KPT+
តើអ្នកគួរសន្សំប្រាក់ ឬវិនិយោគលើប្រាក់របស់អ្នក?
ខាងក្រោមនេះ គឺការណែនាំ ដែលអាចជួយអ្នកឲ្យរកវិធី ដើម្បីកសាងការសន្សំសំចៃ និងវិធីល្អបំផុតក្នុងការវិនិយោគលើប្រាក់។
១. បង្កើតមូលនិធិបន្ទាន់ណាមួយ
មូលនិធិបន្ទាន់មានន័យថា ប្រសិនបើមានហានិភ័យអ្វីដែលយើងស្មានមិនដល់ មូលនិធិនេះ អាចជួយបាន។ ជាទូទៅគឺត្រូវចំណាយប្រាក់ក្នុងការរស់នៅរយៈពេលបីខែ នៅក្នុងគណនីសន្សំ ដែលអាចចូលបានភ្លាមៗ។ នេះគួររាប់បញ្ចូលទាំងថ្លៃឈ្នួលផ្ទះ អាហារ ថ្លៃសាលា និងការចំណាយសំខាន់ៗផ្សេងទៀត។
២. រក្សាការសន្សំ
បើអ្នកមានមូលនិធិបន្ទាន់ វាជាការប្រសើរណាស់ ដែលអាចសន្សំបានយ៉ាងហោចណាស់ ១០% នៃប្រាក់ចំណូលរបស់អ្នក ក្នុងមួយខែ ឬច្រើនតាមដែលអាចធ្វើបាន។
កំណត់គោលដៅសន្សំ ហើយទុកឲ្យល្មមដើម្បីទិញអ្វីដែលអ្នកចង់បាន។ វាអាចជាប្រាក់កក់ផ្ទះ ពិធីមង្គលការ ឬដំណើរកម្សាន្ត។
៣. ដឹងថាពេលណាមិនគួរសន្សំ

ពេលវេលាតែមួយគត់ដែលអ្នកមិនគួរសន្សំ ឬវិនិយោគ គឺប្រសិនបើមានរបស់សំខាន់ៗ ដែលអ្នកត្រូវធ្វើជាមួយលុយរបស់អ្នក។ ឧទាហរណ៍ បើអ្នកកំពុងតែជាប់បំណុលជាមួយគេ កុំទាន់អាលសន្សំឲ្យសោះ។
៤. តើអ្នកត្រៀមខ្លួនដើម្បីវិនិយោគហើយឬនៅ?
វាអាស្រ័យលើគោលដៅរបស់អ្នក ជាពិសេសប្រសិនបើរយៈពេលវែង ខ្លី ឬរយៈពេលមធ្យម។ ទោះយ៉ាងណា មុនពេលអ្នកចង់វិនិយោគលើប្រាក់ អ្នកក៏ត្រូវស្វែងយល់ពីគោលដៅនៃ រយៈពេលនីមួយៗរបស់វាផងដែរ។
– គោលដៅរយៈពេលខ្លី គឺជាអ្វីដែលអ្នកគ្រោងនឹងធ្វើក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ច្បាប់ទូទៅគឺត្រូវសន្សំទៅក្នុងប្រាក់បញ្ញើ ដូចជាគណនីធនាគារ។
ទីផ្សារភាគហ៊ុនអាចនឹងកើនឡើង ឬធ្លាក់ចុះ ក្នុងរយៈពេលខ្លី បើអ្នកវិនិយោគតិចជាង ៥ ឆ្នាំ អ្នកនឹងខាតបង់។
– គោលដៅរយៈពេលមធ្យម គឺជារឿងដែលអ្នកគ្រោងនឹងធ្វើក្នុងរយៈពេល ៥ ទៅ១០ ឆ្នាំខាងមុខ។ ដូចជាបញ្ញើសាច់ប្រាក់ ពេលខ្លះអាចជាចម្លើយដ៏ល្អបំផុត ប៉ុន្តែវាអាស្រ័យលើហានិភ័យដែលអ្នកសុខចិត្តចំណាយប្រាក់របស់អ្នក ដើម្បីទទួលបានផលចំណេញមកវិញ ពីការវិនិយោគ។
– គោលដៅរយៈពេលវែង ជាគោលដៅដែលអ្នកមិនត្រូវការប្រាក់ សម្រាប់ ១០ ឆ្នាំ ឬច្រើនជាងនេះឡើយ។
ដូចគ្នានេះដែរ ទីផ្សារភាគហ៊ុនមាននិន្នាការ ធ្វើបានល្អជាងសាច់ប្រាក់ ក្នុងរយៈពេលវែង ដែលផ្ដល់ឱកាសសម្រាប់ប្រាក់ចំណេញកាន់តែច្រើន លើប្រាក់ដែលបានវិនិយោគក្នុងរយៈពេលណាមួយ។
អ្នកអាចបន្ថយកម្រិតហានិភ័យ ដែលអ្នកមាន នៅពេលអ្នកវិនិយោគ ដោយការផ្សព្វផ្សាយប្រាក់របស់អ្នក ឆ្លងកាត់ប្រភេទនៃការវិនិយោគផ្សេងៗគ្នា៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖បើបានទៅលេងនៅប្រទេសកូរ៉េខាងត្បូង រឿង ១០ យ៉ាងនេះហាមធ្វើដាច់ខាត
ចុចអាន៖ជីវិតកម្សត់មុនជោគជ័យនៃកំពូលតារាទូរទស្សន៍ ELLEN DEGENERE

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត