KPT+
សូមប្រយ័ត្ន! ចំណុចគ្រោះថ្នាក់ទាំងនេះ ជាកន្លែងកកកុញវីរុសកូវីដច្រើនបំផុត
WHO ធ្លាប់បានប្រកាសថា រោគរាតត្បាតនេះនឹងមិនទៅណាចោលយើងទេ គ្រប់គ្នាត្រូវរស់នៅជាមួយមេរោគយូរអង្វែង។ ដូច្នេះហើយ មនុស្សក៏ត្រូវផ្លាស់ប្ដូររបៀបរស់នៅ និងត្រូវសម្របខ្លួនជាមួយបញ្ហានៃវិបត្តិកូវីដ។
យើងមិនអាចនៅតែផ្ទះ មិនចេញក្រៅប្រកបមុខរប រកស៊ីណាមួយបានឡើយ ប៉ុន្តែខណៈពេលយើងចេញក្រៅ ក៏គួរតែកាត់បន្ថយការយកដៃទៅប៉ះផ្ទាល់នឹងវត្ថុផ្សេងៗ រួមទាំងផ្ទៃមុខ។ ជាពិសេសគឺកាត់បន្ថយការចម្លងវីរុស ពីមនុស្សដែលឆ្លងមេរោគ ក្អក ឬកណ្ដាស់។
ខាងក្រោមនេះចំណុចប្រមូលផ្ដុំវីរុសកូវីដមិនធម្មតា៖
១ ក្រដាសប្រាក់ បន្ទាប់ពីចាប់យកក្រដាសប្រាក់ សូមសម្អាតដៃរបស់អ្នកភ្លាមៗ ជាមួយជែល អាល់កុលឬសាប៊ូ។ បើអាចកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងប្រើវិធីទូទាត់តាមរយៈការផ្ទេរប្រាក់ ឬកាតឥណទានជំនួសវិញ។

២ ចំណុចទាញទ្វារឬបណ្ដុំទ្វារ ព្យាយាមប្រើស្មារុញ ដើម្បីបើកទ្វារជំនួសឬបាញ់អាល់កុលលើទ្វារចូលមុនពេលប៉ះវា។
៣ កៅអីពូកឬទ្វារនៅលើឡានក្រុងឬឡានឈ្នួល សុទ្ធតែជាចំណុចត្រូវប៉ះ ដូច្នេះចាំបាច់ក្នុងការពារនិងត្រូវមានសុវត្ថិភាពនៅពេលធ្វើដំណើរ។ ពេលកំពុងចាប់របស់ទាំងនេះ។ ត្រូវលាងសម្អាតដោយប្រើទឹកអនាម័យ ឬបាញ់អាល់កុលជានិច្ច។
៤ ជណ្ដើរយន្តដោយជើង ប្រសិនបើចាំបាច់ក្នុងការចាប់បង្កាន់ដៃជណ្ដើរ សូមសម្អាតដៃរបស់អ្នកភ្លាមៗជាមួយជែលអាល់កុលឬសាប៊ូ។

៥ ជណ្ដើរយន្តប្រអប់ ប្រើប៊ិចចុងគន្លឹះ ឬឈើចាក់ធ្មេញ ឬបើគ្មានអ្វីនៅក្នុងដៃអ្នកអាចប្រើកែងដៃបាន ដើម្បីចុចប៊ូតុងជណ្ដើរយន្តជំនួសម្រាមដៃ កាត់បន្ថយទំនាក់ទំនងដោយផ្ទាល់ជាមួយប៊ូតុងជណ្ដើរយន្ត។
៦ ម៉ាស៊ីនស្កេនម្រាមដៃ នៅតំបន់ខ្លះ ដូចជាខុនដូឬការិយាល័យធ្វើការរួមគ្នា ម្រាមដៃអាចត្រូវបានស្កេនដើម្បីបើកទ្វារឬថតពេលវេលាក្នុងនិងក្រៅតំបន់ចេញចូល។ បើស្កេនរួច ប្រញាប់លាងសំអាតដៃ នឹងអាកុលឬជែលជាចាំបាច់។
៧ តុការងារ ជូតសម្អាតតុរបស់អ្នកជាមួយអាល់កុលជានិច្ច។
៨ ទូរស័ព្ទអូហ្វីស ឯកសារត្រូវប្រើប្រាស់រួមគ្នា ម៉ាស៊ីនថតចម្លងឧបករណ៍ កៅអីនិងតុការងារ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ប៊ិចកន្ត្រៃកាត់។ ត្រូវលាងសម្អាតឲ្យបានញឹកញាប់ និងជូតជាតិអាល់កុល ដើម្បីកាត់បន្ថយការប្រមូលផ្ដុំមេរោគ។
៩ សំបុត្ររថយន្តក្រុងឬរថភ្លើង ត្រូវប្រើជាតិអាល់កុលយ៉ាងហោចណាស់ ៧០ ភាគរយ រាល់ពេលដែលអ្នកទទួលវាពីដៃអ្នកលក់។
១០ កន្ត្រកនៅក្នុងផ្សារទំនើប លាងដៃឬសម្អាតដៃរបស់អ្នក មុននិងក្រោយពេលប្រើរួច។

១១ ទូ ATM លាងដៃរបស់អ្នកជាមួយជែល អាល់កុល ឬសាប៊ូភ្លាមៗ បន្ទាប់ពីប៉ះរួច។
១២ បង្គន់អនាម័យសាធារណៈ ប្រើក្រដាសអនាម័យ ដើម្បីប៉ះឧបករណ៍ទាំងអស់នៅក្នុងបន្ទប់ទឹកជំនួសវិញ។ បាញ់អាល់កុលដើម្បីជូតកន្លែងប៉ះ ហើយបន្ទាប់ពីធ្វើកិច្ចការរួច សូមលាងសម្អាតដៃរបស់អ្នកជាមួយជែល អាល់កុល ឬសាប៊ូភ្លាមៗ។

១៣ ទំនិញអនឡាញ សូមទុកវានៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា រយៈពេល ២ ថ្ងៃ មុនពេលប៉ះ ប៉ុន្តែប្រសិនបើអ្នកមិនអាចទុកបានទេ សូមជូតឲ្យស្អាតមុនពេលប៉ះ។
១៤ សេវាកម្មដឹកជញ្ជូនអាហារអនឡាញ សូមទទួលអាហារពីអ្នកដឹកជញ្ជូនរួច បាញ់អាកុលភ្លាមៗពីក្រៅ។បន្ទាប់ត្រូវរហ័សលាងដៃឲ្យបានស្អាត មុនហូបអាហារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធានការការពារខ្លួន ពីកូវីដបំប្លែងខ្លួនច្រើនប្រភេទ ពេលចូលផ្សារទិញម្ហូបតាមតូប
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?