Connect with us

KPT+

គន្លឹះ ៣ យ៉ាង ទាត់ចោលទម្លាប់ខ្ជិលដំអក់ ដែលនាំឲ្យពន្យារពេលការងារ

បានផុស

នៅ

ការពន្យារពេលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ធ្វើអ្វីមួយដែលជាធម្មតា តែងបញ្ចប់នៅក្នុង “សម្រាប់ថ្ងៃស្អែក” ដែលត្រូវបានគេស្គាល់ថាជាការពន្យារពេល។

មានគន្លឹះ ៣ យ៉ាង ដើម្បីជួយកាត់បន្ថយការពន្យារពេល ​ខ្ជិលច្រអូស ដំអក់នោះបាន។

១ តោះសូមចាប់ផ្តើម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកត្រូវចាប់ផ្តើមធ្វើអ្វីមួយ​ សូមព្យាយាមកំណត់គោលដៅដែលយើងនឹងធ្វើរយៈពេលពីរនាទី។ មិនចាំបាច់គិតអំពីថា តើយើងអាចអានសៀវភៅ ឬហាត់ប្រាណបានមួយម៉ោងទេ។ គ្រាន់តែចាប់ផ្តើម​ធ្វើអ្វី​ដែល​ចង់​ធ្វើ។ មូលហេតុនៃការធ្វើដូច្នេះ គឺដោយសារតែវាទើបតែចាប់ផ្តើម។

ការមិនគិតច្រើនពេក នឹងធ្វើ​ឲ្យ​យើងមានអារម្មណ៍ដូចជាធ្វើវា ហើយមិន​បាក់ទឹកចិត្ត នៅ​ពេល​ដែល​យើង​បាន​ធ្វើ​រួច ​យើង​នឹង​រីករាយ​ ហើយ​បន្ត​ធ្វើ​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​រៀបចំ។

២ គ្រប់គ្រងអារម្មណ៍អាក្រក់ចំពោះខ្លួនឯង

នៅពេលយើងត្រូវ​រ៉ាប់រង​រឿង​ដែលមិនគួរនឹង​កើត​ យើងតែងតែមានគំនិតអាក្រក់​ឬអារម្មណ៍អវិជ្ជមាន លេចឡើងមក។ ដូច្នេះកុំបោះបង់ចោល​ ទោះអាម្មណ៏អីកើតឡើងឬរារាំងយើង ​កុំសម្រេចចិត្តលើរឿងសំខាន់។ ចំណាយពេលបន្តិច​ ដើម្បីប្រយុទ្ធនឹងខ្លួនឯង​ គិតអំពីមូលហេតុដែលយើងចង់​ធ្វើវា ផ្តល់កម្លាំងចិត្ត ឬប្រសិនបើអ្នកមិនអាចគិត សូមចាប់ផ្តើមសម្រាកបន្តិចសិន។

ត្រូវស្មោះត្រង់នឹងខ្លួនឯង

យកហេតុផលផ្ទាល់ខ្លួនរបស់អ្នក ដូចជាវាមិនអីទេនៅថ្ងៃស្អែក បើខ្ញុំត្រូវពន្យារធ្វើបន្ត។ ប៉ុន្តែខ្ញុំត្រូវធ្វើឲ្យបានល្អនៅថ្ងៃនេះសិន។ ប្រសិនបើអ្នកធ្វើវានៅថ្ងៃស្អែក ត្រូវស្មោះត្រង់នឹងអារម្មណ៍របស់អ្នកពេលនេះ ខ្ញុំនឹងធ្វើវានៅថ្ងៃនេះប៉ុណ្ណេះសិន! បើយើងបានដឹងថា អ្វីដែលយើងនឹងធ្វើនៅថ្ងៃស្អែក នោះគឺជាមូលហេតុដែលមិនអាចពន្យារពេលយើងបាន ហើយអ្វីដែលត្រូវធ្វើគឺសាមញ្ញតាមដែលអាចធ្វើទៅបាន។ កុំបង្ខំខ្លួនឲ្យធ្វើ មិនចឹងអាចខ្ជិល ដំអក់ការងារចោលអាសាបង់។

ចងចាំ​ថា​ ការពន្យារពេលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ អ្វីដែលងាយស្រួលបំផុត​គឺត្រូវធ្វើតាម​អនុសាសន៍ទាំង ៣ នេះ ឲ្យវា​ក្លាយជាទម្លាប់​ ហើយ​យើង​នឹង​ស៊ាំ​ជាមួយ​ហេតុការណ៍​ទាំងនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច

ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

សេដ្ឋកិច្ច១២ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា អត្រាទិញ-លក់ ផ្ទះមានការកើនឡើង

សេដ្ឋកិច្ច១៣ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសមួយទៀត គ្រោងបង្កើតនៅខេត្តព្រះសីហនុ

សុះ ម៉ាច
ជីវិតកម្សាន្ដ១៤ នាទីutes មុន

លោក សុះ ម៉ាច កោតសរសើរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលចេះស្រលាញ់ អភិរក្ស និងលើកស្ទួយវិស័យសិល្ប:

ផ្លូវ ២៣០
សន្តិសុខសង្គម២០ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម