Connect with us

KPT+

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារពេញនិយម

បានផុស

នៅ

តាម​លទ្ធផល​ស្រាវជ្រាវ​របស់​​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា ដំណើរ​កម្សាន្ត​បាន​ជួយ​​ឲ្យ​មនុស្ស​ ដិត​ជាប់​ភាព​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​បាន​យូរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ការ​​ចំណាយ​លុយ​ទៅ​ដេញ​តាម​ សម្ភារៈ​ទំនើប ទាន់​សម័យ​កាល។

May be an image of 16 people, including Rin Chanreaksmey, Yin Borin, Tong, Raksmey Meth, Sopheak Tra, Sav Sreymom, Da Ena and ពៅ វាសនា and people standing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធ​ផល​ស្រាវ​ជ្រាវ ពី​សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យ​ ជំនាញ​ផ្នែក​ចិត្ត​វិទ្យា Thomas Gilovich បាន​ឲ្យ​ដឹង​ថា សម្រាប់​មនុស្ស​ដែល​បាន​ទៅ​ធ្វើ​ដំណើរ​​កម្សាន្ត បាន​ទទួល​បទ​ពិសោធន៍​ ពុំ​ធ្លាប់​មាន​ជា​ច្រើន​ ប្លែក​ៗ ហើយ​ទិដ្ឋភាព​រីក​រាយ​ ទាំង​នោះ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​ (ទាក់​ទង​នឹង អ័រម៉ូន​រីក​រាយ) ​ធ្វើ​ឲ្យ​អ្នក​ដើរ​កម្សាន្ត​​ភាគ​ច្រើន​សប្បាយ​ចិត្ត ជាប់​បាន​យូរ។

May be an image of 8 people, including Rin Chanreaksmey, Vechlinh Chhorn and Sav Sreymom, people standing, outdoors and tree

ដោយ​ឡែក ការ​ពិសោធ​ ក៏​បាន​រក​ឃើញ​ដែរ​ថា សម្រាប់​អ្នក​ដែល​ ចំណាយ​ពេល​ទៅ​ទិញ​អីវ៉ាន់ ឬ​សម្ភារៈ​ ដែល​ពេញ​និយម​ តាម​សម័យ​កាល នឹង​ទទួល​បាន​ភាព​រីក​រាយ​ដូច​គ្នា ប៉ុន្តែ អ្វី​ដែល​រីក​រាយ​នោះ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោក​សាស្រ្តាចារ្យ បាន​និយាយ​ត្រង់​ចំណុច​នេះ​ថា “ភាព​ស៊ាំ​ទៅ​នឹង​ សម្ភារៈ​ ជា​សត្រូវ​នឹង​ ភាព​រីក​រាយ​ក្នុង​ខ្លួន​” ដែល​លោក​ បាន​និយាយ​សម្តៅ​ទៅ​លើ អារម្មណ៍​ជាប់​ទាក់​ទង​ នឹង​សម្ភារៈ​គឺ​មាន​តែ​​ក្នុង​រយៈ​ពេល​ខ្លី​ និង​តិច​តួច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ ការ​ដើរ​លេង ការ​ចូល​រួម​ព្រឹត្តិការណ៍​ប្លែក​ៗ ក្នុង​ជីវិត​ បាន​បង្រៀន​ និង​ដឹត​ដាម​ជាប់​ទាក់​ទង​​ក្នុង​ចិត្ត​មនុស្ស​ច្រើន​ជាង​។

May be an image of one or more people, people standing, outerwear and outdoors

ដោយ​ឡែក លោក Robert Waldinger ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ នៃ​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក ក៏​បាន​លើក​ឡើង​ ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ ការ​ដើរ​លេង​​កម្សាន្ត​ជា​ក្រុម​គ្រួសារ មិត្តភក្តិ ឬ​​ធ្វើ​ការ​ងារ​ជា​សហគមន៍ នឹង​ផ្តល់​មក​វិញ​នូវ ភាព​សប្បាយ​ចិត្ត និង​រីក​រាយ ច្រើន​ជាង​ការ​ទិញ​សម្ភារៈ​ថ្លៃ​ៗ សម្រាប់​ប្រើ។ បន្ថែម​ពី​នោះ លោក​បាន​លើក​ឡើង​ថា ការ​ចំណាយ​លុយ​ទៅ​លើ ការ​លេង​កីឡា​ប្លែក​ៗ ការ​រៀន​មុខ​វិជ្ជា​ថ្មី​ៗ ប្លែក​ៗ ឬ​ទៅ​ចូល​រួម​កម្មវិធី​​ដើរ​លេង ​​ក្នុង​ឱកាស​ពិសេស​ណា​មួយ នឹង​ផ្តល់​មក​វិញ ទាំង​បទ​ពិសោធ និង​​ភាព​រីក​រាយ ជាប់​ក្នុង​ចិត្ត​​ផង​ដែរ៕

May be an image of 8 people, people sitting, people standing, outerwear, outdoors and tree

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រសិន​ត្រូវ​វង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ ​គួរធ្វើយ៉ាងណាខ្លះ?

ចុចអាន៖ វ័យកាន់តែជ្រេ បើ​​ដើរ​បាន​ច្រើន​​ ​​អត្រាឆាប់​​ស្លាប់​ទាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម