KPT+
ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត
ចំនួនអ្នកឆ្លងកាន់តែកើនឡើងរាល់ថ្ងៃ ខណៈវីរុសបំប្លែងខ្លួន Delta កំពុងតែវាយលុកគ្រប់ប្រទេស សឹងទាំងអស់លើពិភពលោក។ ជាលទ្ធផល ប្រជាជនភាគច្រើន កំពុងតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាត និងមិនដឹងថា គ្រប់គ្នាត្រូវជាប់គាំងបែបនេះដល់ពេលណាទៀតទេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/watermaker-photo-new-7-1024x683.jpg)
ទោះបីទិន្នន័យវេជ្ជសាស្ត្រខ្លះបញ្ជាក់ថា ជំងឺនេះមិនសូវមានហានិភ័យ បើក្នុងករណីយើងពាក់ម៉ាសជិតៗ និងបាញ់អាកុល រក្សាគំលាត ហើយអាចចម្លងបានលុះត្រាតែមានទំនាក់ទំនងគ្នាដោយផ្ទាល់។ ប៉ុន្តែភាពធូររលុងក្នុងការថែរក្សាអនាម័យ ក៏អាចបណ្ដាលឲ្យមានការឆ្លងរាលដាល ដោយមិនដឹងខ្លួន។
ជាពិសេសក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងរលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ បណ្ដាលមកពីវីរុសបំប្លែងខ្លួនថ្មី Delta រដ្ឋាភិបាលបានណែនាំឲ្យគណៈអភិបាល រាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ព្រមទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនឲ្យបានព្រមៗគ្នា និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់និងតឹងរ៉ឹង នៅក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ ជាមួយការដាក់ចេញវិធានការចាំបាច់មួយចំនួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/watermaker-photo-new-5-1024x683.jpg)
ខាងក្រោមនេះ ជាដំបូន្មានពីអ្នកជំនាញវេជ្ជសាស្ត្រ ដែលមាន ៤ ចំណុច គ្រប់គ្នាត្រូវការបំផុត ក្នុងស្ថានភាពបម្រាមគោចរ និងការបិទខ្ទប់ទីតាំងភូមិសាស្ត្រខ្លះៗ នៅតាមខេត្ត។
១ ថ្នាំព្យាបាលរោគប្រចាំកាយ
ចំពោះអ្នកដែលមានស្ថានភាពសុខភាព ត្រូវការការព្យាបាលជាប្រចាំនោះ មិនគួរធ្វេសប្រហែសក្នុងរឿងនេះឡើយ។ យើងមិនអាចប៉ាន់ស្មានដឹងថា មានអ្វីកើតឡើង ប្រសិនបើមានឧប្បត្តិហេតុណាមួយ ដែលយើងមិនអាចធ្វើដំណើរទៅកាន់មន្ទីពេទ្យ ឬកង្វះថ្នាំវាអាចប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងខ្លាំង។ ដូច្នេះអ្នកគួរតែបម្រុងថ្នាំចាំបាច់ណាមួយ ឬបង្ហាញវេជ្ជបញ្ជាឲ្យដុកទ័រ បានត្រៀមថ្នាំទុកជាប់ខ្លួនឲ្យហើយ ប្រការក្រែងមានរឿងមិនស្រួលកើតឡើង។
២ ថ្នាំព្យាបាលរោគទូទៅ
ថ្នាំព្យាបាលតាមផ្ទះទូទៅក៏ចាំបាច់ផងដែរ៖ ថ្នាំបំបាត់ការឈឺចាប់ គ្រុនក្តៅ ថ្នាំឈឺក្បាល វីតាមីនC ថ្នាំប្រឆាំងនឹងប្រតិកម្មអាឡ័កស៊ី និងការកាត់បន្ថយស្លេះ ថ្នាំក្អក ថ្នាំប្រឆាំងនឹងជំងឺរាគរូស ឈឺពោះ ហើមពោះ រលាកក្រពះ ថ្នាំព្យាបាលរោគសើស្បែក ថ្នាំព្យាបាលមុខរបួស ព្យាបាលស្នាមរបួសដែលអាចឆ្លងបាន រួមទាំងថ្នាំបំបាត់ការឈឺចាប់ សត្វល្អិតឬខាំ។
៣ បំរុងទុកអាហារក្រៀមៗនិងអាហារស្រស់ខ្លះៗ
ស្ថានភាពពេលនេះ គឺប្រជាជនគ្រប់គ្នាត្រូវស្នាក់នៅផ្ទះឬធ្វើការពីផ្ទះ។ បន្ថែមពីលើនេះ ការប្រកាសមួយ ទើបតែធ្វើឡើងដោយដាក់បម្រាមគោចរទូទាំងប្រទេស ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៣ ភ្លឺ។
ប្រការនេះ មនុស្សស្នាក់នៅក្នុងផ្ទះឬមនុស្សងាយរងគ្រោះ និងមនុស្សព្យាបាលតាមផ្ទះ ត្រូវការហូបអាហារបំប៉នសុខភាពឲ្យរឹងមាំ។ យើងមិនអាច ចេញក្រៅទៅទិញអាហារឲ្យពួកគេ ក្នុងចន្លោះម៉ោងគោចរបានដូចមុនឡើយ។ ដូច្នេះត្រូវបម្រុងទុកអាហារ ដែលមានអាយុកាលយូរ និងផលិតផលអាហារស្ងួតមួយចំនួន ទុកឲ្យក្រុមមនុស្សទាំងនោះ។
៤ ផលិតផលអនាម័យ
![](https://www.kampucheathmey.com/wp-content/uploads/2021/07/watermaker-photo-new-7890-1024x683.jpg)
ការថែរក្សាអនាម័យនៅវេលានេះ គឺមានសារៈសំខាន់ ដូច្នេះអ្នកគួរតែទិញផលិតផលទាំងនោះ ឲ្យបានគ្រប់គ្រាន់ ដូចជា ជែល អាកុល និង ម៉ាស ជាដើម។ ចៀសវាងខ្វះខាតនាំឲ្យពិបាកក្នុងអំឡុងប្រទេសកំពុងដាក់បម្រាមគោចរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកព្យាបាលតាមផ្ទះ ថែទាំខ្លួនបែបណា ដែលចាត់ទុកថា មានសុវត្ថិភាព មិនចម្លងដល់អ្នករស់នៅជាមួយ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?