KPT+
មន្តស្នេហ៍ទាក់ទាញរបស់តារានិករទាំង១២ ទៅណាមកណាមានតែគេលួច Crush
ទាំងនេះជាចំណុចពិសេសនៃតារានិករទាំង១២ ដែលជាមន្តស្នេហ៍ទាក់ទាញពីមនុស្សជុំវិញមកចោមរោមស្រឡាញ់ចូលចិត្ត!

១. តារានិករ Capricorn

ជាមនុស្សដែលមានភាពរឹងមាំ ហ្មត់ចត់ និងរួសរាយ។ គេទៅដល់ណាក៏បាន មិនសូវស៊ាំញ៉ាំ ឆាប់ចុះសម្រុងជាមួយអ្នកដទៃ។
២. តារានិករ Aquarius
ជាមនុស្សឆ្លាត សប្បាយៗ ទាក់ទាញមនុស្សក្បែរខ្លួន និងមានចរិតវិជ្ជមាន។ ទាំងនេះហើយជាចំណុចលេចធ្លោដែលតារានិករផ្សេងលួចចាប់ចិត្ត។
៣. តារានិករ Pisces

គេគួរឲ្យស្រលាញ់ ចិត្តល្អដាក់អ្នកគ្រប់គ្នា គួរឲ្យចង់នៅជិត និយាយជាមួយម្ដងៗ ស្រស់ស្រាយសប្បាយចិត្ត ភ្លេចទុក្ខកង្វល់ពិតៗ។
៤. តារានិករ Aries
Aries មិនសូវនិយាយច្រើនទេ តែបើនិយាយអីហើយ គឺធ្វើហ្នឹង។ ជាមនុស្សចិត្តស្ងប់ និងយកចិត្តទុកដាក់ជាមួយការងារ។
៥. តារានិករ Taurus
មនុស្សនេះគួរឲ្យស្រឡាញ់ មានមន្តស្នេហ៍ ទាក់ទាញចិត្តអ្នកជុំវិញទាំងមិនដឹងខ្លួន។ នៅក្បែរពេលណា រសាយទុក្ខពេលនោះ។
៦. តារានិករ Gemini

គេជាតារានិករដែលពូកែកំប្លែង ឈ្លាសវៃ នឹងធឹង សម្ដីចាក់ទឹកមិនលិច។ មនុស្សគេមិននិយាយអីសោះ ក៏សឹងថាមិនខ្វះអ្នកលួចបេតីដែរ។
៧. តារានិករ Cancer
តារានិករនេះចិត្តល្អ ស្លូតត្រង់ ខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួន និងដឹងពីអ្វីដែលគួរនិយាយអ្វីដែលមិនគួរនិយាយ។
៨. តារានិករ Leo

ជាមនុស្សមានទំនុកចិត្ត មានឆន្ទៈខ្ពស់ ទឹកមុខសម្ដីសំដៅរបស់គេពោរពេញដោយអំណាច និងចេះជួយអ្នកដទៃមិនរើសមុខនោះទេ។
៩. តារានិករ Virgo

Virgo ជាមនុស្សឆ្លាត ឯករាជ្យ ជឿជាក់លើខ្លួនឯងគ្រប់ពេល ហ៊ានស៊ីហ៊ានសង។ មិនថាធ្វើការឬធ្វើជំនួញ គឺធ្វើដោយមានទំនួលខុសត្រូវខ្ពស់។
១០. តារានិករ Libra

ជាមនុស្សរប៉ិលរប៉ូចគួរឲ្យស្រឡាញ់ មិនសូវឆ្លាត តែមានមន្តស្នេហ៍ពីកំណើត។ មិនចេះប្រកាន់ឫកពារ នរណាក៏ជាមិត្ត។
១១. តារានិករ Scorpio
ជាមនុស្សស្ងប់ស្ងាត់ តែងតែងប្រឹងប្រែងរៀនអ្វីថ្មី និងមិនចេះប្រកាន់ខ្លួន។ គេក៏ជាតារានិករដែលមានភាពស្មោះត្រង់បំផុត។
១២. តារានិករ Sagittarius

ជាមនុស្សមានខ្លួនក្មេង តែគំនិតចាស់ទុំ យល់ដឹងច្រើន យល់ចិត្តមនុស្ស និងងាយបបួលទៅណាមកណា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?
ចុចអាន៖ ទើបដឹងការពិត! មកពីអ៊ីចឹងសោះ ទើបអ្នកកើតខែទាំងនេះនៅ Single បានយូរ

-
KPT+១១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់