KPT+
អ្នកព្យាបាលតាមផ្ទះ ថែទាំខ្លួនបែបណា ដែលចាត់ទុកថា មានសុវត្ថិភាព មិនចម្លងដល់អ្នករស់នៅជាមួយ
ការព្យាបាលតាមផ្ទះ មិនមែនឲ្យតែដាក់ខ្លួនដាច់ដោយឡែក មិនប៉ះពាល់អ្នកផ្ទះ គឺមិនមែនមានន័យថា មិនចម្លងគេឡើយ។ ក្នុងករណីអ្នកវិជ្ជមានស្រាលៗ ត្រូវតម្រូវឲ្យព្យាលបាលតាមផ្ទះបាននោះ យើងក៏ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញគោលការណ៍មួយចំនួន សម្រាប់អ្នកជំងឺដែលសម្រាកព្យាបាលនៅផ្ទះត្រូវអនុវត្ត។

តែយ៉ាងណាក៏មានប្រការមួយចំនួនអ្នកព្យាបាលខ្លះ បានធ្វេសប្រហែស នោះក៏អាចជាជនបង្កឲ្យអ្នករស់នៅជាមួយឆ្លងមេរោគពីយើងបានដែរ។
ដូច្នេះហើយ អ្នកព្យាបាលតាមផ្ទះ គួរថែរក្សាខ្លួនបែបណា ដែលចាត់ទុកថាមានសុវត្ថិភាព ១០០ ភាគរយ មិនចម្លងដល់អ្នករស់នៅជាមួយ ៖
១ បន្ទប់ស្នាក់ត្រូវនៅឆ្ងាយពីអ្នកផ្សេង និងមានខ្យល់អាកាសចេញចូលល្អ។ ចំណែកប្រដាប់ប្រដាប្រើប្រាស់ត្រូវបំបែកចេញពីសមាជិកគ្រួសារ។ ហាមប្រើឡូកឡំគ្នាដាច់ខាត។
២ សំអាតបន្ទប់គេង ដែលដាច់ដោយឡែកដោយខ្លួនឯង និងប្រើថ្នាំសម្លាប់មេរោគភ្លាមៗ។ ឧបករណ៍ប្រើក្នុងបន្ទប់ ត្រូវបាញ់អាកុលមានសារជាតិអាកុល ៧០ ភាគរយ ឲ្យបានញឹកញាប់។
៣ ផ្ដោតលើអនាម័យផ្ទាល់ខ្លួនជាចម្បង ដោយលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុល រាល់ពេលមុននិងក្រោយពេលប៉ះរបស់របរដែលចាំបាច់ ដែលបានចែករំលែកជាមួយអ្នកដទៃ។ ពាក់ម៉ាសមុខគ្រប់ពេល មិនថានៅក្នុងបន្ទប់ខ្លួនឯងទេ ( លើកលែងពេលគេង) ។
៤ បោកសំលៀកបំពាក់ខ្លួនឯងក្នុងបន្ទប់ ហើយហាលឲ្យមានរបៀប ចៀសវាងប៉ើងទៅផ្ទះអ្នកផ្សេង នាំចម្លងរោគដាក់គេ។ ជាពិសេសកុំប៉ះឬលេងជាមួយសត្វចិញ្ចឹមក្នុងផ្ទះ ព្រោះវីរុសអាចតោងជាប់ជាមួយរោមសត្វ ដែលអាចចម្លងទៅកាន់អ្នកផ្ទះបាន។
៥ ប្រសិនបើអ្នកផ្ទះធ្វើអាហារឲ្យហូប ចំណុចត្រូវទទួលយក គួរតែត្រូវបានកំណត់ទីតាំងជាក់លាក់ណាមួយក្នុងផ្ទះ ដើម្បីការពារការទាក់ទងដោយផ្ទាល់ ឬបើអាចគួរដាក់មុខបន្ទប់ ជណ្ដើរ តាមដែលអាចធ្វើទៅបាន។
៦ ក្នុងករណីប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន សូមបិទគម្របឲ្យរួចរាល់សិន មុនពេលចុចទឹកបង្គន់ ដើម្បីការពារការរីករាលដាលនៃការឆ្លងកូវីដ ( ក្លិនសាយភាយពីបង្គន់ ដែលយើងមិនបានបិទគម្រប នឹងអាចបង្កជារោគឆ្លងបាន ) ។
៧ បោះចោលសំរាមដាក់ក្នុងថង់ ហើយចងមាត់ថង់ឲ្យតឹង និងទុកឲ្យមានសុវត្ថិភាពរយៈពេល ៧២ ម៉ោង មុននឹងយកទៅដាក់នៅកន្លែងប្រមូលសំរាមទូទៅ។
៨ តាមដានខ្លួនឯងឲ្យជាប់ វាស់កម្ដៅ ព្រឹក ល្ងាច ប្រសិនបើអ្នកមានគ្រុនក្ដៅលើសពី ៣៧.៥ អង្សាសេ និង ក្អក ហៀរសំបោរ ពិបាកដកដង្ហើម ហត់នឿយខ្លាំង ត្រូវឆាប់ទាក់ទងមកគ្រូពេទ្យព្យាបាលជាបន្ទាន់ ឬទំនាក់ទំនងមកមណ្ឌលប្រតិបត្តិការស្រុក-ខណ្ឌ សម្រាប់ព្យាបាលជំងឺកូវីដតាមផ្ទះ ឬទាក់ទងទៅទូរសព្ទទាន់ហេតុការណ៍ ១២២២ ដោយឥតគិតថ្លៃ។

ត្រូវចងចាំថា ឲ្យតែយើងប្រកាន់ខ្ជាប់នៅប្រការខាងលើនេះបានល្អ យើងមិនបាច់បារម្ភថា ខ្លួនអាចចម្លងទៅកាន់អ្នករស់នៅក្នុងផ្ទះជាមួយបានឡើយ។ ប៉ុន្តែបើយើងធ្វេសប្រហែសតែបន្តិច អ្នករស់នៅក្នុងផ្ទះ នឹងក្លាយជាជនរងគ្រោះ ដោយសារកូវីដបន្តពីយើងមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកឆ្លងកូវីដព្យាបាលតាមផ្ទះ មានបញ្ហាត្រូវការជំនួយបន្ទាន់ អាចទាក់ទងលេខខាងក្រោមនេះ
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?