Connect with us

KPT+

សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?

បានផុស

នៅ

ស្ថានភាព​ខ្លះ​ក្នុង​ជីវិត​យើង យើង​បែរ​ជាមាន​អារម្មណ៍​ថា ហួសចិត្ត​ចំពោះ​ការ​រំពឹងទុក​ដែល​បែរជា​ខកខាន វឌ្ឍនភាព​បែរជា​ទ្រឹង គ្មាន​ហេតុផល គ្រប់យ៉ាង​មិនអាច​គ្រប់គ្រង​បាន​។ ទោះ​បី​យ៉ាង​ណា កាលៈទេសៈ​ណា សម្ពាធ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនវិទូ​ថូ​ម៉ាស​ខា​លី​ល​បាន​និយាយថា “​បើ​គ្មាន​សម្ពាធ នឹង​គ្មាន​ត្បូង​ពេជ្រ​ទេ​” ដោយ​លើកឡើងថា ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន សម្ពាធ​វា​អាច​ជួយ​ជំរុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​ប្រឹង​អនុវត្ត​និង​សម្រេច​បាន​លើស​ពី​អ្វី​ដែល​គេ​ធ្លាប់​ជឿ​។ សម្ពាធ​ ដែល​មិន​អាច​គ្រប់គ្រង​បាន វា​តែង​កើតមានឡើង​ភ្លាមៗ​ធ្វើ​ឲ្យ​ប្រែប្រួល​ក្នុង​ការ​រស់នៅ និង​ផែនការ​អនាគត​របស់​យើង​។ ដើម្បី​អាច​បន្សាំ ចូរ​ក្រឡេក​មើល​រក​វិធី​ថ្លឹង​និង​ដោះស្រាយ​៖

ទីមួយ តើ​សម្ពាធ​មកពីណា​?

​មាន​សម្ពាធ​ពីរ​ប្រភេទ​កត្តា​ខាងក្នុង​និង​ខាងក្រៅ​។​

​សម្ពាធ​ផ្ទៃក្នុង​បណ្តាលមកពី​ការ​ជំរុញ​ខ្លួនឯង​ខ្លាំង​ពេក​ឬ​ការព្រួយបារម្ភ​ហួសហេតុ​។ សម្ពាធ​ពី​ខាងក្រៅ​កើតឡើង​ពី​មនុស្ស​នៅ​ជុំវិញ​ ដែល​បង្ក​ហើយ​លើស​ពី​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​។ សម្ពាធ​ខាងក្រៅ​ខ្លះ​មាន​ទំនាក់ទំនង​តិចតួច​ជាមួយ​ការងារ​ ប៉ុន្តែ​របៀប​យើង​ប្រតិកម្ម​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការងារ​របា​ន​។​

ការ​បែក​ឆ្ងាយ​មនុស្ស​ជាទី​ស្រលាញ់​រយៈពេល​វែង រង​ជំងឺ ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ការទទួលខុសត្រូវ​ទំនាស់​គ្រួសារ ការខាតបង់​មុខរបរ ជំពាក់​គេ ឬ​គ្រោះថ្នាក់​អាច​ធ្វើ​ឲ្យ​យើង​ទទួលបន្ទុក​ធ្ងន់​និង​ប៉ះពាល់​ដល់​ឥរិយាបថ​វិជ្ជមាន​បាន​។​

ចុះ​ធ្វើយ៉ាងណា​?

​វិធី​ដំបូង សមត្ថភាព​សម្រប​ខ្លួន នៅ​ចំពោះ​មុខ​កាលៈទេសៈ​ ដែល​ប្រឈម​នូវ​ភាព​រង្គោះ​ផ្នែក​សុខុមាលភាព​ផ្លូវចិត្ត ភាព​អត់ធន់​មិន​មែន​ជា​ចរិត​ទេ តែ​ជា​សមត្ថភាព​ក្នុង​ការ​សម្រប​ដូច​ភាពស៊ាំ​។​ ​ឧទាហរណ៍​យើង​អាច​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយ​ចំនួន​ ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ថា អាច​ទប់​ទល់នឹង​សម្ពាធ​ក៏ដូចជា​ស្ថានភាព​ស្ត្រេ​ស​(​ស្រា​មិន​មែន​ជា​មធ្យោបាយ​ទេ វា​ជា​គ្រោះថ្នាក់​)

វិធី​ទី​ពីរ ហ៊ាន​និយាយ​ដោយ​សុភាព​និង​ត្រង់​ទៅ​ត្រង់​មក​ការ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ គួរ​ចាប់ធ្វើ​។ ប្រសិនបើ​ពួកគេ​ធ្វើ​មិន​សម​ហេតុផល​ឬ​បំពាន ចូរ​ត្រៀមខ្លួន​ប្រាប់​ពួកគេ​ឲ្យ​ដឹងពី​អារម្មណ៍​របស់​យើង ហើយ​និយាយ​ថា​ពេល​យើង​មិន​យល់ព្រម កុំ​អូ​ខេ​។

ទី​បី ប្រើ​បច្ចេកទេស​សម្រាក​លំហែ​

​បន្ធូរ​អារម្មណ៍​ដោយ​ងូតទឹក មើល​រឿង​កំប្លែងៗ​ស្តាប់​ចម្រៀង ធ្វើ​ម្ហូប ឬ​យក​ឆ្កែ​ដើរលេង​។ ប្រសិនបើ​យើង​ដឹង​ថា​ សកម្មភាព​ជាក់លាក់​ណាមួយ ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​សូម​ទុក​ពេល​វេលា​។ គ្មាន​អ្នក​ណា​រវល់​ដើម្បី​ស្លាប់​ទេ គេ​រវល់​ដើម្បី​រស់​។

ទី​បួន អភិវឌ្ឍ​ចំណាប់អារម្មណ៍​និង​ចំណង់​ចំណូលចិត្ត​

​ការស្វែងរក​សកម្មភាព​ ដែល​ខុសគ្នា​ទាំងស្រុង​ពី​អ្វី​ពីមុន​ធ្លាប់​ចូលចិត្ត អាច​ល្អ​។ ទម្លាប់​ពីមុន​ហ្នឹងហើយ ដែល​បណ្តាល​ឲ្យ​យើង​មាន​ភាព​តានតឹង​បន្ត​វា​ទៀត​ធ្វើ​អី​? ជួប​មនុស្ស​ថ្មី ហាត់​កីឡា​ថ្មី​។​ល​។

ទី​៥ សម្រាក សម្រាក​ពិតជា​សម្រាក​

​ស្វែងរក​តុល្យភាព​ក្នុង​ជីវិត គឺ​សម្រាក ដោយ​កាយ​និង​ចិត្ត មិនមែន​ប្រះដេក​គិត​នោះទេ​។ បើ​សម្រាក​កុំ​មើល​ហ្វូន បើ​ប្រះ​ហើយ គឺ​រាប់​ដង្ហើម​គេង កុំ​គិត​។​

ទី​៦ ស្តាប់ធម៌​

​សាសនា​អប់រំ​ចិត្ត សង្រួម​គំនិត​និង​លួងលោម​ជីវិត​យើង​បាន​។ វិធី​ណាក៏ដោយ យើង​ត្រូវ​ជួយ​ខ្លួនឯង​ជាជាង​បន្ទោស​ថា ខ្ញុំ​រង​សម្ពាធ​៕​

ប្រែសម្រួល៖ ឡា​ហ្សូ​លី​

​ចុចអាន៖ កុំកសាងជញ្ជាំងក្នុងបេះដូង រារាំងខ្លួនឯងពីពិភពលោកនេះ

ចុចអាន៖ រស់នៅជាមួយគំនុំគុំគួននាំមកនូវអន្តរាយមិនថា ការរកស៊ីឬសង្គមគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម