KPT+
ឆ្ងល់អត់ ម៉េចពួកម៉ាកយើងខ្លះ មានចរិតផ្ទុយពីភេទ?
គ្នាយើងច្បាស់ជាប្រទះឃើញញឹកញាប់ហើយ មិត្តភក្តិយើងខ្លះ ខ្លួនប្រុសបែរជាតុបតែងជាស្រី ខ្លះទៀតខ្លួនជាស្រីបែរតុបតែងជាប្រុស មានខ្លះឈានដល់កែភេទទៀតផង។ គ្នាយើងមានដឹងមកពីបញ្ហាអីអត់? បើអត់ដឹង អត្ថបទនេះ នឹងស្រាយចម្ងល់គ្នាយើងទាំងអស់គ្នា។

Transgender ជាពាក្យបច្ចេកទេស សម្រាប់ពណ៌នាក្រុមមនុស្ស មិនទទួលស្គាល់ភេទពីកំណើតរបស់ខ្លួន ចាប់តាំងពីក្មេងមកម៉្លេះ។ ទោះមិនមែនជាជំងឺ ឬបញ្ហាផ្លូវចិត្ត ក្មេងៗទាំងនេះនៅតែអាចមានបញ្ហាស្រ្តេស និងបាក់ទឹកចិត្តដូចគ្នា។ អាចដោយសារធ្លាប់រងការធ្វើបាប រើសអើង ត្រូវសង្គមបោះបង់ចោល អាម៉ាស់ចំពោះអ្វីខ្លួនកំពុងមាន ហើយការធ្វើរោគវិនិច្ឆ័យ ត្រូវធ្វើឡើងចំពោះតែក្មេងៗមានបញ្ហាធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ការរស់នៅ ទាំងនៅផ្ទះ នៅសាលា ឬក្នុងសង្គមតែប៉ុណ្ណោះ។

១- រោគសញ្ញាមិនពេញភេទខ្លួនឯង
– បែងចែកភេទមិនដាច់រវាងភេទពីកំណើត និងភេទខ្លួនឯងកំណត់
– មានអារម្មណ៍ថា កំពុងជាប់ក្នុងសម្បកខ្លួនអ្នកផ្សេង
– ចាប់អារម្មណ៍ខ្លាំងលើរបស់លេង របស់ប្រើប្រាស់ និងមានអត្តចរិត ផ្ទុយពីភេទខ្លួនឯង
– ចង់ក្លាយជាមនុស្សភេទផ្ទុយពីភេទកំណើត
– មានអារម្មណ៍មិនពេញចិត្ត និងមិនស្រួលចិត្តជាមួយប្រដាប់ភេទខ្លួន
– មានចំណង់ផ្លូវភេទខ្លាំងជាមួយក្មេងៗមានភេទដូចគ្នា។
២- កត្តាប្រឈម

មកទល់នឹងពេលនេះ នៅតែមានការខ្វែងគំនិតគ្នាឡើយទេ ពាក់ព័ន្ធអ្វីជាមូលហេតុពិតប្រាកដបណ្តាលឲ្យក្មេងៗមិនពេញចិត្តភេទកំណើតរបស់ខ្លួន ប៉ុន្តែភាគច្រើន អាចមកពីកត្តាសង្គម។ បច្ចុប្បន្ន សង្គមជាច្រើនជុំវិញពិភពលោក យល់ថា Transgender ជាក្រុមមនុស្សប្រឆាំងច្បាប់ធម្មជាតិ ជាហេតុនាំឲ្យក្មេងៗ ហាក់មានសម្ពាធដើម្បីសម្របតាមប៉ាម៉ាក់ពួកគេ ឬអាម៉ាស់ មានអារម្មណ៍ខ្លួនឯងខុសពីអ្នកដទៃ ឬត្រូវសង្គមទាត់ចោល និងរើសអើងតែម្តង។ យ៉ាងណា ក្មេងៗក្រុមនេះ ភាគច្រើននៅតែតស៊ូរស់នៅដោយសន្តិវិធី ជាមួយនឹងភេទកំណត់ដោយខ្លួនឯង។
៣- ធ្វើរោគវិនិច្ជ័យ

មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ឬមិនស្រួលក្នុងចិត្ត ដោយសារការបែងចែកភេទមិនដាច់ រវាងភេទពីកំណើតនិងភេទខ្លួនកំណត់ រយៈពេលយ៉ាងតិច ៦ខែ អាចជាសញ្ញាមិនពេញភេទខ្លួនឯង។ គ្នាយើងមានរោគសញ្ញានេះ តែងរងសម្ពាធធ្ងន់ធ្ងរ រំខានដល់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីធ្វើរោគវិនិច្ជ័យបាន គ្រូពេទ្យនឹងពិនិត្យផ្តោតសំខាន់លើភាពខុសគ្នារវាងអវយវៈភេទខាងក្រៅ និងខាងក្នុងខ្លួន (Intersex) និងបញ្ហាមួយចំនួនទៀតដែលអាចប៉ះពាល់ដល់ការលូតលាស់ប្រដាប់ភេទ។
៤- ការព្យាបាល
ការព្យាបាលដោយចិត្តសាស្ត្រអាចជួយព្យាបាលបាន។ វិធីព្យាបាលនេះនឹងធ្វើឲ្យក្មេងយល់ពីភេទរបស់ខ្លួន និងគ្រប់គ្រងទឹកចិត្តក៏ដូចជាស្រ្តេសបាន។
៥- ជំងឺប្រឈមផ្សេងៗ
ក្មេងៗ ឬគ្នាយើងមានបញ្ហានេះ អាចប្រឈមនឹងការឈឺចាប់ដោយសារករណីប្រឆាំងគ្នាពាក់ព័ន្ធការកំណត់អត្តសញ្ញាភេទរបស់ខ្លួន។ អាចត្រូវរងការរើសអើង ធ្វើទារុណកម្មទាំងផ្លូវចិត្ត ទាំងផ្លូវកាយ និងអាចសង្គមបោះបង់ចោលទៀតផង នាំឲ្យងាយកើតជំងឺថប់បារម្ភ បាក់ទឹកចិត្ត ឈានដល់ការប្រើប្រាស់សារធាតុញៀន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ “ការស្រឡាញ់ភេទដូចគ្នា” មិនមែនជាជំងឺដែលត្រូវព្យាបាលឬជាបញ្ហាដែលត្រូវរិះគន់ឡើយ
ចុចអាន៖ ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺ ក៏មិនមែនជាបទល្មើសដែរ!

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?