Connect with us

KPT+

យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បាន​ក្រើនរំលឹកហើយរំលឹកទៀត ដល់​សាធារណជន បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ ដើម្បី​កាត់​ផ្ដាច់​នូវ​ខ្សែ​ចម្លង​នៃ​វីរុស ជាពិសេសពពួកប្រភេទ​បំប្លែង​ថ្មីនេះ ឬ​ក៏​ប្រភេទ​ថ្មី​ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​​​​ សម្រាប់ក្រុមយុវវ័យដែលជាគោលដៅចេញក្រៅ​ញឹកញាប់​ជាង​មនុស្ស​ចាស់ ​គឺ​សុទ្ធ​តែ​មាន​កត្តា​ប្រឈម​វីរុស​ច្រើន​ជាង​មនុស​ចាស់។ ផ្អែក​លើ​ទិន្នន័យ​របស់ក្រសួងសុខាភិបាលកម្ពុជា​ បាន​នឹង​កំពុងសិក្សាលើករណី​ការ​ស្លាប់​មនុស្ស​ចាស់​ ច្រើន​ជាងយុវវ័យ។ មូលហេតុ​គឺដោយសារតែ យុវជនច្រើន​តែ​ភ្លើតភ្លើន​និង​មើល​ស្រាល​លើ​វីរុស​កូវីដ ​ហើយ​ពាំនាំ​ជំងឺ​នេះ​មក​ឲ្យ​ក្រុម​គ្រួសារ​ ដែល​ជា​ក្រុម​មនុស្ស​ប្រឈម​ហានិភ័យ​ខ្ពស់និងស្នាក់នៅតែផ្ទះ។

ស្របគ្នានេះដែរ​ បុគ្គលខ្លះ​មានផ្ទុកវីរុស​ តែ​មិន​បញ្ចេញ​រោគ​សញ្ញា​សំគាល់​ឲ្យ​បាន​ដឹង​ ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ជន​ចម្លង​ទៅ ​ឪពុកម្ដាយ ​បងប្អូន​ មិន​ដឹង​ខ្លួន។

ដូច្នេះ​ហើយ ក្រសួងសុខាភិបាលគ្រប់ប្រទេស បានតម្រូវឲ្យយុវវ័យដែលឧស្សាហ៍ចេញក្រៅ ការពារខ្លួនឯង ជាពិសេសត្រូវមើលថែទាំនិងការពារមនុស្សចាស់ ឲ្យមានសុវត្ថិភាពពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ និង ចៀសវាងចំលងទៅគ្រួសារ ហើយស្ដាយក្រោយ។

ចៀសវាង​ចេញ​ទៅក្រៅ បើមិនចាំបាច់ទេ នៅតែផ្ទះ​មើល​ភាគយន្ត​ ឬ​ជជែក​កម្សាន្ត​បង្កើតទំនាក់ទំនង ជាមួយ​តាយាយ​របស់​យើង។

កុំ​ដាច់ខាត​ទៅ​កន្លែង​មាន​ហានិភ័យ ​ដើរ​ប៉ះ​គ្នា​ ដូចជា​ ទៅ​ផឹក​ស៊ី​កន្លែង​មាន​មនុស្ស​ច្រើន ​ផឹក​កាហ្វេ​ជួប​ជុំ​មិត្តភ័ក្ដិ​ ឬ​ដើរ​កម្សាន្ត​តាម​ខេត្ត​ជាដើម។ យើង​មិន​អាច​ដឹង​ថា​ ពួកម៉ាក​ឬ​មនុស្ស​យើង​ជួប​រាល់ថ្ងៃ​នេះ​ មាន​ផ្ទុក​វីរុស​ឬ​អត់​ទេ។

ត្រូវ​ពាក់​ម៉ាស​ឬ​របាំង​មុខ​ក្រណាត់​ នៅ​ពេល​មាន​ភ្ញៀវ​ជា​ក្រុម​មិត្ត​មក​លេងផ្ទះ (បើ​អាច​ គួរ​មាន​ឧបករណ៍​តេស្ត​កូវីដ​ក៏​ល្អ​ នេះ​​អាច​ចូលរួម​កាត់​ផ្ដាច់​ខ្សែ​ចម្លង​បាន​លឿន)។

លាងដៃ​ជាមួយ​សាប៊ូ​ ឬ​ ជែល អាល់កុល។ ដោះ​សំលៀកបំពាក់​បោកបក់​ឬ​ត្រាំ​សាប៊ូ​ចោល​ ពេល​មក​វិញ។ជា​ពិសេស​ត្រូវ​ងូត​ទឹក​ភ្លាមៗ​ ហើយ​កក់​សក់​ផង​ បើ​មក​ពី​កន្លែង​មាន​ហានិភ័យ។

ញែក​អាហារ​និង​របស់របរ​ផ្ទាល់ខ្លួន ជាមួយ​គ្រួសារ​ បើ​បាន​ដឹង​ថា​ខ្លួន​ពូកែ​ដើរហើរ​មិន​ចាំ​កន្លែង​ត្រូវ​ទៅ។

កាត់បន្ថយ​ការ​ជួប​ជជែក​ជាមួយ​មនុស្ស​ចាស់ ​ឬ​កូន​ក្មេង​ក្នុង​ផ្ទះ​ បើ​សិន​យើង​បាន​ដឹង​ខ្លួន​ថា​ ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​ឬ​ជួប​និយាយ​ជាមួយ​អ្នក​ផ្ទុក​មេរោគ។

លើសពីនេះទៀត ​ប្រសិន​បើ​មនុស្ស​នៅ​ក្នុង​ផ្ទះ​មាន​ប្រវតិ្ត​ប្រថុយប្រថាន ​ឬ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ​ចូរនៅឲ្យឆ្ងាយពីមនុស្សចាស់ ឬកូនក្មេងយ៉ាងហោចណាស់ ១ ទៅ ២ ម៉ែត្រ។

ជា​ការ​ពិត ទំនួល​ខុស​ត្រូវ​សង្គម​ក្នុង​វិបត្តិ​រោគរាតត្បាត​នេះ ​ពិត​ជា​សំខាន់​ខ្លាំងណាស់ សម្រាប់​ប្រទេស​ជាតិ​ តែ​ទំនួល​ខុសត្រូវ​សម្រាប់​គ្រួសារ​ ក៏រឹតតែ​សំខាន់ ​នៅក្នុង​ខណៈ​នេះ​។ មិនមែនឲ្យតែពាក់ម៉ាស បាញ់អាកុល ពិតជាអាចការពារកូវីដបាន ១០០ ភាគរយ ឡើយ។

អ្វីក៏​ដោយ ​បើ​យើង​មិន​មើល​ស្រាល​វា ​និងត្រូវ​ប្រកាន់​ភ្ជាប់​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ត់ចត់ ​យើង​មិន​អាច​ក្លាយ​ជា​អ្នក​ចម្លង​កូវីដ​ ទៅ​កាន់​ឪពុកម្ដាយ​ យាយតា ឬក្មេងៗ​នៅ​ក្នុង​ផ្ទះ​បាន​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម