KPT+
ទឹកភ្នែកពិតជាមានប្រយោជន៍ តែកុំប្រើវាទាមទារអ្វីៗច្រើនដងពេក
ជាធម្មតាមនុស្សស្រីជាភេទមួយទន់ខ្សោយ ទើបឧស្សាហ៍ហូរទឹកភ្នែក។ មនុស្សស្រីអាចយំសោកបោកខ្លួនបាន ដោយមិនសូវខ្មាសអៀនអ្នកដទៃទេ។ ទឹកភ្នែកមនុស្សស្រី ជាវត្ថុដ៏សាហាវឃោរឃៅមួយ ឬជាមាយាស្ត្រីអាចប្រើប្រាស់បាននៅគ្រប់ស្ថានភាព ប៉ុន្តែក៏មិនញឹកញាប់ពេកនោះដែរ។
មនុស្សប្រុសឃើញទឹកភ្នែកមនុស្សស្រីលើកដំបូង គេអាចចាប់អារម្មណ៍ ឬមានអារម្មណ៍ស្លន់ស្លោធ្វើអ្វីមិនត្រូវ ហើយព្រមទាំងប្រើពាក្យសម្ដីសន្យានានា ដោយធ្វើតាមអ្វីគ្រប់យ៉ាងដែលមនុស្សស្រីម្នាក់នោះបានអង្វរសុំ។ តែទឹកភ្នែកមនុស្សស្រីវាដដែលៗពេក មិនអាចធ្វើអ្វីឲ្យមនុស្សប្រុសជឿបានឡើយ រហូតគេបែរជាធុញទ្រាន់បកក្រោយ ហើយគ្រវីក្បាលទៀតផង។
ឈ្លោះគ្នាពេលណាទឹកភ្នែក។ ខកណាត់បន្តិចក៏យំ ធ្វើដូចពិភពលោករលាយអ៊ីចឹង។ ពេលដឹងថាគេកុហកខ្លួន ទឹកភ្នែកក៏ហូរចេញមក។ សុំអង្វរឲ្យគេធ្វើអ្វីមួយ គេមិនព្រម ក៏យំសម្រក់ទឹកភ្នែកមកទៀត។ និយាយរៀបរាប់ពីអតីតកាលពេលបែកគ្នាជាមួយសង្សារចាស់ ទឹកភ្នែកក៏ហូរ ហូរមិនចេះឈប់ឈរ ដោយអង្វរសុំឲ្យគេយល់ចិត្តខ្លួន។
មានរឿងរ៉ាវជាច្រើនទៀត ដែលមនុស្សស្រីប្រើទឹកភ្នែកក្នុងការដោះស្រាយបញ្ហា។ គ្រាដំបូងៗ មនុស្សប្រុសប្រហែលជាមានអារម្មណ៍ថា ទឹកភ្នែកវាកើតមកជាគូនឹងមនុស្សស្រីស្រាប់ទៅហើយ ធ្វើឲ្យមនុស្សស្រីកាន់តែក្លាយជាមនុស្សទន់ជ្រាយ គួរឲ្យអាណិត គួរឲ្យមើលថែរក្សា អាចអូសទាញចិត្តប្រុសៗបានច្រើន។ យូរៗទៅគេដូចជាចាប់ផ្ដើមធុញទ្រាន់អាកប្បកិរិយាដែលតបមកវិញ ដោយចាប់ផ្ដើមប្ដូរពីការគួរឲ្យស្រលាញ់ គួរឲ្យថ្នាក់ថ្មម ជារឿងធុញទ្រាន់ គ្រោតគ្រាត ក្ដៅក្រហាយ។ រហូតពេលខ្លះ មនុស្សប្រុសស្រែកគំហកក្នុងចិត្តថា ចង់បានអីម៉េចក៏មិនព្រមនិយាយចេញមកត្រង់ៗ មានអ្នកណាទៅដឹងគ្រប់បែបយ៉ាង បើគ្រាន់តែឃើញទឹកភ្នែកនោះ។ ពេលនោះទឹកភ្នែកក៏ចាប់ផ្ដើមហូរខ្លាំងដូចទឹកជ្រោះ ហើយហូរមិនចេះហត់។
ទឹកភ្នែកពិតជាមានន័យ មានតម្លៃ នៅពេលដែលយើងដឹងពីវិធីប្រើវា និងប្រើវាឲ្យដឹងពេលវេលា កុំប្រើវាដោយឥតប្រយោជន៍ ឬដើម្បីទាមទារការយកចិត្តទុកដាក់។ ត្រូវចេះយកទឹកភ្នែកមកប្រើនៅពេលដែលចាំបាច់ជាការប្រសើរបំផុត។
មនុស្សស្រីយើងបើត្រូវការអី ក៏និយាយតាមត្រង់ៗទៅ មនុស្សប្រុសពេលខ្លះមិនអាចយល់ពីសេចក្ដីត្រូវការរបស់មនុស្សស្រីឡើយ បើមិនដូច្នោះទេ យើងហ្នឹងឯងដែលជាអ្នកទទួលឈឺចាប់តែឯង ព្រោះប្រើទឹកភ្នែកខុសរបៀប៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ថ្នាំបំបាត់ការឈឺចាប់អាចធ្វើឲ្យធូរស្បើយទាំងអារម្មណ៍ផ្លូវចិត្
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»