Connect with us

សុខភាព

ការ​ស្រាវជ្រាវ​​អះអាង​ថា​ការ​ហែលទឹក​ភ្លាមៗ​បន្ទាប់ពី​បរិភោគ​អាហារ​នឹង​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ

បានផុស

នៅ

ការ​រង់ចាំ​កន្លះម៉ោង​ឬ​មួយ​ម៉ោង​បន្ទាប់​ពី​ការ​បរិភោគ​អាហារ​មុន​ពេល​ហែលទឹក​គឺ​ជា​អ្វី​ដែល​ទាំងអស់​គ្នា​ត្រូវ​បាន​ណែនាំ​ឲ្យធ្វើ​ដូច​ជា​កូន​ក្មេង។ តែ​មិនដែល​ចោទ​សួរ​​ទេ​ថា ​យើង​គ្រាន់​តែ​ជឿ​ទៅតាម​អ្វី​ដែល​ចាស់ៗ​តែង​ប្រាប់​ឬ​នរណា​ម្នាក់​បាន​ដាស់តឿន​។ ​គេ​និយាយ​ជា​យូរ​មក​ហើយ​ថា​ការ​ធ្វើ​បែបនេះ​អាច​បណ្ដាល​ឱ្យ​ស្លាប់​ដូចជា ​ការ​ហែលទឹក​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​អាហារ​វអាច​បណ្ដាល​ឱ្យ​រមួលក្រពើ​ឬ​គ្រាន់​តែ​បណ្ដាល​ឱ្យ អ្នក​មាន​ជំងឺ​ផ្នែក​របបអាហារ​ឬ​ក្រពះ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ដកស្រង់​ចេញពី​គេហទំព័រ​របស់ Lifehacker.com បាន​បញ្ជាក់​ថា​ការ​ហែលទឹក​បន្ទាប់​ពី​បរិភោគ​មិន​ទាក់ទង​នឹង​​កា​រមួល​ក្រពើ​ឬ​ឈឺ​ក្រពះ​ទេ ហើយ​អ្នក​ទាំងនោះ​នឹង​មិនដល់​ថ្នាក់​ស្លាប់​ឡើយ។ យោង​ទៅ​តាម​អ្វី​ដែល​ជាក់ស្ដែង​គឺ​មិន​អាច​រក​ឃើញ​អ្វី​ដែល​ច្បាស់លាស់​ពី​ហេតុផល​នៃ​ការ​ទទួលទាន​អាហារ​ភ្លាម​ហែល​ទឹក​ភ្លាម​ឡើយ។

លោក Annette Kellermann បាន​សរសេរថា៖ “ករណីរមួលក្រពើឬបញ្ហាក្រពះគឺដូច្នេះ! ប្រសិនបើ​ទឹក​ត្រូវបញ្ចូល​ភ្លាមៗ​បន្ទាប់ពី​បរិភោគ​ ជាពិសេស​នៅ​ពេល​មាន​សីតុណ្ហភាព​ទាប​ ដំណើរ​នៃ​ការ​រំលាយអាហារ​ត្រូវ​បាន​បាត់បង់​ភ្លាមៗ។ ពេលនោះវាអាច​នឹង​កើត​មាន​ករណី​រមួលក្រពើ​ធ្ងន់ធ្ងរ​ឬ​បណ្ដាល​នាំឲ្យពិបាក​ក្នុង​ការ​រំលាយអាហារ​ធ្វើ​ឲ្យយើង​ទៅ​ជា​កើតជំងឺ​រលាកក្រពះ​ធ្ងន់ធ្ងរ”។

តាម​ការ​សិក្សា​អំពី​បញ្ហា​រមួលក្រពើ​ក្នុងចំណោម​អ្នក​ហែលទឹក​ដែល​ជា​កូនសិស្ស​បាន​អះអាង​ថា “ក្នុង​នាម​ពួក​យើង​ជា​អ្នក​អនុវត្ត ផ្ទាល់​ពី​បញ្ហា​នេះ​​ គ្មាន​អ្នកណា​ធ្លាប់​ឈឺ​ក្រពះ​ពេល​ហែល​ទឹក​ទេ” ។ “រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​បន្ទាប់​ពី​ការ​សាកសួរ​ក្មេង​ប្រុស​ជាង ១ ម៉ឺន​នាក់ ​យើង​មិនបាន​ជួប​មនុស្ស​ណា​​កើត​ជំងឺ​អ្វី​ឡើយ។ ” ៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ ​ញ៉ាំស៊ុត មាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

ចុចអាន៖ មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​​ច្រើន​ឡើយ ក្រោយវ័យ ​៣០​ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៣ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម