KPT+
ក្រុមមនុស្សទាំងនេះងាយនឹងស្ត្រេសខ្លាំងដោយសារព័ត៌មានកូវីដ-១៩ នេះជាវិធីដោះស្រាយ
តាំងពីមានការផ្ទុះវីរុស COVID-19 និងមានការឆ្លងរាតត្បាតកាន់តែច្រើនឡើងតាមបណ្ដាប្រទេសនានាធ្វើឲ្យមនុស្សមានភាពភ័យខ្លាចកាន់តែខ្លាំងឡើង។ ជាពិសេសការព្រួយបារម្ភថាអាចនឹងឆ្លងវីរុសនេះ។ ការគ្រប់គ្រងភាពភ័យខ្លាចអាចជួយដល់ខ្លួនយើង ក៏ដូចជាមនុស្សជាទីស្រលាញ់របស់យើង។
១. មនុស្សដែលអាចមានប្រតិកម្មខ្លាំងទៅនឹងស្ត្រេសអំឡុងពេលវីរុស COVID-19 រាតត្បាត

- អ្នកមានវ័យចំណាស់ ឬអ្នកមានជំងឺរ៉ាំរ៉ៃដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺវីរុស COVID-19
- កុមារ និងក្មេងវ័យជំទង់
- ក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាកម្មសុខភាព
- អ្នកដែលមានបញ្ហាផ្លូវចិត្ត។
២. ស្ត្រេសដែលអាចកើតមានអំឡុងពេលវីរុសនេះរាតត្បាតមាន
- ភាពភ័យខ្លាច និងបារម្ភពីសុខភាពផ្ទាល់ខ្លួន រួមទាំងគ្រួសារផងដែរ
- ការផ្លាស់ប្តូរទម្លាប់ការញ៉ាំ និងការគេង
- ពិបាកក្នុងការគេង
- ស្ថានភាពជំងឺរ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរ
- បង្កើនការផឹកគ្រឿងស្រវឹង ជក់បារី និងប្រើប្រាស់ថ្នាំញៀន។
៣. វិធីជួយខ្លួនឯងក្នុងការគ្រប់គ្រងភាពតានតឹង

- បន្ថយការមើល ការអាន និងការស្តាប់ព័ត៌មានអំពីជំងឺរាតត្បាតនេះ ជាពិសេសបន្ថយការប្រើប្រាស់បណ្ដាញសង្គម
- គួរអានព័ត៌មាន និងវិធីការពារពីប្រភពដែលគួរឲ្យទុកដាក់
- ថែរក្សាសុខភាពដោយញ៉ាំឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ គេងឲ្យបានគ្រប់គ្រាន់ និងចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន
- ធ្វើនូវសកម្មភាពដែលអាចជួយដល់ការគ្រប់គ្រងអារម្មណ៍របស់យើង
- និយាយជាមួយមនុស្សដែលយើងទុកចិត្តអំពីការព្រួយបារម្ភរបស់យើង។
សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តពីមុនមកគួរបន្តការព្យាបាល និងយកចិត្តទុកដាក់ទៅរោគសញ្ញាថ្មីៗដែលកើតមាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកព្យាបាលតាមផ្ទះ ថែទាំខ្លួនបែបណា ដែលចាត់ទុកថា មានសុវត្ថិភាព មិនចម្លងដល់អ្នករស់នៅជាមួយ
ចុចអាន៖ ឧស្សាហ៍ខូចចិត្ត ប្រយ័ត្នប្រឈមនឹងជំងឺនេះដោយមិនដឹងខ្លួន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?