KPT+
អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
តើយើងមានភាពជិតស្និទ្ធប៉ុណ្ណា ចំពោះអ្នកដែលឆ្លងកូវីដ និងត្រូវបានគេហៅថាហានិភ័យខ្ពស់នឹងវីរុសនេះ? ធ្វើការនៅក្នុងអាគារឬក្នុងក្រុមហ៊ុនតែមួយ? តើវាអាចត្រូវបានគេហៅថា ហានិភ័យខ្ពស់យ៉ាងដូចម្ដេច?
យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ក្រសួងសុខាភិបាលថៃ បានបង្ហាញថា អ្នកដែលមានហានិភ័យខ្ពស់ គួរតែធ្វើតេស្តរកមើលកូវីដជាបន្ទាន់។ ជំងឺនេះមិនមែនជាសេណារីយ៉ូ ដែលត្រូវលេងសើចថាឆ្លងឬមិនឆ្លងឡើយ។

មូលហេតុដែលការឆ្លងចាត់ទុកថាមានហានិភ័យខ្ពស់៖
១ ការឆ្លងដោយផ្ទាល់នៅក្នុងតំបន់បិទជិត ដែលបានផ្ទុកលើសពី ១៥ នាទី ។
២ ជួបនិងនិយាយគ្នា ធ្វើអន្តរកម្មជាមួយអ្នកដែលឆ្លងក្នុងចំងាយ ១ ម៉ែត្រ រយៈពេលជាង ៥ នាទី។
៣ បរិភោគឬផឹកទឹកពីកែវតែមួយ។ ឧបករណ៍បរិភោគដូចគ្នា។
៤ ស្នាក់នៅក្នុងផ្ទះតែមួយជាមួយអ្នកផ្ទុកមេរោគ។ នៅកន្លែងដែលរកឃើញអ្នកផ្ទុកមេរោគជាច្រើន។
ក្រោយដឹងថា ខ្លួនឯងបានប្រឈមនឹងហានិភ័យខ្ពស់នៃកូវីដហើយ ចូរប្រញាប់ទៅធ្វើតេស្តភ្លាមៗ។ ជាពិសេស ត្រូវដាក់ខ្លួនដាច់ដោយឡែក និងកុំប្រើរបស់ឡូកឡំជាមួយអ្នកដទៃ។

ចំពោះអ្នកមានហានិភ័យទាប មិនត្រូវបានរកឃើញការឆ្លងភ្លាមៗទេ ប៉ុន្តែវាជាការសំខាន់ ដើម្បីសង្កេតមើលខ្លួនឯងក្នុងរយៈពេល ១៤ ថ្ងៃ ដូចខាងក្រោម៖
១ ចាប់ផ្ដើមដាក់ខ្លួនដាច់ដោយឡែក និងសង្កេតមើលខ្លួនអ្នកក្នុងរយៈពេល ១៤ ថ្ងៃ ប្រសិនបើ ក្ដៅខ្លួន ឈឺបំពង់ក ក្អកស្ងួត ហៀរសំបោរ ។ ចាប់ផ្ដើមមិនស្គាល់ក្លិន ឬរសជាតិ អ្នកគួរតែស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ។
២ ត្រូវពាក់ម៉ាសមុខជានិច្ច ពេលអ្នកត្រូវចេញពីផ្ទះឬជួបមនុស្សនៅខាងក្រៅ។
៣ រក្សាចម្ងាយរបស់អ្នកពីអ្នកដទៃ ពេលកំពុងឈរដើរអង្គុយនៅទីសាធារណៈ។
៤ បរិភោគម្ហូបដាច់ដោយឡែកពីគ្នា។ កុំចែកបាយនិងចានជាមួយអ្នកដទៃ សូម្បីតែមនុស្សនៅក្នុងផ្ទះ។
៥ លាងដៃជាមួយទឹកសាប៊ូឬប្រើជែលនិងអាកុល នៅពេលណាដែលមានទំនាក់ទំនងជាមួយរបស់របរសាធារណៈ ឬរបស់របរពីអ្នកដទៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖សូមប្រយ័ត្ន! ចំណុចគ្រោះថ្នាក់ទាំងនេះ ជាកន្លែងកកកុញវីរុសកូវីដច្រើនបំផុត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?