Connect with us

KPT+

តើ​ធ្វើ​ដូចម្ដេច ទើប​អាច​មានមុខ​នៅលើគម្របទស្សនាវដ្តី FORBES បាន?

បានផុស

នៅ

អតីត​ទី​ស្នាក់​ការ​កណ្ដាល​នៃ​ទស្សនាវដ្ដី Forbes ដំបូង​មាន​ទៅតាំងនៅលើវិថីលេខ៥ ក្នុង​តំបន់ Manhattan ជា​តំបន់​កំពូល​សម្រាប់​ពាណិជ្ជកម្ម​និង​មាន​តម្លៃ​មហិមា បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​សាកលវិទ្យាល័យ​ញូវយ៉ក។

ទស្សនាវដ្ដី Forbes គឺ​ជា​ទស្សនាវដ្ដី​អាជីវកម្ម​អាមេរិក​ដ៏​មាន​គុណ​តម្លៃ​ក៏​ជា​ការ​ស្រមៃ​ចង់​ឃើញ​ខ្លួនឯង​នៅ​លើ​ទំព័រ​មុខ​នៃ​ទស្សនវដ្តី​នេះ ពី​ក្នុង​ចំណោម​បុគ្គល​ល្បីៗនានា​ទូទាំង​លោក​យើង​នេះ។ Forbes បោះពុម្ពផ្សាយ​ចំនួន​ប្រាំបី​ដង​ក្នុង​មួយ​ឆ្នាំ មាន​អត្ថបទ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ បរិយាកាស​​វិនិយោគ និង​ទីផ្សារ​ធុរកិច្ច​សាកល ។

ទស្សនាវដ្ដី Forbes ក៏​មាន​បន្ថែម​សេចក្ដី​រាយការណ៍​អំពី​ប្រធានបទ​បច្ចេកវិទ្យា​គមនាគមន៍​វិទ្យាសាស្ត្រ​នយោបាយ​និង​ច្បាប់​ផង​ដែរ។

ទីស្នាក់ការ​កណ្ដាល​ពេល​នេះ មាន​ទីតាំង​នៅ​ទីក្រុង Jersey រដ្ឋ​ New Jersey។ គូ​ប្រកួតប្រជែង​បឋម ​នៅ​ក្នុង​ប្រភេទ​ទស្សនាវដ្តី​អាជីវកម្ម​ជាតិ សម្រាប់ Forbes រួមមាន Fortune និង Bloomberg រួមទាំង ​Businessweek ផង ។

ទស្សនាវដ្ដី Forbes មាន​ការ​បោះពុម្ពផ្សាយ​ជា​អន្តរជាតិនៅអាស៊ីក្រោមអាជ្ញាប័ណ្ណ២៧ ប្រទេស​និង​តំបន់​ច្រើន​ទៀត​ទូទាំង​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាច​មាន​មុខ​នៅ​លើ​គម្រប​ទស្សនាវដ្ដី Forbes បាន ត្រូវ​តែ​មាន​លក្ខណៈ​សម្បត្តិ​សក្ដិសម​ជាមួយ​កម្មវិធី​ខាងក្រោម​ដែល​រៀបរៀង​ជា​ប្រចាំ​និង​យ៉ាង​ល្បី​រន្ទឺ​ដោយ​ទស្សនាវដ្ដី​នេះ៖

១ ជនជាតិអាមេរិកដែលមានជាងគេបំផុត (Forbes 400)

២ ក្រុមហ៊ុនល្បី ៗ នៅលើពិភពលោក (Forbes Global 2000)

៣ អ្នកដឹកនាំអាយុក្រោម ៣០ ឆ្នាំ

៤ ស្ត្រី​មាន​ឥទ្ធិពល​បំផុត ១០០ នាក់

៥ មហាសេដ្ឋី​ពិភពលោក​ប្រចាំឆ្នាំនីមួយៗ

បាវចនា​នៃ​ទស្សនាវដ្ដី Forbes គឺ “រួមគ្នា​ផ្លាស់ប្ដូរ​ពិភពលោក” ។

ដោយមាន​ប្រធាន​និង​ជា​និពន្ធនាយក លោក Steve Forbes ហើយ​នាយក​ប្រតិបត្តិ លោក Mike Federle  នៅ​ឆ្នាំ ២០១៤ Forbes ត្រូវបានលក់ទៅ​ឲ្យ​ក្រុម​វិនិយោគ​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង ឈ្មោះIntegrated Whale Media Investments។

លោក Steve Forbes និង​ក្រុម​ការិយាល័យ​និពន្ធ​របស់​គាត់ ជា​មនុស្ស​មាន​ជំនាញ​ខ្ពស់​ផ្នែក បណ្ដាញ​ព័ត៌មាន​និង​ធុរកិច្ច ។ ពួកគេ​អាច​ផ្ដល់​ដំបូន្មាន​វិនិយោគ​លើ​កម្មវិធី​ទូរទស្សន៍ Fox ប្រចាំ​សប្ដាហ៍ និងលើ Forbes តាម​វិទ្យុ។

គេ​បាន​បែក​សាខា​យ៉ាង​ជោគជ័យ ជា​ក្រុមហ៊ុន​ឧបសម្ពន្ធ​ផ្សេងៗ​ច្រើន​ទៀត រួមមាន Forbes Conference Group ក្រុមប្រឹក្សា​វិនិយោគ Forbes និង​ក្រុមប្រព័ន្ធផ្សព្វផ្សាយ​ផ្ទាល់ខ្លួន​របស់ Forbes ។

ក្រុមហ៊ុននេះធ្លាប់បានបោះពុម្ពផ្សាយទស្សនាវដ្តីកេរ្តិ៍ដំណែល​អាមេរិក​ផង​ដែរ ដែល​ជា​ការ​បណ្ដាក់​ទុន​រួមគ្នា​ទោះបី​ជា​ទស្សនាវដ្ដី​នោះ​បែកចេញពី Forbes នៅ​ថ្ងៃទី ១៤ ខែ​ឧសភាឆ្នាំ ២០០៧ ក៏ដោយ។

ក្រុមហ៊ុននេះក៏ធ្លាប់បានបោះពុម្ពផ្សាយទស្សនាវដ្តីបេតិកភណ្ឌនិងការច្នៃប្រឌិតនិងបច្ចេកវិទ្យារបស់អាមេរិកផងដែរ។

បន្ទាប់ពី​ធ្លាក់​ចុះ​នូវ​សន្ទុះ​អ្នក​ទិញជា Hard Copy  Forbes បាន​ផ្អាក​ការ​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ទាំងពីរ​នេះ​នៅ​ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០០៧។ ក្រោយមក ទស្សនាវដ្ដី​ទាំងពីរ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​បោះពុម្ព​បេតិកភណ្ឌ​អាមេរិក ហើយ​បាន​បោះពុម្ព​ផ្សាយ​ឡើង​វិញ​នៅ​និទាឃៈរដូវ​ឆ្នាំ ២០០៨ ។

Forbes បាន​ចាប់ផ្ដើម​ចេញ​គម្រោង​ថ្មី​ដោយ បោះពុម្ព​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍ Forbes តាំង​ពី​ឆ្នាំ ២០០៩ ។

នៅ​ឆ្នាំ ២០១៣ ទស្សនាវដ្ដី Forbes បាន​ផ្ដល់​សិទ្ធិ ឲ្យយីហោ​របស់​ខ្លួន​ដល់​សាកលវិទ្យាល័យ Ashford និង​ជួយ​ពួកគេ​ឲ្យ​បើកសាលាពាណិជ្ជកម្មនិងបច្ចេកវិទ្យាឈ្មោះថា  Forbes ។

នៅ​ថ្ងៃទី ៦ ខែមករាឆ្នាំ ២០១៤ ទស្សនាវដ្ដី Forbes បាន​ប្រកាស​ថា​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អ្នក​បង្កើត​កម្មវិធី Maz គឺ​បាន​ចាប់ផ្ដើម​បង្កើត​កម្មវិធី​បណ្ដាញ​សង្គម​មួយ​ឈ្មោះ​ថា“ ស្ទ្រីម” ។ ស្ទ្រីម​អនុញ្ញាត​ឲ្យ​អ្នកអាន Forbes រក្សា​ទុក​និង​ចែក​រំលែក​មាតិកា​ដែល​មើល​ឃើញ​ជាមួយ​អ្នក​អាន​ផ្សេង​ទៀត​និង​ស្វែងរក​មាតិកា​ពីទស្សនាវដ្តី Forbes និង Forbes.com នៅក្នុងកម្មវិធី។

ប្រែសម្រួល៖ឡាហ្សូលី

ប្រភព Forbes

ចុចអាន៖ជីវិតកម្សត់មុនជោគជ័យនៃ​កំពូលតារា​ទូរទស្សន៍​ ELLEN DEGENERE

ចុចអាន៖ពីក្រោយ​ជោគជ័យ ​នៃ​ក្រុមហ៊ុន nike

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទស្សវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម១៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម