KPT+
ស្ថានភាពស្បែក ៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួលថែទាំ
ជាទូទៅស្បែករបស់មនុស្សយើងមានបួនប្រភេទសំខាន់ៗ។ តើយើងអាចកំណត់ប្រភេទស្បែករបស់យើងបានយ៉ាងដូចម្តេច? តោះស្វែងយល់ពីព័ត៌មានលម្អិតអំពីស្បែករបស់យើងនៅក្នុងអត្ថបទនេះទាំងអស់គ្នា។
១- ស្បែកធម្មតា
សភាពស្បែក៖ មិនស្ងួត គ្មានខ្លាញ់។ មានអារម្មណ៍ថាមានផាសុកភាព។
លក្ខណៈ៖
– សមាមាត្រប្រេង ទឹកនៅលើស្បែកមានតុល្យភាពល្អ។
– មានភាពខូចខាតស្បែកតិចតួច ឬគ្មាន។
– ស្ទើរតែមើលមិនឃើញរន្ធញើស។
– មិនងាយមានប្រតិកម្មនឹងផលិតផលថ្មី។
របៀបថែទាំ៖
– ផ្តោតលើការថែរក្សាស្បែកបែបមូលដ្ឋាន (ការលាងមុខ ផ្តល់សំណើម ការពារកម្តៅថ្ងៃ) ដើម្បីរក្សាស្បែកឲ្យតឹងល្អ។
– ផលិតផលប្រឆាំងភាពចាស់អាចប្រើបាននៅពេលចាំបាច់។
២- ស្បែកប្រតិកម្ម
សភាពស្បែក៖ ស្ងួតថ្ពាល់ ថ្ងាស តែតំបន់ខ្លះទៀតមានសភាពធម្មតា។
លក្ខណៈ៖
– សមាមាត្រប្រេង ជាតិទឹកចែកចាយមិនស្មើគ្នា។
– ស្បែកមានភាពខូចខាតតិចតួច។
– តំបន់ដែលសំបូរជាតិខ្លាញ់នឹងមានការរីករន្ធញើស ងាយមានមុនក្បាលខ្មៅ ឬក្រពេញខ្លាញ់ sebaceous។
ប្រភេទស្បែកសំខាន់ៗមានពីរគឺស្បែកខ្លាញ់ប្រតិកម្ម (ស្បែកមានជាតិប្រេងច្រើនកន្លែង ពិសេសនៅតំបន់ T នៅលើផ្ទៃមុខ) និងស្បែកស្ងួតប្រតិកម្ម (តំបន់ស្បែកស្ងួតច្រើនជាងតំបន់ផ្សេងទៀត) ។
របៀបថែទាំ៖
– ជ្រើសរើសផលិតផលប្រើប្រាស់ត្រូវផ្អែកលើប្រភេទនៃជាតិខ្លាញ់ ឬភាពស្ងួតរបស់ស្បែក។
– ផលិតផលដែលត្រូវប្រើចម្បងគឺផលិតផលសម្រាប់ស្បែកមានខ្លាញ់ មានសាប៊ូលាងសម្អាតស្បែកសំរាប់រដូវក្តៅ និងផលិតផលផ្តល់សំណើមនៅរដូវរងា។
៣- ស្បែកស្ងួត
សភាពស្បែក៖ ស្បែកស្ងួត តឹង និងមានអារម្មណ៍មិនស្រួលក្នុងខ្លួន។
លក្ខណៈ៖
– មានអារម្មណ៍ថាស្បែកតឹង មិនស្រួល រមាស់ ពិសេសក្រោយពេលលាងសម្អាតរួច។
– ស្បែកងាយមានផ្សិត។
– ងាយប្រតិកម្មជាងធម្មតា។
– រន្ធញើសតូច។
– មានស្នាមជ្រួញដែលមើលមិនសូវដឹង។
របៀបថែទាំ៖
– ផ្តល់សំណើម និងប្រេងឲ្យបានទៀងទាត់។
– យើងត្រូវផ្ដល់សំណើមឲ្យស្បែក ដោយអាចប្រើម៉ាស់ពេលគេង សេរ៉ូម និងផលិតផលផ្ដល់សំណើមដល់ស្បែក។
– បន្ថែមក្រែមលាបជុំវិញភ្នែក ព្រោះកន្លែងនេះងាយស្ងួតជាងតំបន់ផ្សេងទៀតនៃស្បែក។
– ប្រើផលិតផលប្រឆាំងភាពចាស់ឲ្យបានឆាប់។
៤- ស្បែកខ្លាញ់
សភាពស្បែក៖ ជាតិប្រេងមានគ្រប់កន្លែងនៃស្បែក។ ស្បែកតែងតែមើលទៅរលោងដោយសារខ្លាញ់ និងភ្លឺចាំង។
លក្ខណៈ៖
– ផ្ទៃមុខមើលទៅភ្លឺចែងចាំង។
– កង្វះជាតិទឹកដែលបណ្តាលឲ្យមានការផលិតជាតិខ្លាញ់កាន់តែច្រើន។
– រន្ធញើសធំៗ។
– មានមុនក្បាលខ្មៅ មុន និងស្នាមជាំផ្សេងៗទៀតច្រើន។
– អត្រាភាពចាស់វិវត្តយឺត។
របៀបថែទាំ៖
– ប្រើផលិតផលណាដែលមានសមត្ថភាពក្នុងការស្រូបយកជាតិខ្លាញ់។
– កុំភ្លេចផ្តល់ជាតិទឹកដល់ស្បែកយើងព្រោះនៅពេលដែលស្បែកយើងខ្វះជាតិទឹកនោះការបង្កើតជាតិខ្លាញ់នឹងកាន់តែច្រើន។
– ប្រើម៉ាស់បន្ថែម ផលិតផលសំរាប់ ស្បែករន្ធញើសតូច មុន ។
– រក្សាស្បែកយើងឲ្យបានស្អាតជាប្រចាំ។
ប្រសិនបើយើងយល់ច្បាស់អំពីស្បែកស្ថានភាពស្បែករបស់យើង នោះយើងអាចដឹងពីរបៀបថែរក្សាស្បែកបានត្រឹមត្រូវ។ សង្ឃឹមថាគ្នាយើងអាចនឹងរកឃើញពីវិធីល្អបំផុតដើម្បីថែរក្សាស្បែករបស់ខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ