KPT+
បង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ តាមតិចនិកទាំងនេះ
នៅអំឡុងពេលនៃជំងឺរាតត្បាតនេះ មានគ្នាយើងមួយចំនួនធ្វើការពីផ្ទះ ខណៈពេលមួយចំនួនទៀត ត្រូវមកបំពេញការងារនៅក្រុមហ៊ុន។ ពិតណាស់ ទោះបីជាការធ្វើការនៅក្រុមហ៊ុនមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែយើងក៏អាចការពារខ្លួនពីជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះបានផងដែរ។

យល់ដឹងពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ
ជំហានដំបូងដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ គឺត្រូវដឹងថា យើងអាចឆ្លងនៅពេល៖
- ធ្វើដំណើរទៅកន្លែងធ្វើការ
- នៅក្នុងការិយាល័យ បំពេញការងារ
- ធ្វើដំណើរការទៅទីកន្លែងណាមួយដែលត្រូវចាត់តាំង អំឡុងពេលធ្វើការងារ
- ត្រលប់ទៅផ្ទះវិញ
ការដឹងច្បាស់ថាយើងអាចឆ្លងនៅក្នុងស្ថានភាពទាំងនេះ អាចឲ្យយើងរៀបចំផែនការល្អប្រសើរ ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។
យើងការពារខ្លួន ខណៈពេលទៅបំពេញការងារដោយរបៀបណា?

ការសម្អាតម៉ូតូ ឬឡានដោយបាញ់ទឹកអាកុល គឺជារឿងចាំបាច់មួយ ដើម្បីបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ យើងគប្បីពាក់ម៉ាសជាប់ជានិច្ច និងត្រូវលាងសម្អាតដៃនៅពេលប៉ះពាល់នឹងអ្នកណាម្នាក់ ឬរបស់អ្វីមួយនៅតាមផ្លូវធ្វើដំណើរទៅធ្វើការ។
ការពារជំងឺកូវីដ-១៩ នៅក្នុងការិយាល័យ
១. លាងសម្អាតដៃឲ្យបានញឹកញាប់

គ្នាយើងគប្បីលាងសម្អាតដៃឲ្យបានយ៉ាងតិច២០វិនាទី ដោយប្រើទឹក ជាមួយនឹងសាប៊ូ។ ប៉ុន្តែប្រសិនបើគ្មានសាប៊ូទេនោះ យើងអាចប្រើទឹកអាកុល ឬជែលលាងសម្អាតដៃជំនួសវិញ។ ជាទូទៅ យើងចាំបាច់ត្រូវលាងសម្អាតដៃ៖
- នៅពេលដែលយើងទៅដល់ក្រុមហ៊ុន
- បន្ទាប់ពីក្អក កណ្ដាស់ ឬញើសសម្បោរ
- នៅពេលដៃកខ្វក់
- បន្ទាប់ពីប្រើប្រាស់ទីតាំងរួមគ្នា ដូចជានៅពេលប្រជុំ
- នៅពេលប៉ះពាល់វត្ថុផ្សេងៗដូចជាលុយ ឯកសារ ជណ្ដើរយន្ត
- មុនពេល និងបន្ទាប់ពីញ៉ាំអាហារ
- មុនពេល និងបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក
- បន្ទាប់ពីកាន់សំរាម
២. រក្សាគម្លាតពីអ្នកដទៃ

គន្លឹះសំខាន់មួយទៀត ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅក្នុងការិយាល័យ គឺត្រូវរក្សាគម្លាតពីគ្នា១ម៉ែត្រកន្លះឡើងទៅ។ ប្រសិនបើមានការប្រជុំ យើងគប្បីរៀបចំកៅអីឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ យើងគប្បីជៀសវាងប៉ះពាល់នឹងអ្នកដែលមិនស្រួលខ្លួន។
៣. សម្លាប់មេរោគរបស់ប្រើប្រាស់រួមគ្នានៅក្នុងការិយាល័យ
ដើម្បីបញ្ចៀសជំងឺកូវីដ-១៩ យើងគប្បីជូតសម្អាតតុ និងសម្ភារៈដទៃទៀត ដូចជាសម្អាតកុំព្យូទ័រ ឬទូរស័ព្ទ ជាពិសេសនៅពេលដែលប្រើប្រាស់រួមគ្នា។
៤. ពាក់ម៉ាស និងជៀសវាងប៉ះពាល់មុខ

យោងតាមWHO យើងចាំបាច់ពាក់ម៉ាសជាប់ជានិច្ច នៅពេលដែលមិនអាចរក្សាគម្លាតបាន ព្រមទាំងជៀសវាងប៉ះពាល់ផ្ទៃមុខ ជាពិសេសភ្នែក ច្រមុះ និងមាត់។
៥. រៀបចំផែនការ ពេលត្រលប់មកផ្ទះវិញ
បន្ទាប់ពីត្រលប់មកដល់ផ្ទះវិញ យើងគប្បីចាត់វិធានការការពារមួយចំនួន ដូចជា៖
- ងូតទឹក និងផ្លាស់ប្ដូរសំលៀកបំពាក់
- បោកសំលៀកបំពាក់ ឬដាក់ត្រាំចោលភ្លាមៗ
- ទុកស្បែកជើងនៅខាងក្រៅ
- សម្លាប់មេរោគចេញពីកាបូប ឬកាតាប ទូរស័ព្ទដៃ និងកាបូបមុនពេលចូលទៅក្នុងផ្ទះ។
យ៉ាងណាមិញ យើងចាំបាច់ចាត់វិធានការមួយចំនួនទៀត ដើម្បីជួយពង្រឹងសុខភាពរបស់យើង ដូចជាញ៉ាំអាហារដែលមានសារធាតុចិញ្ចឹម គេងឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើការពីផ្ទះ ចង់ឲ្យសុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ
ចុចអាន៖ វិធីងាយៗ ៤ យ៉ាង ធ្វើការពីផ្ទះមានប្រសិទ្ធភាពជាងមុន មិនងាយឈឺថ្កាត់ក្នុងអំឡុងរាតត្បាត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច