KPT+
គេងមិនគ្រប់គ្រាន់នៅថ្ងៃធ្វើការ អាចគេងសងនៅថ្ងៃចុងសប្ដាហ៍បានអត់?
យើងគ្រប់គ្នាតែងក្រោកពីគេងលឿន និងពេលខ្លះចូលគេងយប់ជ្រៅទៀតនៅថ្ងៃធ្វើការ ហើយនៅថ្ងៃចុងសប្ដាហ៍យើងតែងគេងយូរដើម្បីប៉ះប៉ូវទៅលើការគេងមិនគ្រប់គ្រាន់អំឡុងថ្ងៃធ្វើការ។ ប៉ុន្តែការគេងសងនេះពិតជាអាចប៉ះប៉ូវនូវការគេងមិនគ្រប់គ្រាន់របស់យើងបានដែរឬយ៉ាងណា?

ជាការពិតយើងមិនអាចគេងសងការគេងមិនគ្រប់គ្រាន់របស់យើងបានទេ។ យើងប្រហែលសម្គាល់ឃើញហើយថាមិនថាយើងព្យាយាមគេងច្រើនយ៉ាងម៉េចនៅថ្ងៃចុងសប្ដាហ៍ ក៏មិនបានជួយឲ្យយើងទទួលបានថាមពលដែលយើងបាត់បង់អំឡុងថ្ងៃធ្វើការបានដែរ។ ប្រសិនជាយើងគេងមិនគ្រប់គ្រាន់នៅថ្ងៃនេះ យើងគួរប៉ះប៉ូវវិញនៅថ្ងៃដដែល។ ការគេងសងក្រោយពីរយៈពេលយូរគឺមិនអាចប៉ះប៉ូវការគេងមិនគ្រប់គ្រាន់នេះទេ។ ផ្ទុយទៅវិញ ការធ្វើបែបនេះអាចប៉ះពាល់ដល់ការប្រតិកម្ម និងការផ្ចង់អារម្មណ៍របស់យើងរួមទាំងអាចនឹងរំខានដល់ទម្លាប់នៃការគេងប្រចាំថ្ងៃរបស់យើងទៀត។
មិនថាដោយមូលហេតុអ្វីដែលធ្វើឲ្យយើងចូលគេងយឺតក៏ដោយ ការគេងគឺសំខាន់ណាស់។ នៅពេលយើងហត់នឿយ សូម្បីតែកិច្ចការតូចតាចក៏ពិបាកក្នុងបំពេញដែរ ដូចជាការសន្ទនាជាដើម ព្រោះយើងពិបាកក្នុងការផ្ចង់អារម្មណ៍។ ការគេងមិនគ្រប់គ្រាន់ក៏បង្កគ្រោះថ្នាក់បានពេលយើងកំពុងបើកបរ និងប៉ះពាល់ដល់ការចងចាំរយៈពេលខ្លី។ ទម្លាប់នៃការគេងមិនទៀងទាត់អាចបង្កើនហានិភ័យជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែម ឡើងទម្ងន់ អាការៈថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងជំងឺបេះដូង។

ដូចនេះហើយយើងគួរទៅគេងនៅពេលយើងមានអារម្មណ៍ថាអស់កម្លាំង ឬងងុយគេង។ យើងអាចប្រើម៉ោងរោទ៍ដើម្បីដាស់តឿនឲ្យចូលគេងលឿនបាន។ ម៉្យាងទៀត បើយើងប្រើទូរស័ព្ទ ឬកុំព្យូទ័រមុនចូលគេងគួរបន្ថយពន្លឺឲ្យសល់តិច។
ក្នុងករណីដែលយើងចង់ប៉ះប៉ូវការគេងមិនគ្រប់គ្រាន់ យើងអាច៖
- គេងថ្ងៃ២០នាទីមុនម៉ោង៣ល្ងាច
- គេងឲ្យបានច្រើនមួយទៅពីរយប់បន្ទាប់
- ចូលគេងឲ្យបានលឿននៅយប់បន្ទាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុ យើងតែងងងុយគេងពេលបាយថ្ងៃត្រង់ ក្នុងអំឡុងម៉ោងធ្វើការ
ចុចអាន៖ គេងសុខៗថប់ ដកដង្ហើមមិនដល់គ្នា បណ្តាលមកពីអីឲ្យប្រាកដ?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?