KPT+
ឳពុកម្តាយភ្លេចខ្លួនប៉ុន្មានចំណុចនេះ កូនៗនឹងមានបញ្ហាធំ
វ័យជំទង់ គឺជាពេលវេលាមួយនៃឆាកជីវិតមនុស្សដែលជះឥទ្ធិពលជាខ្លាំងដល់ដំណើរជីវិតទំាងមូលបាន។
ការរីកចម្រើននិងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ផ្នែក រាងកាយ ផ្នែកផ្លូវចិត្តក្នុងវ័យនេះ តែងតែបង្កើតឱ្យមានភាពតានតឹង សម្ពាធ និងអតុល្យភាពនៃទឹកចិត្ត ដែលយើងគិតថា ជារឿងធម្មតាតែតាមការពិត វាមានបញ្ហាខ្លាំងបំផុត សម្រាប់ក្មេងជំទង់ណាដែលឪពុកម្តាយមិនអើពើឬរស់នៅឆ្ងាយ ខ្វះការស្រលាញ់យកចិត្តទុកដាក់។

មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យមនុស្សវ័យពី ១២ទៅ១៧ ឆ្នំា អាចក្លាយជាអ្នកប្រព្រឹត្តិល្មើស បោះបង់ចោលអំពើល្អ បោះបង់សាលារៀន ឬមួយបោះបង់ខ្លួនឯងចោលព្រោះអស់សង្ឃឹម។
១ បញ្ហានៅសាលា

កុំគិតថាពួកគេចូលសាលាហើយយើងអស់បារម្ភ។ ពេលខ្លះ ការងារនៅសាលា វាធ្ងន់ឡើងៗ នេះមិនទាន់គិតពីអំពើរើសអើងក្នុងថ្នាក់ ឬការបំពានផ្សេងពីគ្រូឬសិស្សដូចគ្នា។
ជឿឬមិនជឿថា ក្មេងជំទង់ភាគច្រើនព្រួយបារម្ភអំពីសមត្ថភាពរបស់ពួកគេក្នុងការបំពេញការងារសាលា មិនមែនពួកគេមិនចង់ធ្វើវាឱ្យបានល្អបំផុតទេ តែពួកគេកង្វះពេលវេលាឬពួកគេមិនយល់ កើតមកបញ្ញាខ្សោយ ខ្វះទំនុកចិត្ត ឬ ឳពុកម្តាយបន្ទោសបង្អាប់ ឬទម្លាប់គេមិនជឿលើខ្លួនឯង ជួនកាលគ្មានមិត្តចូលរួមធ្វើជាមួយ ឬខ្វះឯកសារ(ស្រាវជ្រាវតាមអ៊ីនធើណេតឬសៀវភៅ)។
២ សេរីភាពនិងមិត្តភាព

ក្មេងជំទង់ចូលចិត្តមានមិត្តភក្តិ ពួកគេចង់បានមិត្តភក្តិដែលស្អាតៗ ពូកែៗ និងល្អៗ តែមិនចង់ឯកោទេ។ នៅពេលឳពុកម្តាយប្រាប់ពួកគេថា មិត្តមិនសំខាន់ គឺដូចជាកំពុងវាយរំលំនូវអត្តសញ្ញាណស្រស់បំព្រងនៃបឋមវ័យរបស់គេ។ ពួកគេស្មោះត្រង់ ហើយមើលឃើញអ្វីក៏ត្រឹមត្រូវ និងល្អល្អះ។ កុំបង្រៀនពួកគេ ឱ្យមានល្បិច ចងអាឃាតឬរៀនស្អប់ខ្ពើម រើសអើងនិងចាត់ថ្នាក់ វាយតម្លៃមនុស្ស។ ជួនកាលចរិតអ្នក ពេលនិយាយទៅកាន់កូនបន្ទោសបង្អាប់មិត្តភក្តិគេ ជាការបង្កើតនូវបញ្ហាក្នុងវ័យបរិសុទ្ធរបស់គេ។
ទោះយើងជាអាណាព្យាបាលមានភារៈ ត្រូវតាមដានមើលសង្កេតបណ្តាមិត្តភក្តិរបស់គេដោយការព្រួយបារម្ភក៏គួរតែធ្វើដោយបញ្ញាកុំធ្វើដោយស្ត្រសនិងកំហឹង។ ពួកគេដឹងថាអ្វីខុសឬអ្វីត្រូវ តែពេលខ្លះយុវវ័យដែលខំរៀនជក់បារីឬធ្វើអាកប្បកិរិយាមិនល្អផ្សេងៗ ក៏ខំធ្វើឱ្យមិត្តភក្តិចាប់អារម្មណ៍។
លើសពីនេះទៀតក្មេងជំទង់ច្រើនតែជាគោលដៅនៃការសម្លុតយកលុយឬធ្វើតាមបញ្ជាពួកក្មេងមិនល្អក្នុងថ្នាក់ឬតាមផ្លូវដែលពួកគេស្គាល់។
៣ សម្ពាធរឿងរាងកាយ

ភាពពេញវ័យនាំមកនូវផ្លាស់ប្តូរជាច្រើននិងជាបន្តបន្ទាប់ផ្ទួនៗដូចជា មករដូវ ឡើងសាច់ដុំ ប្តូរសំឡេងនិយាយ លូតកម្ពស់ ប្តូរសក់ ដូច្នេះក្មេងជំទង់អាចមានអារម្មណ៍រំជើបរំជួល ដោយរាងកាយរបស់ពួកគេ។ លើសពីនេះទៀតវប្បធម៌របស់យើងក្នុងសហគមន៍ខ្លះ នៅទម្លាប់ដៀលត្មះ បង្អាប់មើ់លស្រាល ថាតឿ ឬតុញ ឬពែក ឬក្រងួរ ឬក្រង៉ែង ខ្មៅក្រងិត សស្លាំង ភឿក ។ល។ បង្កើតការប្រៀបធៀបឱ្យពួកគេមានអារម្មណ៍ថា សូម្បីធម្មជាតិក៏បង្កើតឡើងនូវបរាជ័យសម្រាប់ពួកគេស្រេចទៅហើយ។
៤ ការគ្រប់គ្រងហួសសម័យ

ពិភពទូលំទូលាយនៃបច្ចេកវិទ្យានាពេលសព្វថ្ងៃ ផ្តល់នូវជម្រើសរកប្រាក់និងបង្កើនសមត្ថភាពបញ្ចេញទេពកោសល្យ គួរឱ្យរំភើបសម្រាប់យុវវ័យក្នុងការបានធ្វើអ្វីតាមគំនិតអាថ៌កំបាំងរបស់គេនិងដែលគេយល់ថាល្អខុសពីអ្នកដទៃ ។ ទម្លាប់ឱ្យកូនធ្វើអ្វីៗតាមរបៀបដែលមនុស្សភាគច្រើននិយមធ្វើច្រើនសម័យកាលតគ្នាមក ជាការបណ្តុះពួកគេនូវវប្បធម៌ធ្វើ់ត្រាប់តាមដែលបណ្តាលឱ្យធុញទ្រាន់និងបាក់ទឹកចិត្ត។
៥ ជម្លោះគ្រួសារ

សូម្បីតែសម្តីធំតិចតួចអាចបណ្តាលឲ្យមនុស្សវ័យជំទង់បាក់ទឹកចិត្តក្លាយជាក្រៀមស្រពោន ទំាងគ្មានមូលហេតុ។ ពេលខ្លះក្មេងជំទង់ បង្ហាញភាពព្រងើយកន្តើយចំពោះគ្រួសារ ប៉ុន្តែវាពិតជាគ្រាន់តែឮសម្បកក្រៅ ចិត្តពួកគេចងសម្ពន័ជ្រៅជាមួយបងប្អូនឪពុកម្តាយ ព្រោះគេគ្មានអ្នកណាទៀតនោះទេ។ មនុស្សវ័យជំទង់យកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេ ហើយប្រសិនបើមានបញ្ហានៅផ្ទះ មិនថាជាអារម្មណ៍ផ្លូវចិត្តឬបញ្ហាហិរញ្ញវត្ថុនោះ ក្មេងជំទង់របស់អ្នកនឹងដឹងអំពីការឈឺចាប់នោះជ្រៅ ហើយពួកគេមិនចេះដោះស្រាយអ្វីក្រៅពី កើតទុក្ខប្រមូលផ្តុំបង្កជាបញ្ហាផ្លូវចិត្តដូចជំងឺមហារីកនោះទេ។
៦ ចំណាប់អារម្មណ៍ស្នេហា

នៅពេលដែលក្មេងជំទង់មិនមានទំនាក់ទំនងស្នេហាពួកគេនឹងព្រួយបារម្ភថា តើពួកគេមានភាពទាក់ទាញចំពោះមនុស្សភេទផ្ទុយដែរឬអត់? ដោយសារឪពុកម្តាយខ្លះមិនដែលពន្យល់អំពីប្រធានបទនេះ ពួកគេរឹតតែមានបញ្ហាទ្វេឡើង។
៧ រឿងអនាគត

ក្មេងជំទង់ជារឿយៗគិត អំពីមុខវិជ្ជា នៃអាជីពនិងការងាររកប្រាក់។ ពួកគេនឹងមានភាពតានតឹងដោយសារតែជឿជាក់ថា ការចូលរៀននៅមហាវិទ្យាល័យល្អនឹងបង្កើតឡើងនូវអនាគតល្អមួយ។ ដូច្នេះពួកគេពិបាកចិត្តប្រសិនប្រលងមិនជាប់ឬគ្មានលុយបន្ត។
ដំណោះស្រាយ៖
ឪពុកម្តាយ អាណាព្យាបាលឈ្លាសវៃ អាចបង្រៀនកូនៗ ជាបណ្តើរៗ នូវយន្តការដោះស្រាយបញ្ហាអវិជ្ជមានក្នុងគំនិតគេ ។
ជំនាញដោះស្រាយបញ្ហាត្រូវតែមានតំាងពីវ័យចូល១២ឆ្នាំ ។
ការរអ៊ូឱ្យកូនអាណិត ឬការពិភាក្សាតែអំពីរឿងលុយ កំពុងសម្លាប់ភាពវិជ្ជមានក្នុងផ្នត់គំនិតកូនៗអ្នក។ ផ្នែកមួយនៃការធំឡើងរបស់មនុស្សយើងគឺចេះពីរបៀបថែរក្សាខ្លួនឯង។ មនុស្សវ័យជំទង់ដែលមិនត្រូវបានបង្រៀនពីវិធីសាស្រ្តក្នុងការតស៊ូនឹងស្ត្រេស ស្វែងរកមធ្យោបាយគ្រប់គ្រងជីវិតរបស់ពួកគេដោយឯករាជ្យព័ត៌មានអំពីការសេពគ្រឿងស្រវឹងនិងការប្រើប្រាស់គ្រឿងញៀន ការរំលោភ ការរួមភេទ។ល។ វាពិបាកធ្វើឱ្យក្មេងជំទង់ដឹងនូវវិធីវិជ្ជមាន ក្នុងការគ្រប់គ្រងជីវិតរបស់ពួកគេទៅអនាគត ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ គន្លឹះដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់កូនៗ និងជួយទប់ស្កាត់ហានិភ័យផ្សេងៗ
ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?