KPT+
មិនចង់ក្លាយជាអ្នកចែកចាយកូវីដ ទៅកាន់អ្នកដទៃ ម៉ាស់ពាក់រួចមិនមែនចេះតែបោះចោលតាមចិត្តចង់ទេ
ម៉ាសដែលយើងពាក់លើមុខរួចរាល់ អាចបោះចោលទៅបាន គួរតែមានរបៀបទុកដាក់វាត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ និងវីរុសដទៃទៀតដល់អ្នកដទៃ។

ម៉ាសដែលត្រូវបានប្រើប្រាស់រួច ត្រូវបានគេចាត់ទុកថា ជាកាកសំណល់រឹងនិងឆ្លង ដោយសារវត្តមានសំងាត់ពីរាងកាយរបស់មនុស្ស ដូចជា ក្អក កណ្ដាស់ បង្កឲ្យមានដំណក់ទឹក ឬភ្នាក់ងារបង្ករោគនៃវីរុស។ ការផ្ទុកនិងការបំផ្លាញចោល ត្រូវការនីតិវិធីដូចគ្នា មិនមែនបោះចោលតាមចិត្តនឹកឃើញឡើយ។
វិធីបោះចោលម៉ាសឲ្យបានប្រើត្រឹមត្រូវ ស្របតាមក្រសួងសុខាភិបាលគ្រប់ប្រទេសណែនាំ ៖
១ បត់ម៉ាសដែលពាក់រួចចូលខាងក្នុង (កន្លែងប៉ះផ្ទៃមុខ) ដើម្បីការពារការបញ្ចេញទឹកមាត់ ពីការរាលដាលនិងស្នាមប្រឡាក់ផ្សេងៗ។

២ ចងភ្ជាប់ត្រចៀកម៉ាសទាំងសងខាងឲ្យបានតឹង តាមកំលាំងដៃរបស់យើង។

៣ ដាក់ម៉ាសក្នុងថង់ប្លាស្ទិកមួយដែលបិទជិតល្អ ឬទុកវាក្នុងថង់ប្លាស្ទិចដៃដែលមានស្រាប់ ហើយចងវាឲ្យតឹងដូចគ្នា។

៤ ដាក់ក្នុងធុងសំរាមដែលមានគំរបបិទជិតឬធុងមានថង់រុំស្រោប ហើយបាញ់អាកុលបន្ថែមទៅផង។

៥ លាងដៃឲ្យស្អាតជាមួយសាប៊ូឬបាញ់អាកុលឬជែល។ បន្ទាប់ពីបានប៉ះម៉ាសដែលជាកាក់សំណល់រួចមក និងមុនពេលចាប់កាន់ម៉ាសថ្មីមកពាក់។

អនុវត្តតាមវិធីនេះ ធានាថាអ្នកមិនភ័យព្រួយ ថាខ្លួនជាជនបង្កឬចម្លងទៅអ្នកជុំវិញដោយមិនដឹងឡើយ។ព្រោះយើងម្នាក់ៗមិនដឹងថា ខ្លួនឯងមានកូវីដឬអត់ទេ។ មេរោគនេះ មិនអាចមើលនឹងភ្នែកបាននោះទេ ដរាបណាអ្នកបានតេស្តដោយត្រឹមត្រូវពីគ្រូពេទ្យ ទើបអាចបញ្ជាក់ថាគេមានសុខភាពល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ