KPT+
សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?
ស្ថានភាពខ្លះក្នុងជីវិតយើង យើងបែរជាមានអារម្មណ៍ថា ហួសចិត្តចំពោះការរំពឹងទុកដែលបែរជាខកខាន វឌ្ឍនភាពបែរជាទ្រឹង គ្មានហេតុផល គ្រប់យ៉ាងមិនអាចគ្រប់គ្រងបាន។ ទោះបីយ៉ាងណា កាលៈទេសៈណា សម្ពាធគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។

ទស្សនវិទូថូម៉ាសខាលីលបាននិយាយថា “បើគ្មានសម្ពាធ នឹងគ្មានត្បូងពេជ្រទេ” ដោយលើកឡើងថា ក្នុងកម្រិតដែលអាចគ្រប់គ្រងបាន សម្ពាធវាអាចជួយជំរុញទឹកចិត្តមនុស្សឲ្យប្រឹងអនុវត្តនិងសម្រេចបានលើសពីអ្វីដែលគេធ្លាប់ជឿ។ សម្ពាធ ដែលមិនអាចគ្រប់គ្រងបាន វាតែងកើតមានឡើងភ្លាមៗធ្វើឲ្យប្រែប្រួលក្នុងការរស់នៅ និងផែនការអនាគតរបស់យើង។ ដើម្បីអាចបន្សាំ ចូរក្រឡេកមើលរកវិធីថ្លឹងនិងដោះស្រាយ៖
ទីមួយ តើសម្ពាធមកពីណា?

មានសម្ពាធពីរប្រភេទកត្តាខាងក្នុងនិងខាងក្រៅ។
សម្ពាធផ្ទៃក្នុងបណ្តាលមកពីការជំរុញខ្លួនឯងខ្លាំងពេកឬការព្រួយបារម្ភហួសហេតុ។ សម្ពាធពីខាងក្រៅកើតឡើងពីមនុស្សនៅជុំវិញ ដែលបង្កហើយលើសពីសមត្ថភាពក្នុងការដោះស្រាយ។ សម្ពាធខាងក្រៅខ្លះមានទំនាក់ទំនងតិចតួចជាមួយការងារ ប៉ុន្តែរបៀបយើងប្រតិកម្មអាចជះឥទ្ធិពលអវិជ្ជមានដល់ការងាររបាន។
ការបែកឆ្ងាយមនុស្សជាទីស្រលាញ់រយៈពេលវែង រងជំងឺ ការលំបាកផ្នែកហិរញ្ញវត្ថុ ការទទួលខុសត្រូវទំនាស់គ្រួសារ ការខាតបង់មុខរបរ ជំពាក់គេ ឬគ្រោះថ្នាក់អាចធ្វើឲ្យយើងទទួលបន្ទុកធ្ងន់និងប៉ះពាល់ដល់ឥរិយាបថវិជ្ជមានបាន។
ចុះធ្វើយ៉ាងណា?

វិធីដំបូង សមត្ថភាពសម្របខ្លួន នៅចំពោះមុខកាលៈទេសៈ ដែលប្រឈមនូវភាពរង្គោះផ្នែកសុខុមាលភាពផ្លូវចិត្ត ភាពអត់ធន់មិនមែនជាចរិតទេ តែជាសមត្ថភាពក្នុងការសម្របដូចភាពស៊ាំ។ ឧទាហរណ៍យើងអាចផ្លាស់ប្តូររបៀបរស់នៅមួយចំនួន ដែលជួយឲ្យមានអារម្មណ៍ថា អាចទប់ទល់នឹងសម្ពាធក៏ដូចជាស្ថានភាពស្ត្រេស(ស្រាមិនមែនជាមធ្យោបាយទេ វាជាគ្រោះថ្នាក់)
វិធីទីពីរ ហ៊ាននិយាយដោយសុភាពនិងត្រង់ទៅត្រង់មកការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គួរចាប់ធ្វើ។ ប្រសិនបើពួកគេធ្វើមិនសមហេតុផលឬបំពាន ចូរត្រៀមខ្លួនប្រាប់ពួកគេឲ្យដឹងពីអារម្មណ៍របស់យើង ហើយនិយាយថាពេលយើងមិនយល់ព្រម កុំអូខេ។
ទីបី ប្រើបច្ចេកទេសសម្រាកលំហែ
បន្ធូរអារម្មណ៍ដោយងូតទឹក មើលរឿងកំប្លែងៗស្តាប់ចម្រៀង ធ្វើម្ហូប ឬយកឆ្កែដើរលេង។ ប្រសិនបើយើងដឹងថា សកម្មភាពជាក់លាក់ណាមួយ ជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលសូមទុកពេលវេលា។ គ្មានអ្នកណារវល់ដើម្បីស្លាប់ទេ គេរវល់ដើម្បីរស់។
ទីបួន អភិវឌ្ឍចំណាប់អារម្មណ៍និងចំណង់ចំណូលចិត្ត
ការស្វែងរកសកម្មភាព ដែលខុសគ្នាទាំងស្រុងពីអ្វីពីមុនធ្លាប់ចូលចិត្ត អាចល្អ។ ទម្លាប់ពីមុនហ្នឹងហើយ ដែលបណ្តាលឲ្យយើងមានភាពតានតឹងបន្តវាទៀតធ្វើអី? ជួបមនុស្សថ្មី ហាត់កីឡាថ្មី។ល។

ទី៥ សម្រាក សម្រាកពិតជាសម្រាក
ស្វែងរកតុល្យភាពក្នុងជីវិត គឺសម្រាក ដោយកាយនិងចិត្ត មិនមែនប្រះដេកគិតនោះទេ។ បើសម្រាកកុំមើលហ្វូន បើប្រះហើយ គឺរាប់ដង្ហើមគេង កុំគិត។
ទី៦ ស្តាប់ធម៌
សាសនាអប់រំចិត្ត សង្រួមគំនិតនិងលួងលោមជីវិតយើងបាន។ វិធីណាក៏ដោយ យើងត្រូវជួយខ្លួនឯងជាជាងបន្ទោសថា ខ្ញុំរងសម្ពាធ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ កុំកសាងជញ្ជាំងក្នុងបេះដូង រារាំងខ្លួនឯងពីពិភពលោកនេះ
ចុចអាន៖ រស់នៅជាមួយគំនុំគុំគួននាំមកនូវអន្តរាយមិនថា ការរកស៊ីឬសង្គមគ្រួសារ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ