KPT+
ហេតុផលសំខាន់ៗ បណ្ដាប្រទេសលើពិភពលោកញាប់ដៃញាប់ជើង ចាក់វ៉ាក់សាំងកូវីដកុមារ និងយុវវ័យ
ទោះបីជាការវ៉ាក់សាំងកូវីដ មិនអាចកាត់ផ្ដាច់ការចម្លងបានទាំងស្រុង ក៏ការចាក់គ្រប់ ២ដូស ត្រូវបានគេរំពឹងថា ជួយកាត់បន្ថយការឆ្លងបានមួយកម្រិត។

យោងតាមរបកគំហើញនៃការសិក្សា ពីប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងបណ្ដាប្រទេសមួយចំនួន បានបញ្ជាក់ថា វ៉ាក់សាំងបានបង្កើតអង់ទីគ័រ ប្រឆាំងមេរោគនៅក្នុងខ្លួនបុគ្គលបានចាក់ និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ជាពិសេសគឺការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អង្គការសុខភាពពិភពលោក WHO បានផ្ដល់អនុសាសន៍ថា ជាការល្អបំផុតត្រូវចាក់វ៉ាក់សាំងកូវីដឲ្យបានលើស ៩០ ភាគរយ នៃចំនួនប្រជាជន ដើម្បីទប់ទល់ជាមួយមេរោគកូវីដបំប្លែងខ្លួនថ្មី ដូចជាប្រភេទ Delta ជាដើម។ ជាមួយគ្នានេះ អង្គការ GAVI (global alliance for vaccines and immunization) បានលើកឡើងថា ដើម្បីឲ្យពិភពលោកមានសុវត្ថិភាព មនុស្សគ្រប់រូបត្រូវចាក់វ៉ាក់សាំងកូវីដ ដោយរាប់បញ្ចូលទាំងកុមារផងដែរ។

តាមការស្រាវជ្រាវរហូតមកដល់ពេលនេះ មានប្រទេសជាច្រើនក្នុងពិភពលោក បាននឹងកំពុងដំណើរការឬត្រៀមចាក់វ៉ាក់សាំងកូវីដដល់កុមារអាយុ ១២ និងយុវវ័យអាយុ ១៧ ឆ្នាំ ក្រោមហេតុផលសំខាន់ៗមួយចំនួនដូចជា៖
១ បញ្ឈប់ការឆ្លងរាតត្បាតនៃជំងឺកូវីដ កុមារភាគច្រើនក្នុងចំណោមប្រជាជនទាំងអស់ ហើយទទួលវ៉ាក់សាំង នឹងកាន់តែមានប្រសិទ្ធភាព កាលណាប្រជាជនកាន់ច្រើនបានចាក់វ៉ាក់សាំង។
២ កុមារមិនមានភាពស៊ាំប្រឆាំងកូវីដទេ ជាការសង្កេតទូទៅ កុមារកម្រឈឺធ្ងន់ ប៉ុន្តែការឆ្លងជំងឺកូវីដ អាចធ្វើឲ្យកុមារឈឺធ្ងន់ធ្ងរបាន។ ដូច្នេះវ៉ាក់សាំងអាចការពារកុមារ ពីផលប៉ះពាល់នៃជំងឺកូវីដ ក្នុងរយៈពេលខ្លីផងនិងយូរអង្វែងផង។

៣ ជីវិតអាចវិលត្រឡប់មករកភាពប្រក្រតីតាមបែបគន្លងថ្មី ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយដែលជួយសហគមន៍ ឲ្យវិលត្រលប់មករស់នៅប្រកបដោយសុវត្ថិភាព តាមគន្លងប្រក្រតីថ្មី។ ក្មេងនិងវ័យជំទង់ កំពុងបាត់បង់ឱកាសចូលរួមសកម្មភាពជាច្រើននៃជីវិតពួកគេ ដូចជាការសិក្សា ការជួបជុំមិត្តភ័ក្ដិ ការលេងកីឡា ការប្រគំតន្ត្រី និងកម្សាន្តនៅតាមសាលារៀនជាដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើប្រទេសណាខ្លះ ចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារ?
ចុចអាន៖មកដឹង អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ
ចុចអាន៖ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត