KPT+
ឧស្សាហ៍ខូចចិត្ត ប្រយ័ត្នប្រឈមនឹងជំងឺនេះដោយមិនដឹងខ្លួន
ការខូចចិត្តញឹកញាប់ អាចធ្វើឲ្យខួរក្បាលរបស់យើងស្រ្តេស ដែលជាហេតុបណ្ដាលឲ្យកើតអាការៈស្រដៀងនឹងការគាំងបេះដូង ប៉ុន្តែការពិតទៅ វាមិនមានពាក់ព័ន្ធនឹងបេះដូងឡើយ។ អាការៈឈឺទ្រូង ព្រមជាមួយនឹងការដកដង្ហើមខ្លីៗ អាចបណ្ដាលមកពីជំងឺខូចចិត្ត។ ពិតណាស់ ការបាត់បង់មនុស្សជាទីស្រលាញ់ ឬបាត់បង់ការងារ អាចនាំឲ្យកើតជំងឺនេះ ដែលអាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងថែមទៀតផង។
ជំងឺខូចចិត្តកើតឡើងចំពោះស្ត្រីច្រើនជាងបុរស?

ជាទូទៅ ជំងឺនេះច្រើនតែកើតឡើងចំពោះស្ត្រី និងកើតឡើងចំពោះបុរសត្រឹមតែ១០%ប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវពីមន្ទីរពេទ្យឯកទេសទូទៅMassachusettsបានបង្ហាញថា ការកើនឡើងខ្ពស់នៃសកម្មភាពខួរក្បាល ដែលបណ្ដាលមកពីហេតុការណ៍ស្រ្តេស មានទំនាក់ទំនងនឹងហានិភ័យនៃការកើតជំងឺខូចចិត្តនេះ។
សកម្មភាពកោសិកាសរសៃប្រសាទនៅក្នុងអាមីដាល់បង្កជាជំងឺនេះឡើង

ការកើនឡើងនៃសកម្មភាពសរសៃប្រសាទ ដែលទាក់ទងនឹងស្រ្តេសនៅក្នុងអាមីដាល់ (amygdala) ដើរតួនាទីសំខាន់ក្នុងការវិវដ្ដនៃជំងឺនេះ។ អាមីដាល់ជាផ្នែកនៃខួរក្បាលដែលគ្រប់គ្រងអារម្មណ៍ ការលើកទឹកចិត្ត ការរៀនសូត្រ និងការចងចាំ។ វាថែមទាំងពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទស្វ័យប្រវត្តិ និងបញ្ជាមុខងារបេះដូងថែមទៀតផង ហើយជំងឺខូចចិត្តនេះបានកំណត់ដោយការចុះខ្សោយភ្លាមៗនៃសាច់ដុំបេះដូង និងបង្កឡើងដោយភាពតានតឹងខាងអារម្មណ៍ធ្ងន់ធ្ងរ ដូចជាការសោកសៅ ខឹង ឬភាពភ័យខ្លាច ឬប្រតិកម្មខ្លាំងចំពោះហេតុការណ៍ណាមួយ។
ភាពខុសគ្នារវាងជំងឺបេះដូង និងជំងឺខូចចិត្ត

រោគសញ្ញានៃជំងឺទាំងពីរអាចមានភាពប្រហាក់ប្រហែលគ្នា។ ជំងឺគាំងបេះដូងច្រើនតែកើតឡើងបណ្ដាលមកពីការស្ទះសរសៃឈាម ចំណែកឯជំងឺខូចចិត្តធ្វើឲ្យបេះដូងមិនអាចបូមឈាមបានត្រឹមត្រូវ ដោយបង្កជារោគសញ្ញាផ្សេងៗដែលយើងជួបប្រទះ នៅពេលដែលយើងកើតមានអាការៈគាំងបេះដូង។
ផលវិបាកនៃជំងឺខូចចិត្ត

ទោះបីជាជំងឺនេះមិនសូវធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងដូចគ្នា ពីព្រោះយើងអាចប្រឈមនឹងការខូចប្រឹសបេះដូងឬខ្សោយបេះដូង។ លើសពីនេះ វាក៏អាចរំខានដល់ចង្វាក់បេះដូង និងបណ្ដាលឲ្យសម្ពាធឈាមទាប។ ពេលខ្លះ ជំងឺនេះក៏អាចបណ្ដាលឲ្យមានទឹកច្រាលចូលទៅក្នុងសួតរបស់យើងផងដែរ។ យ៉ាងណាមិញ អ្នកជំងឺភាគច្រើនអាចជាសះស្បើយទាំងស្រុងពីជំងឺនេះ និងមិនមានបង្កជាផលវិបាកផ្សេងទៀតឡើយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត
ចុចអាន៖ សុខភាពផ្លូវចិត្តល្អមិនមែនជាការលេងសើច មករៀនអនុវត្តគន្លឹះ៦យ៉ាង ដើម្បីខ្លួនឯង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង