KPT+
WHO ព្រមានពីផលប៉ះពាល់យូរអង្វែងនៃកូវីដ-១៩ ចំពោះសុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្ត ជាផ្នែកសំខាន់មួយនៃការរស់នៅ ដែលមិនអាចធ្វេសប្រហែសបាននោះទេ។ ផ្លូវចិត្តចុះខ្សោយ រាងកាយក៏អន់ថយ ប្រព័ន្ធភាពស៊ាំនឹងមិនរឹងមាំ ក៏ដូចជាបង្កការរំខានដល់សកម្មភាពប្រចាំផ្ងៃផងដែរ។

នៅសប្ដាហ៍នេះ អង្គការសុខភាពពិភពលោកបានព្រមានអំពីផលអវិជ្ជមានមួយចំនួនចំពោះសុខភាពផ្លូវចិត្តបណ្ដាលមកពីជំងឺរាតត្បាតដែលវានឹងមានរយៈពេលវែង ប្រសិនពុំមានវិធានការទប់ស្កាត់នោះទេ។

ការថប់បារម្ភជុំវិញការរីករាលដាលនៃវីរុសកូវីដ-១៩ បង្កផលប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ការបិទខ្ទប់ បូកជាមួយការរក្សាគម្លាតសង្គមផង បានរួមចំណែកដល់វិបត្ដិសុខភាពផ្លូវចិត្តដែលរួមមាន បង្កភាពតានតឹងផ្លូវអារម្មណ៍ កង្វល់អត់ការងារធ្វើ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងការដាច់ទំនាក់ទំនងសង្គម។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់អង្គការសុខភាពពិភពលោក ដែលធ្វើឡើងនៅទីក្រុង Athens ប្រទេសក្រិក។

ថ្លែងនៅក្នុងសន្និសីទ នាយក WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge មានប្រសាសន៍ថា មនុស្សជាង ៤ លាននាក់នៅទូទាំងពិភពលោកត្រូវជួបបញ្ហាជីវភាពរស់នៅធ្លាក់ដុនដាប បែកបាក់ទំនាក់ទំនងគ្រួសារនិងសហគមន៍ អាជីវកម្មបានដួលរលំ និងប្រជាជនរាប់លាននាក់ទៀតបានបាត់បង់ឱកាសការងារ។

ដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្លូវចិត្តខាងលើ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានការពង្រឹងសេវាសុខភាពផ្លូវចិត្ត និងនិងធ្វើយ៉ាងណាត្រូវកែលម្អលទ្ធភាពទទួលបានការថែទាំ ព្រមទាំងប្រឹក្សាយោបល់តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ជាជាងអង្គុយសម្ងំតែក្នុងផ្ទះសុទ្ធសាធ។ នេះដោយសារតែទំនាក់ទំនងតាមអនឡាញនឹងជួយជំរុញឱ្យមានសេវាកម្មគាំទ្រផ្លូវចិត្តល្អប្រសើរនៅតាមសាលារៀន សាកលវិទ្យាល័យ កន្លែងធ្វើការ និងសម្រាប់គ្រូពេទ្យនៅជួរមុខផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ សកម្មភាពប្រចាំថ្ងៃសាមញ្ញៗ ៤ យ៉ាង ការពារផ្លូវចិត្តឱ្យមានសុខភាពល្អ
ចុចអាន៖ WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ