KPT+
វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
ចាប់តាំងពីការរាតត្បាតបានវាយលុក ជីវិតរបស់មនុស្សគ្រប់គ្នាបានផ្លាស់ប្តូរ។ ជាការពិតដែលថា ការផ្លាស់ប្តូរជីវិត នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្ត។
Kpt plus អាចជួយគ្រប់គ្នា ស្តារគំនិតល្អៗមកវិញបាន តាមវិធីដូចខាងក្រោម៖
១ ដឹងខ្លួននិងយល់ពីស្ថានភាពបច្ចុប្បន្ននេះ

ការរីករាលដាលនៃកូវីដ ជារឿងមួយដែលយើងត្រូវតែដឹងខ្លួន និងស្វែងយល់ពីស្ថានភាពនេះ ប៉ុន្តែក៏មានគ្រប់ស្ថានភាពទាំងអស់ ដែលប៉ះពាល់ដល់អាយុជីវិតផងដែរ។ វាចាំបាច់ណាស់ដែលយើងត្រូវដឹងអំពីស្ថានភាពផ្សេងៗ ព្រោះការចងចាំ នឹងអនុញ្ញាតឲ្យយើងរៀបចំផែនការ និងវាយតម្លៃស្ថានភាពបានល្អ។ ដូច្នេះដើម្បីកុំឲ្យប៉ះពាល់ដល់ជីវិតច្រើន។
២ រក្សាផ្លូវចិត្តរឿងព័ត៌មានពិតនិងក្លែងក្លាយ
ជាការពិតណាស់ នៅពេលប្រឈមមុខនឹងស្ថានភាពណាមួយ ការតាមដានព័ត៌មានគឺជាការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាផ្ដោតលើ។ ប៉ុន្តែវាក៏មិនអាចប្រកែកបានដែរថា នៅក្នុងយុគសម័យមួយនៅពេលដែលមាតិកាជាច្រើនត្រូវបានផលិត ដើម្បីទទួលបានការចូលចិត្ត វាមានឱកាសដែលយើងអាចយកសារខុសពីទិន្នន័យពិត។
ដូច្នេះ ជាការប្រសើរបំផុតក្នុងការធ្វើឲ្យទាន់សម័យនូវព័ត៌មាន ប៉ុន្តែក៏ត្រូវជ្រើសរើសព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន និងបែងចែកយ៉ាងច្បាស់នូវពេលវេលាសម្រាប់តាមដានព័ត៌មាន ដើម្បីបង្ការការរំលោភបំពានពីប្រព័ន្ធផ្សព្វផ្សាយ។
៣ ស្វែងយល់ពីអត្តសញ្ញាណថ្មីពីសកម្មភាពកំឡុងពេលការរីករាលដាលនៃមេរោគនេះ

មនុស្សជាច្រើនចំណាយពេលស្ទើរតែពេញមួយជីវិតនៅផ្ទះ ព្រោះក្រុមហ៊ុនឬអង្គការខ្លះ មានគោលនយោបាយឲ្យបុគ្គលិកធ្វើការពីផ្ទះ ហើយនោះអាចផ្តល់ឲ្យមនុស្សនូវពេលទំនេរ។ ពីព្រោះយ៉ាងហោចណាស់ពួកគេមិនចាំបាច់ចំណាយពេលធ្វើដំណើរត្រលប់មកវិញ ពីការងារនិង ផ្ទះ។
ការស្វែងយល់ពីអត្តសញ្ញាណថ្មី តាមរយៈសកម្មភាព ក៏ជាវិធីមួយដើម្បីធ្វើឲ្យចិត្តយើងរស់ឡើងវិញ តាមរយៈវិបត្តិនេះ។ ដូច្នេះអ្នកណាម្នាក់ដែលមានសមត្ថភាព ឬចំណាប់អារម្មណ៍ក្នុងការផ្តល់អំណាចដល់ខ្លួនឯង អាចធ្វើបានក្នុងពេលទំនេរពីការងារ។
៤ បញ្ជូនថាមពលដល់អ្នកនៅជុំវិញយើង
នៅពេលដែលឃ្លាតឆ្ងាយ ធ្វើឲ្យចិត្តរបស់មនុស្សម្នាក់មានអារម្មណ៍ឯកោ ហើយអ្នកខ្លះថែមទាំងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត។ វាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នាបញ្ជូនថាមពលវិជ្ជមានទៅគ្នាទៅវិញទៅមក។ ដូច្នេះជារៀងរាល់ថ្ងៃ ជាការប្រសើរក្នុងការទាក់ទងអ្នកដែលនៅជុំវិញអ្នក តាមរយៈបណ្ដាញអ៊ីនធឺណេត ដូចជាវីដេអូខល ដើម្បីនិយាយផ្លាស់ប្តូរនិងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ការធ្វើបែបនេះ ជួយស្ដារផ្លូវចិត្តឡើងវិញផងដែរ។
៥ ពិគ្រោះជាមួយគ្រូពេទ្យចិត្តសាស្ត្រក្នុងករណីកាន់តែដុនដាប

ការរស់នៅក្នុងស្ថានភាពនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ថាមភាពផ្លូវចិត្ត ដូចជាស្ត្រេសនិងអារម្មណ៍ដែលមិនអាចគ្រប់គ្រងបាន។ វាមិនអាចទៅរួចទេ ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរដែលកើតឡើង ឬសូម្បីតែស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ។ នេះជារឿងចាំបាច់ ក្នុងការទៅពិគ្រោះយោបល់ជាមួយពេទ្យចិត្តសាស្ត្រ និងជាមធ្យោបាយដ៏ល្អមួយ ដើម្បីទ្រទ្រង់ផ្លូវរបស់យើងតាមរយៈវិបត្តិនេះ៕
ចុចអាន៖បើដឹងខ្លួនថាមកពីកន្លែងផ្ទុកវីរុសកូវីដ សូមប្រញាប់ធ្វើរឿងនេះភ្លាមៗ
ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ
ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត