KPT+
គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ
មនុស្សវ័យចំណាស់ក្នុងសម័យកូវីដ ប្រឈមនឹងហានិភ័យច្រើនជាងយុវ័យមានសុខភាពរឹងមាំ ដូច្នេះក្មេងៗគួរបង្រៀនចាស់ៗ ពីរបៀបធ្វើចលនាដងខ្លួន ដោយអនុវត្តការគ្រប់គ្រងសួត ឬធ្វើលំហាត់ប្រាណ ឲ្យបានទៀងទាត់ ដើម្បីពង្រឹងសុខភាពនិងកសាងភាពស៊ាំក្នុងរាងកាយ។

ដោយសារជំងឺរាតត្បាតកំពុងវាយលុក ដូច្នេះមនុស្សចាស់ត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់និងហានិភ័យនៃការឆ្លងមេរោគច្រើនជាងយុវវ័យ។ ពីព្រោះមនុស្សចាស់ភាគច្រើនមានស្ថានភាពសុខភាព និងមានភាពស៊ាំទាប។ ប្រសិនបើឆ្លង វាអាចបណ្ដាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ។
ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ មនុស្សចាស់ដែលស្នាក់នៅផ្ទះ គួរតែធ្វើចលនាដងខ្លួនឲ្យបានទៀងទាត់ ដើម្បីបានសុខភាពល្អយូរអង្វែង។
លំហាត់ប្រាណងាយៗ ៤ សំរាប់មនុស្សចាស់ ដើម្បីបង្កើនភាពស៊ាំនៅផ្ទះ តាមរយៈការបង្កើនសកម្មភាពរាងកាយ និងលំហាត់សាមញ្ញនៅផ្ទះដូចខាងក្រោម៖
១ ផ្លាស់ទីរាងកាយនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាធ្វើការងារផ្ទះស្រាលៗ ដើរស្រោចទឹករុក្ខជាតិ ស្របតាមចំណង់ចំណូលចិត្ត។ ត្រូវឲ្យពួកគាត់ធ្វើលំហាត់ប្រាណបេះដូងទៀងទាត់ ដូចជាការដើរ ជិះកង់ រាំ ជាមធ្យមយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ។
២ គ្រប់គ្រងសាច់ដុំឲ្យរឹងមាំ រួមជាមួយនឹងការលាតសន្ធឹងដងខ្លួនយ៉ាងតិច ២ថ្ងៃក្នុងមួយសប្ដាហ៍ ដូចជាទាញកៅស៊ូ និងលោតតិចៗ តាមកម្លាំងពួកគាត់មាន។

៣ ត្រូវរួមបញ្ចូលគ្នានៃសកម្មភាពរាងកាយ និងតុល្យភាពយ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្ដាហ៍ ដូចជាការរាំរបាំ ហាត់យោហ្គា ឬរាំតាមចំណង់ចំណូលចិត្ត។ សកម្មភាពទាំងនេះមនុស្សចាស់អាចធ្វើចលនាបានមិនពិបាក និងជួយឲ្យរាងកាយមានប្រសិទ្ធភាព ជាពិសេសជាលំហាត់ប្រាណដែលមានសមតុល្យសម្រាប់សុខភាព។
៤ ការគ្រប់គ្រងសួត ដោយអនុវត្តការដកដង្ហើមនីមួយៗក្នុងនិងក្រៅប្រហែល ៥ វិនាទី ដើម្បីស្តារសួតរបស់មនុស្សចាស់។ បង្កើនការពង្រីកសួតនិងសាច់ដុំ ដែលជួយឲ្យគាត់ដកដង្ហើមបានល្អ ហើយមនុស្សចាស់រស់នៅក្នុងផ្ទះ នឹងមានសុខភាពល្អ បង្កើនភាពស៊ាំបានពេញលេញ ចៀសឆ្ងាយពីវីរុសកូវីដ ១៩ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន
ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ