កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ – Kampuchea Thmey Daily
Connect with us

KPT+

កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ

Published

on

ទាំងការថប់បារម្ភនិងការធ្លាក់ទឹកចិត្តបានកើតមានជាទូទៅក្នុងកំឡុងពេលមានជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ច។ យោងតាមការសិក្សានៅសាកលវិទ្យាល័យ Monash ថ្មីៗនេះ ទៅលើជនជាតិអូស្រ្តាលីចំនួន ១.២៤០ នាក់ធ្វើការ​សន្ទនាចន្លោះពីថ្ងៃទី ៣ ខែមេសាដល់ថ្ងៃទី ៣ ខែឧសភា អ្នកស្រាវជ្រាវជាន់ខ្ពស់ លោកស្រី Caroline Gurvich បានអោយដឹងថា មាន​ស្ត្រី ៣៩ ភាគរយនិងបុរស ២៩ ភាគរយដែល​ឆ្លងកាត់ការស្ទង់មតិបានរាយការណ៍អំពីរោគសញ្ញានៃជំងឺផ្លូវចិត្ត និង​ទម្លាប់ខឹងសម្បារយូរៗ​របស់ពួកគេ។

ក្នុងករណី​ប្រសិនបើឃើញថាខ្លួនឯងឆាប់ខឹងជាងធម្មតាពិនិត្យមើលរោគសញ្ញានៃជំងឺផ្លូវចិត្ត​ដែលជា​ទូទៅទាក់ទងនឹង​កំហឹង គុំគួន នេះ៖


១ ទម្លាប់យកកំហឹងអាចបិទបាំងអារម្មណ៍ផ្សេងទៀត
សមនឹងទៅរក​ការធ្វើរោគវិនិច្ឆ័យរោគសញ្ញានៃការថប់បារម្ភឬការធ្លាក់ទឹកចិត្តប្រសិនសង្កេតឃើញថា កំហឹងអាចមកដល់ងាយៗហើយ​មាន​ជាធម្មតា បង្កើតបានជាភាពតានតឹងឬអារម្មណ៍ទោមនស្ស​តូចចិត្ត​។ល។

លោកស្រីCaroline Gurvich ពន្យល់ថា« សម្រាប់មនុស្សទូទៅកំហឹងច្រើនតែជាអារម្មណ៍លាក់លៀម ប៉ុន្តែស្នាក់នៅក្នងទ្រូង​បានយូរ​ពេក ទុកថា​នោះ​ជាកំហឹង​ដែលបណ្តាលមកពីជំងឺខ្លួនឯង ជាជំងឺផ្លូវចិត្ត​»

លោកស្រីបន្ថែមទៀតថា កំហឹងច្រើនតែជាអារម្មណ៍ដែលនៅបន្តទៅមុខទៀតប្រសិន​យើងគ្រប់គ្រងវាមិនបាន​វានឹង​គ្រប់គ្រងយើងបញ្ជាឱ្យធ្វើអ្វីដែលយើងមិនធ្លាប់គិតពីមុនមកថានឹង​ធ្វើ។ នេះយោងទៅលើការប្រៀបធៀបមួយដែលបង្កើតដោយវិទ្យាស្ថាន Gottman ។

ហេតុអ្វីពេលខ្លះកំហឹងជារបាំងសម្រាប់អារម្មណ៍ផ្សេងទៀត?

មួយផ្នែកដោយសារកំហឹងធ្វើឱ្យយើងមានអារម្មណ៍ថាមានឥទ្ធិពល។ វេជ្ជបណ្ឌិតរ៉ូស្មែលពន្យល់ថា“ ត្រង់ណេះ​ពិតជា​ទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ ដែលមានការអាណិតអាសូរ ការតូចចិត្ត ការ​ប្រណាំងប្រជែង​ក្នុងបេះដូងហើយមនុស្ស​មាន​វិបត្តិមាន​ទម្លាប់រ៉ាំរ៉ៃបែបនេះ!»

ប្រសិនបើមនុស្សមានអារម្មណ៍ព្រួយបារម្ភនិងភ័យខ្លាចអំពីអ្វីដែលកំពុងកើតឡើងនៅលើពិភពលោក ក្នុងសង្គមជាតិខ្លួន ក្នុងគ្រួសារខ្លួន ក្នុងជីវិត​ខ្លួន ការផ្ទុះអារម្មណ៍ខ្លីៗអាចបង្ខំ​ពួកគេបន្ថែម​នូវវិធានការណ៍ការពារខ្លួន​បន្ថែមទៀតហើយមិនមែន​សុទ្ធតែល្អទេ។

លោកវេជ្ជបណ្ឌិតហ្គូរវិចនិយាយទៀតថា ស្ត្រី ២៧ ភាគរយនិងបុរស ១០ ភាគរយបានរាយការណ៍ពីកម្រិតស្ត្រេសពីមធ្យមឈាន​ទៅធ្ងន់ធ្ងរដោយសារកំហឹង​ដែលលាក់លៀម និងកំហឹងគ្មានហេតុផល​។

មិនថា កម្មវិធីកាលវិភាគសាលារៀនក្រោយកូវីត ការ​ព្រួយបារម្ភអំពីសុវត្ថិភាពការងារ វិធីដោះស្រាយហិរញ្ញវត្ថុ ការធ្វើដំណើរស្ទះកកចរាចរណ៍ គម្លាតចម្ងាយសង្គមខុសពីមុន ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មានបញ្ហា​។ល។ ភាគច្រើនកំពុងជាដើមចម​ ហើយចរិតមនុស្ស នឹង​នាំឱ្យបញ្ហា​នោះធំឬតូចអាស្រ័យ​ចិត្តគំនិតគេ ។

អ្នកជំនាញ​ណែនាំឱ្យបង្កើតទម្លាប់បើកចិត្ត គិតវិជ្ជាមាន​អានសៀវភៅវិជ្ជមាន និង​ធ្វើសមាធិ ដើម្បីជួយខ្លួនឯងអំពីរឿងទាំងនេះ។ ប្រសិន​យល់ថា ធ្វើសកម្មភាព​ខាងលើមិនបានសម្រេច គួរពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ។

ប្រភព ABC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ57 mins ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ1 hour ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ2 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ2 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ3 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម