KPT+
មានគំនិតវិជ្ជមាន រស់បានកាន់តែយូរ ចុះធ្វើម៉េចទើបមានគំនិតវិជ្ជមាន?
ការគិតវិជ្ជមាន ឬគិតអីក្នុងផ្លូវល្អ ជាការទទួលស្គាល់ ទទួលយកការគិត និងបើកចិត្តទទួលលទ្ធផលវិជ្ជមាន និងអវិជ្ជមានគ្រប់រឿង។ បើយើងមានគំនិតវិជ្ជមាន បញ្ហាអ្វីក៏អាចដោះស្រាយបានដែរ។
១- ឥទ្ធិពលគំនិតវិជ្ជមាន

អ្នកមានគំនិតវិជ្ជមាន អាចរស់បានយូរជាងមុន ជាមធ្យម ៧,៥ឆ្នាំ។ គេជាមនុស្សពូកែមានប្រាជ្ញាវាងវៃ ហើយអាចដោះស្រាយបញ្ហាជុំវិញខ្លួន ច្រើនជាងអ្នកដែលចាំតែលើកពីបញ្ហា ហើយដេកគិតថាដោះស្រាយមិនចេញ។
សកម្មភាពក្នុងតំបន់ខួរក្បាលជាប់ពាក់ព័ន្ធនឹងអារម្មណ៍អវិជ្ជមាន ដូចជា ភ័យខ្លាច សោកសៅ នឹងធ្វើឲ្យចុះអន់ថយប្រព័ន្ធភាពសុំា។ ចំពោះអ្នកគិតវិជ្ជមាន នឹងមានប្រព័ន្ធភាពសុំារឹងមាំជាង។ ចំពោះអ្នកមានភាពរីករាយ សូម្បីតែផ្តាសាយ និងបញ្ហាខួរក្បាលក៏មិនមានដែរ។

និយាយឲ្យចំ អ្នកគិតវិជ្ជមានច្រើនមានសុខភាពល្អ ចេះថ្លឹងថ្លែង និងបែងចែកពេលវេលា និងរបស់ញ៉ាំដែលល្អសម្រាប់រាងកាយ។ សុខភាពផ្លូវចិត្តក៏ល្អ និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានទៀត។
២- ធ្វើម៉េចឲ្យការគិតកាន់តែប្រសើរ?
ត្រូវមើលទម្លាប់រស់នៅ និងរបបអាហារប្រចាំថ្ងៃ ឬមនុស្សដែលជួបទាក់ទងរាល់ថ្ងៃ។ ព្យាយាមមើលចំណីញ៉ាំប្រចាំថ្ងៃ ថាមានអីខ្លះល្អ អ្វីខ្លះមិនល្អ? មានហាត់ប្រាណខ្លះទេ? គេងម៉ោងប៉ុន្មានទើបក្រោក? មានស្វែងយល់អី្វថ្មីអត់? មិនថាតាមដានព័ត៌មាន ឬអានសៀវភៅទេ។ អភិវឌ្ឍខ្លួនឯង ប្រមូលការគិត ថ្លឹងថ្លែងពីបញ្ហា និងស្វែងរកដំណោះស្រាយ។

ក្រុមមនុស្សដែលប្រាស្រ័យទាក់ទងរាល់ថ្ងៃ សំខាន់ណាស់ ហើយគេតែងនិយាយថា សេពគប់បែបណា យើងនឹងទៅជាបែបនោះដែរ។ បើអ្នកជុំវិញខ្លួនសុទ្ធតែវិជ្ជមាន គួរស្វែងយល់បន្ថែមពីពួកគេ តែបើអ្នកជុំវិញខ្លួន ជាមនុស្សសុញ ស្មុគ គិតរឿងធំមិនកើត ឬដឹងតែរាប់បានត្រឹមបញ្ហា គួរកាត់បន្ថយការសេពគប់ ឬកុំប្រើពេលច្រើនជាមួយមនុស្សបែបនេះ។ មិនមែនមានន័យថា មិនឲ្យរាប់អានមិត្តដែលធ្លាប់រាប់អានកន្លងមកទេ។
“គំនិតវិជ្ជមាន ជាជំនាញមួយដែលគួររៀន និងអនុវត្តតាម ហើយវាមិនដែលយឺតពេលក្នុងការផ្លាស់ប្តូរ និងជ្រើសរើសយកភាពវិជ្ជមានទេ។ ការផ្លាស់ប្តូរតែងនៅក្បែរយើងជានិច្ច និងចាប់ផ្តើមពីខ្លួនយើង”៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
ចុចអាន៖ បើមានរោគសញ្ញាទាំងនេះ កំពុងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរហើយ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?