KPT+
តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ផ្ដល់ខ្យល់ស្រស់ថ្លា ជំនួយដល់សុខភាពផ្លូវដង្ហើម
ពីមួយថ្ងៃទៅមួយថ្ងៃ គ្នាយើងរស់នៅទីប្រជុំជនច្រើន ពិសេសក្នុងទីក្រុង ពេលដកដង្ហើមចេញចូលស្រូបបានតែខ្យល់លាយធូលី លាយផ្សែងឡាន ផ្សែងម៉ូតូ ដែលវាអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមយើង។ លើសពីនេះ បើខ្យល់ក្នុងផ្ទះយើងកខ្វក់ដែរនោះ វាអាចបណ្ដាលឲ្យយើងឈឺក ច្រមុះ ភ្នែក ឬកើតជំងឺបេះដូង ជំងឺផ្លូវដង្ហើមទៀតផង។ ប៉ុន្តែកុំបារម្ភ! តិចនិកសម្អាតខ្យល់ក្នុងផ្ទះខាងក្រោមនេះ ជួយឲ្យខ្យល់ក្នុងផ្ទះស្អាត ដកដង្ហើមចេញចូលមានអារម្មណ៍ស្រស់ថ្លា និងជំនួយដល់សុខភាពផ្លូវដង្ហើមយើងខ្លះ។
តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ជួយផ្លូវដង្ហើមមានសុខភាពល្អ
១. បើកបង្អួចឲ្យអស់ៗ

នេះជាតិចនិកសម្អាតខ្យល់ក្នុងផ្ទះ ដែលងាយស្រួល មិនចាំបាច់ចំណាយលុយ ដើម្បីធ្វើឲ្យគុណភាពខ្យល់ក្នុងផ្ទះយើងប្រសើរឡើង។ បើកបង្អួចចោលត្រឹមតែ ៥នាទីប៉ុណ្ណោះជាប្រចាំ ដើម្បីកាត់បន្ថយភាពកកកុញនៃខ្យល់កខ្វក់ក្នុងផ្ទះ។
២. ដាំរុក្ខជាតិក្នុងផ្ទះ

រុក្ខជាតិលម្អមួយចំនួនយើងអាចយកទៅដាំក្នុងផ្ទះ ព្រោះវាអាចបង្កើនគុណភាពខ្យល់ក្នុងផ្ទះបានដល់ទៅ៩០%។ នេះបើតាមការសិក្សារបស់អង្គការ NASA Clean Air។ ចំពោះរុក្ខជាតិលម្អក្នុងផ្ទះដែលសម្អាតហើយ អាចជួយសម្លាប់មេរោគក្នុងខ្យល់បានមានដូចជា ប្រទាលពីងពាង (Spider Plant) ប្រទាលពស់ (Snake Plant) ឬផ្កាលីលី (Peace Lily) ជាដើម។
៣. ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់

ការប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ ជាតិចនិកសម្អាតខ្យល់ក្នុងផ្ទះមួយដែលមានប្រសិទ្ធភាពអាចកាត់បន្ថយកម្ទេចកំទីមិនល្អក្នុងខ្យល់បាន។ បើសិនគ្នាយើងមានកូនតូច ហើយអាអូនកើតហឺត វាក៏ល្អជួយដល់សុខភាពកូន និងជួយឲ្យអាអូនងាយស្រួលដកដង្ហើម។
៤. ចៀសវាងផលិតផលផ្ទុកជាតិពុល

ផលិតផលសម្អាតផ្ទះ ឬផលិតផលសម្រាប់ថែទាំសក់ ឬក្រចកយើង អាចបង្កើនកម្រិត VOCs (Volatile organic compounds)។ តិចនិកសម្អាតខ្យល់ក្នុងផ្ទះមួយនេះ គឺយើងត្រូវជ្រើសរើសផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន មានសញ្ញាសម្គាល់ថា កម្រិត VOCs ទាប (low VOCs) ទើបល្អ។
៥. ចៀសវាងជក់បារីក្នុងផ្ទះ
ដើម្បីបានបរិយាកាសក្នុងផ្ទះស្រស់ថ្លា តិចនិកសម្អាតខ្យល់ក្នុងផ្ទះដែលចាំបាច់ត្រូវកម្ចាត់ចោលនោះគឺការជក់បារីក្នុងផ្ទះ ព្រោះផ្សែងបារីក៏អាចធ្វើឲ្យខ្យល់កខ្វក់ និងប៉ះពាល់ដល់អ្នកដែលស្រូបផ្សែងនោះចូលដូចអ្នកជក់ដែរ។ ហេតុនេះហើយ ដើម្បីអាចដកដង្ហើមបានស្រួលពេលដល់ក្នុងផ្ទះ យើងគួរចៀសវាងការជក់បារីបង្ហុយផ្សេងក្នុងបរិវេណផ្ទះទើបល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ
ចុចអាន៖ បង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ តាមតិចនិកទាំងនេះ
ចុចអាន៖ រុក្ខជាតិ ៥ ប្រភេទ បំបាត់ភាពថប់បារម្ភក្នុងបន្ទប់គេង និងជាឱសថទិព្វព្យាបាលរោគដេកមិនលក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត