KPT+
ហេតុផលនេះហើយ ឪពុកម្ដាយមិនគួរឈ្លោះគ្នានៅមុខកូនៗ
ជីវិតគ្រួសារ រឿងឈ្លោះប្រកែកគ្នាចៀសមិនផុតទេ គ្រាន់តែថា ឈ្លោះក៏ឈ្លោះចុះ ប៉ុន្តែឈ្លោះក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក ទើបសុភមង្គលរក្សាបានយូរអង្វែង មិនមែនឈ្លោះគ្រប់ពេលទេ ត្រូវដឹងពេលណាគួរនិយាយ ពេលណាមិនគួរនិយាយ ពិសេសបើយើងមានកូនៗទៀត ឈ្លោះគ្នាមិនសមហេតុផល នឹងប៉ះពាល់ខ្លាំងដល់អារម្មណ៍កូនមិនខាន។ អត្ថបទនេះនឹងពន្យល់បញ្ហាពាក់ព័ន្ធរឿងប្តីប្រពន្ធឈ្លោះគ្នា បើគិតថាល្អ ចាំធ្វើតាម ក៏មិនយឺតពេលដែរ។
១- បញ្ហាផ្សេងៗពេលប្ដីប្រពន្ធឈ្លោះគ្នា

ឈ្លោះប្រកែកគ្នាម្ដងៗ បើប្តីប្រពន្ធអាចធ្វើចិត្តឲ្យត្រជាក់ អត់ឱនឲ្យគ្នាទៅវិញទៅមក ជម្លោះនឹងបាត់ទៅវិញដោយឯកឯង បើចិត្តខ្លាំងរៀងៗខ្លួន ច្បាស់ក្លាយជារឿងធំមិនខាន។ ប្តីប្រពន្ធមួយចំនួនអាចយំស្រែក ឬធ្វើដូចក្មេងបៀមដៃ ប៉ុន្តែខ្លះទៀតអាចនឹងឈានដល់ការលែងលះគ្នា ទោះបីទាំងសងខាងមិនចង់ក៏ដោយ។
២- ប្តីប្រពន្ធឈ្លោះគ្នាជារឿងធម្មតាដែរអត់?
ត្រឹមត្រូវ ប្តីប្រពន្ធឈ្លោះគ្នា អាចជារឿងធម្មតា កើតឡើងពេលទាំងសងខាង ខ្វែងគំនិតគ្នា តែអ្វីដែលសំខាន់នោះ ទាំងប្តីទាំងប្រពន្ធ ត្រូវចេះអត់ឱនស្វែងយល់ពីកំហុស ទទួលស្គាល់កំហុស និងស្វែងយល់ឲ្យបានច្រើនពីកំហុសនេះ កុំឲ្យថ្ងៃក្រោយអាចបង្កជាជម្លោះទៀត។
៣- ប៉ាម៉ាក់ឈ្លោះគ្នាប៉ះពាល់កូនៗអត់?

ពិតជាប៉ះពាល់ហើយ កូនៗយើងអាចនឹងបាត់បង់ភាពកក់ក្ដៅ ពិបាកចិត្ត ឬអាចយំ ពេលឃើញប៉ាម៉ាក់ឈ្លោះប្រកែកគ្នា។ ក្នុងករណីធ្ងន់ កូនៗអាចគេងមិនលក់ លែងចង់ទៅសាលា មិនរត់លេង ឬជួបមិត្តភក្តិដូចមុន។ ពេលខ្លះ យើងជាប៉ាម៉ាក់អាចឈ្លោះគ្នាដោយសារកូនក៏មាន ក៏ជាហេតុផលធ្វើឲ្យកូនបន្ទោសខ្លួនឯង គិតថា ខ្លួនជាអ្នកមានកំហុស ធ្វើឲ្យប៉ាម៉ាក់ឈប់ស្រលាញ់គ្នា លែងលះគ្នា គ្រួសារបែកបាក់ បាត់បង់សុភមង្គល។
៤- រឿងខ្លះប្ដីប្រពន្ធគួរ និងមិនគួរធ្វើ

ឈ្លោះគ្នា បែរជាយកកូនមកធ្វើជាប្រធានបទ អាចធ្វើឲ្យកូនយើងគិតថាខ្លួនជាអ្នកខុស ពិបាកចិត្ត ឬអាចឈានដល់មានវិបត្តិផ្លូវចិត្តក៏មាន។ ដើម្បីកែខៃបញ្ហាកុំឲ្យរីករាលដាលធំ ទាំងសងខាងគួរចេះអត់ឱនឲ្យគ្នា សុំទោសគ្នាទៅវិញទៅមក ដើម្បីឲ្យកូនយើងដឹងថា ប៉ាម៉ាក់គ្មានបញ្ហាធំដុំទេ។
រាល់ជម្លោះទាំងអស់ មិនប្រាកដថាត្រូវឈានដល់ការលែងលះគ្នានោះទេ មិនតែប៉ុណ្ណោះ គ្មានគ្រួសារណាល្អគ្រប់ដប់នោះដែរ ហេតុនេះត្រូវចេះបង្រៀនកូនឲ្យដឹងផង ថាគ្រប់គ្នាត្រូវចេះនិយាយរឿងពិបាកចិត្តឲ្យគេដឹង ព្រោះប្រើវិធីនេះក្នុងគ្រួសារ អាចជាដំណោះស្រាយល្អបំផុត ធ្វើឲ្យគ្រប់គ្នាងាយស្រួល និងមានសុភមង្គលក្នុងជីវិត សុខភាពផ្លូវចិត្តក៏ប្រសើរ ហើយក៏ជាមូលហេតុពិត ជួយឲ្យយើងរស់នៅចុះសម្រុងគ្នាបានយូរអង្វែង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ
ចុចអាន៖ វិធីសាស្ត្រអប់រំកូនស្រីកុំឲ្យដើរផ្លូវខុស ជ្រុលខ្លួនក្នុងរឿងស្នេហា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ