Connect with us

KPT+

ឈប់បានឈប់ទៅ រឿងបន្ថែមស្ករក្នុងរបស់ហូប អាចធ្វើឲ្យមុខឆាប់ចាស់ខ្លាំងខុសពីវ័យ

បានផុស

នៅ

កុំញ៉ាំស្ករច្រើនពេក កុំញ៉ាំផ្អែមពេក។ជាទូទៅយើងគ្រប់គ្នាប្រាកដជាបានឮប្រយោគនេះ​ញឹកញាប់ ។ ថ្ងៃនេះសូមដឹងចម្លើយ ថាតើវាពិតឬមិនពិត?

ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ជា​ច្រើន​នៃ​ការ​ស្រាវជ្រាវ ​ចម្លើយ​ចំពោះ​សំណួរ​នេះ​ គួរ​តែ​ជា​ការពិត។ ការ​សិក្សា​បាន​បង្ហាញ​ថា ​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើន ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​ចាស់​ និង​ភាព​ចាស់​មុន​អាយុ​ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ វា​មិន​ត្រឹម​តែ​កើត​ឡើង​ចំពោះ​ស្បែក​នោះ​ទេ វា​ក៏​បណ្ដាល​ឲ្យ​សរីរាង្គ​ខាង​ក្នុង​របស់​យើង​ឆាប់​ចាស់​មុន​អាយុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្បែករបស់យើងមាន ប្រូតេអ៊ីន កូឡាជែន ​និងអេឡាស្ទីន​ ជា​សមាសធាតុ​ចម្បង។ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ ជាតិ​ស្ករ​នឹង​ចូល​ក្នុង​ចរន្តឈាម​ ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​លើ​ស្បែក​កើន​ឡើង។ នៅ​ពេល​ដែល​វា​ឡើង​ខ្ពស់ ​វា​នឹង​កកកុញ​ជាមួយ​ប្រូតេអ៊ីន​ បង្កើត​សមាសធាតុ​ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ។ នៅ​ពេល​ដែល​ភាព​ជ្រីវជ្រួញ​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ ​វា​ក៏​ជួយ​កាត់​បន្ថយ​ភាព​យឺត​នៃ​ស្បែក​ផង​ដែរ។

ជាតិ​ស្ករ​បង្កើន​ល្បឿន​សារធាតុ​មួយ​ចំនួន ​ដែល​ជា​ធម្មតា​កើន​ឡើង​តាម​អាយុ​ ហើយ​ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​ក្នុង​រាងកាយ​ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​មិន​សូវ​សកម្ម។

ការ​សិក្សា​លើ​មនុស្ស​ចំនួន ៥,៣០៩ នាក់​ ដែល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ជាប្រចាំ​ មាន​ទំហំ​កោសិកា​ខ្លី​ជាង​មុន (ភាព​ចាស់) ខណៈ​ដែល​អ្នក​ដែល​ផឹក​ទឹក​ប្រមូល​ផ្ដុំ ១០០% មាន​ទំហំ​កោសិកា​វែង​ជាង។

ការ​ផឹក​ភេសជ្ជៈ​ប្រហែល ២ កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ អាច​នាំ​ឲ្យ​មាន​អាយុកាល​ខ្លី​ ប្រហែល ៤ ទៅ ៦ ឆ្នាំ។ ចំពោះ​ផល​អវិជ្ជមាន​ដទៃ​ទៀត ​ជាតិ​ស្ករ​គឺ​ជា​មូលហេតុ​មួយ​ទៀត​នៃ​ជំងឺ​ទឹកនោមផ្អែម ​ខ្លាញ់​ក្នុង​ថ្លើម ​ភាព​ស៊ាំ​ចុះ​ខ្សោយ។

សរុប​សេចក្ដី​មក​ ជាតិ​ស្ករ​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់ ​ប្រសិន​បើ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន ​ហើយ​ថែម​ទាំង​នាំ​ឲ្យ​កើត​ជំងឺ​ផ្សេងៗ​ទៀត។ ដូច្នេះ​គួរ​តែ​ទទួលទាន​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​សុខភាព​យើង​ផ្ទាល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គន្លឹះ៥ យ៉ាង កាត់បន្ថយជំងឺលើសជាតិខ្លាញ់ក្នុងឈាម មិនពិបាកទៅជួបដុកទ័រញឹក

ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម​​ និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ

ចុចអាន៖អ្នកជំងឺទឹកនោមផ្អែម ត្រូវថែខ្លួនឲ្យមែនទែន បើឆ្លង Delta​ គឺមានសភាពធ្ងន់ធ្ងរខ្លាំង ជាងអ្នកផ្សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម