល តែ១០ឆ្នាំប៉ុណ្ណោះ ទីក្រុង ហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន អាចវិលទៅរកភាពរីកចម្រើននៃសេដ្ឋកិច្ចឡើងវិញ ក្រោយពេលទទួលរងការបំផ្លាញខ្ទេចខ្ទីដោយគ្រាប់បែកបរិមាណូកាលពីអំឡុងសង្គ្រាមលោកលើកទី២ ។
៦. សិស្សសាលាជប៉ុនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ត្រូវតែរៀនពីសីលធម៌ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។
៧. ប្រជាជនជប៉ុនគ្មានអ្នកបម្រើនោះទេ ទោះបីជាផ្ទះអ្នកមានបំផុតក៏ដោយ គឺឪពុកម្តាយ ត្រូវទទួលខុសត្រូវចំពោះការងារផ្ទះ និងការថែទាំកូនៗ។
៨. សិស្សសាលាជប៉ុនពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ មិនមានការប្រឡងឡើយ ព្រោះគោលដៅក្នុងការអប់រំរបស់គេគឺដើម្បីបណ្តុះគំនិត និងកសាងអត្តចរិត មិនមែនជាការប្រឡងនោះទេ។
៩. ប្រសិនបើអ្នកទៅភោជនីយដ្ឋាន អាហារប៊ូហ្វេ (Buffet) អ្នកនឹងសម្គាល់ឃើញថា ប្រជាជនជប៉ុនញ៉ាំត្រឹមកម្រិតសមល្មម ពុំមានការខ្ជះខ្ជាយអាហារ ឬសល់អាហារលើតុចោលឡើយ។
១០. ប្រជាជនជប៉ុនឲ្យតម្លៃទៅលើពេលវេលា និងធ្វើអ្វីៗទៀងពេលណាស់ មិនដែលយឺត ឬខកពេលសូម្បីតែមួយវិនាទី។
១១. សូម្បីតែអនាម័យមាត់ធ្មេញ ក៏ជប៉ុនរក្សាបានល្អដែរ ដោយកុមារជប៉ុនទាំងអស់នៅតាមសាលារៀនត្រូវដុសធ្មេញគ្រប់ពេល បន្ទាប់ពីញ៉ាំអាហាររួច ពួកគេធ្វើបែបនេះតាំងពីនៅតូចមកម្ល៉េះ។
១២. សិស្សសាលាត្រូវចំណាយពេល ៣០នាទីទទួលទានអាហារ ដើម្បីធានាបាននូវការរំលាយអាហារដែលត្រឹមត្រូវ ព្រោះជប៉ុនចាត់ទុកពួកគេ ជាសរសរទ្រូងនិងជាអនាគតនៃប្រទេសជាតិ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ paperblog
ចុចអាន៖ អានសុភាសិតទាំងប៉ុន្មាននេះហើយនឹងដឹងថា ហេតុអីជប៉ុនរីកចម្រើនម្លេះ!
ចុចអាន៖ អបិយជំនឿជនជាតិជប៉ុនគួរឱ្យចាប់អារម្មណ៍ គ្រប់គ្នាទំនងមិនទាន់ដឹង
ចុចអាន៖ ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក