KPT+
សក់មានសុខភាពល្អ អាស្រ័យលើវីតាមីនប៉ុន្មានប្រភេទនេះ
រឿងនេះស្រីៗច្បាស់ជាចង់ដឹងហើយ ប៉ុន្តែអត្ថបទមិនមែនចិត្តលម្អៀងចង់ប្រាប់តែស្រីៗទេ ប្រុសៗ បើស្រលាញ់សក់ ចង់បានសក់ស្អាត រស់រវើក ភ្លឺរលោង គួរអានអត្ថបទនេះ ជាមួយស្រីៗដែរទៅ។ អ្វីសំខាន់ចង់ប្រាប់ពេលនេះ ក្រៅពីល្អខ្លាំងសម្រាប់សុខភាពរាងកាយហើយនោះ វីតាមីននទាំងនេះក៏ល្អខ្លាំងសម្រាប់សុខភាពសក់ដូចគ្នា។
១- វីតាមីន A

វីតាមីនA ជាកត្តាជំរុញការលូតលាស់ជាលិកាសក់ ជួយដល់ការផលិតជាតិប្រេងលើស្បែកក្បាល។ប្រេងធម្មជាតិនេះ មាននាទីរក្សាសក់ឲ្យមានសំណើម ភ្លឺថ្លា និងមានសុខភាពល្អ។ បន្ថែមវីតាមីន A ទៅលើអាហារប្រចាំថ្ងៃ ដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ ទឹកដោះគោ យ៉ាអួ និងស៊ុត តាមកម្រិតសមស្រប អាចជួយឲ្យសក់កាន់តែលូតលាស់បានល្អ។
២- វីតាមីន C
វីតាមីនC ជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ប្រសើរ ជួយការពារសក់មិនឲ្យខូច ដោយសារការបង្កមកពីរ៉ាឌីកាល់សេរី។ លើសពីនេះ ពេលញ៉ាំវីតាមីនសេ C វាជួយបង្កើតប្រូតេអ៊ីនម៉្យាង ហៅថាកូឡាជែន រឹតបន្តឹងជាលិកាសក់ និងពង្រឹងរចនាសម្ព័ន្ធសក់កូឡាជែន ដែលវីតាមីនប្រភេទនេះ សម្បូរនៅក្នុង ម្ទេស ទំពាំងបាយជូរ ផ្លែស្ត្របឺររី និងផ្លែក្រូចផ្សេង។
៣- វីតាមីន E

វីតាមីន E អាចជួយបង្កើនដំណើរការលូតលាស់សក់។ អ្នកស្រាវជ្រាវមួយក្រុម រកឃើញថារយៈពេល ៨ខែ គ្នាយើងមានបញ្ហាជ្រុះសក់ សក់កើនឡើងវិញ បន្ទាប់ពីទទួលបានថ្នាំវីតាមីន E។
វីតាមីន E សម្បូរក្នុងផ្លែឈើស្រស់ៗ ដូចជាផ្លែប៊ើរ គ្រាប់ផ្កាឈូករ័ត្ន ស្ពៃពួយលេង និងគ្រាប់ អាល់ម៉ុន ជាដើម។ ព្យាយាមបំប៉នវីតាមីនក្នុងរាងកាយ ដោយប្រើប្រភពធម្មជាតិ ព្រោះមានតម្លៃថោកមានរសជាតិសម្បូរបែប។
៤- វីតាមីន B

ក្រុមវីតាមីន B ជួយដល់ការលូតលាស់សក់ ដោយសារមានការជំរុញកោសិកាឈាមក្រហម ដើម្បីនាំអុកស៊ីហ្សែន និងសារធាតុមួយចំនួន ទៅចិញ្ចឹមស្បែកក្បាល និងឫសសក់។ បាយអូទីន (Biotin) ជាប្រភេទវីតាមីន B សម្រាប់ការព្យាបាលសក់ជ្រុះ។ ប៉ុន្តែព្យាយាមបន្ថែមបន្លែបៃតងឲ្យបានច្រើនក្នុងរបបអាហារ ចំណែកសាច់ និងផលិតផលទឹកដោះគោ ក៏ជាប្រភពសម្បូរវីតាមីន B12 ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តែខ្មៅមិនត្រឹមជាភេសជ្ជៈសុខភាព តែក៏ជារូបមន្តធ្វើឲ្យសក់ស្អាតមិនធម្មតា
ចុចអាន៖ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត