KPT+
នារីដែលបុរសត្រូវការ មិនមែនស្អាតសុភាពស្រគត់ស្រគំតែម្យ៉ាង តែមាន ២ ចំនុច ខ្លឹមនេះវិញទេ
មិនមែនឲ្យតែស្អាតសុភាពស្រគត់ស្រគំ គឺជានារីដែលបុរសគ្រប់គ្នាត្រូវការមកធ្វើជាម្ដាយរបស់កូនៗគេទេ។ សម័យនេះ គេមិនអាចសំគាល់មើលដឹង លើកាយវិការបានឡើយ អ្នកខ្លះកំពុងស្ថិតក្នុងការសំដែងបោកចិត្តបុរសឲ្យមកងប់លើខ្លួនក៏មាន។
ដូចគ្នានេះ បុរសក៏មានរសនិយមខុសគ្នា និងការចូលចិត្តមនុស្សគេស្រលាញ់ ក៏ខុសគ្នាដែរ។

សម័យនេះ នារីម្នាក់ណាមិនចង់បានប្ដីល្អ គ្រួសារល្អ សម្រាប់ខ្លួននោះ។ អ្នកណាៗក៏ចង់បានប្ដីល្អប្រពន្ធល្អនិងកូនប្រសាល្អដែរ។ ប៉ុន្តែបើសិនយើងចង់បានប្ដីល្អ តើយើងនេះដែលជាមនុស្សស្រីហ្នឹង ល្អគ្រប់គ្រាន់ហើយឬនៅ ? តើបានត្រៀមខ្លួនធ្វើជាប្រពន្ធរបស់ប្ដីល្អហ្នឹងនៅ?
មនុស្សស្រីល្អ សំដៅដល់នាងមានអត្តចរិតល្អ ចុះចូលនឹងមនុស្សជុំវិញ មិនឆ្មើងឆ្មៃញាតិផងភូមិរបង ពូកែរាក់ទាក់ បង្កើតទំនាក់ទំនងល្អៗ ជាជំនួយដល់ប្ដីពេលមានបញ្ហា។ ជាពិសេស នាងគោរពឪពុកម្ដាយសងខាងតាំងពីស្រលាញ់គ្នាដំបូង មិនធ្វើឲ្យអ្នកមានគុណណា ត្រូវមកលំបាកដោយសារជីវិតគូនាងឡើយ។
មនុស្សស្រីល្អ គឺមានសមត្ថភាពខ្លាំង ខាងពូកែទំនាក់ទំនង មិនខ្វះទេញាតិ បើចង់បើករកស៊ីមិនបាច់ស្រែកហៅក៏គេចូលមកឯង។ នេះគេហៅថាសំណាបយោងដី ស្រីយោងបុរស មានទុក្ខលំបាកគឺជួយយឹតយោងគ្នាទៅមក។ មិនមែនមួយថ្ងៃៗ បបួលគ្នាចូលហាងប្រេនៗ ទិញវត្ថុថ្លៃៗផ្គាប់ញាតិ ឲ្យគេមករាប់អានខ្លួននោះទេ។
១ អត្តចរិតល្អ

មនុស្សប្រុស ត្រូវការប្រពន្ធមកដើម្បីយកមករួមសុខរួមទុក្ខជាមួយគ្នា គឺមានន័យថា ត្រូវប្រើប្រាស់ជីវិតគូរួមគ្នា ដើម្បីកសាងគ្រួសារ។ អម្រែកមួយហ្នឹង គឺត្រូវរែករួមគ្នាមិនមែនរៀបការហើយ ឲ្យគេចិញ្ចឹម ដេកស៊ីមិនជួយគ្នាទេ ហើយឲ្យខាងប្រុសអ្នករ៉ាប់រងទទួលខុសត្រូវលើខ្លួនឡើយ។
ចង់បានប្ដីល្អ យើងក៏ត្រូវល្អដែរ ទាល់តែយើងជាមនុស្សស្រីនេះមានកត្តាល្អ ធ្វើជាម្ដាយល្អសិន។ ជាមនុស្សស្រីកុំបង្ខំខ្លាចគេមិនយក ខ្លាចគេមិនស្រលាញ់ ខំរៀបចំខ្លួនឆើតឆាយ រៀបរឹកពារសំដែងផ្គាប់ផ្គុន ដើម្បីទាក់ចិត្តមនុស្សប្រុស។ ការធ្វើដូចនេះ អ្នកគ្មានថ្ងៃបានប្រុសល្អមកឡើយ។ ព្រោះចរិតអ្នកនៅមិនទាន់ល្អសម្រាប់ឲ្យមនុស្សប្រុសទទួលយកបាន។ ហើយបើបានមនុស្សប្រុសម្នាក់នោះមែន អ្នកយកបានត្រឹមខ្លួនគេប៉ុណ្ណោះ តែចិត្តគេអាចតែដំបូង ដោយសារយើងនេះខំទាក់ចិត្តគេពីមុនហ្នឹងឯង។ ដូចពាក្សចាស់ថា ” គ្រប់ណាឆ្នាំងហ្នឹង ” !
កុំធ្វើខ្លួនចង់បានគេហួសហេតុ ត្រូវធ្វើខ្លួនឲ្យជាជម្រើសមួយសម្រាប់ខ្លួនឯង។ មាស ពេជ្រឬវត្ថុប្រណិតទាំងទ្បាយ វាមិនមែនកើតឡើងដោយឯកឯងឡើយ គឺវាកើតឡើងដោយការកែច្នៃ ផ្សែផ្សំគ្នានេះបន្តិចនោះបន្តិច ហើយមនុស្សយើងក៏ដូច្នេះដែរ ។
២ សមត្ថភាព

មនុស្សស្រីមានសមត្ថភាព អ្នកណាៗក៏ចង់បានដែរ។ មនុស្សស្រីខ្លះ រកលុយមិនទាន់គ្រប់ចាយខ្លួនឯងផង ប្រើសុទ្ធរបស់ប្រេនៗ អួតគ្នាទៅវិញទៅមក។ ជាពិសេសដើរហើរផឹកស៊ីចាយវាយ ដូចខ្លួនមហាសេដ្ឋី។ បើទោះបីនេះជាសិទ្ធរបស់បុគ្គល តែក្នុងនាមជាមនុស្សស្រី គួរឲ្យតម្លៃខ្លួនជាមុន ទើបគេមើលឃើញតម្លៃយើងដែរ។
មនុស្សមានសមត្ថភាពពិតៗ គឺជួយគ្រួសារពេលមានទុក្ខលំបាក ជាពិសេសស្រោចស្រង់ស្ថានការណ៍ឲ្យមកប្រសើរវិញបាន។ កុំពេលមានបញ្ហាតូចសោះ ធ្វើដូចរឿងធំ ទៅនិយាយប្រាប់ប្ដីប្រាប់ញាតិថា ខ្លួនលំបាកមិនដឹងដោះស្រាយរបៀបម៉េចឲ្យបានល្អ។
ចូរជ្រើសរើសមនុស្សដែលជួយយើងឲ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ជាជាងរើសមនុស្សដែលធ្វើឲ្យយើងកាន់តែអស់ពីខ្លួនទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជីវិតគូត្រូវរួមគ្នារក រួមគ្នាកសាង ទើបអាចទទួលបាននូវអ្វីដែលយើងត្រូវការដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
ចុចអាន៖ក្នុងជីវិត បើជួបស្នេហាមិនសមបំណង គួរប្រញាប់ប្រើវិធីនេះលួងលោមផ្លូវចិត្តភ្លាម ជាជាងទៅធ្វើបាបគេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ