Connect with us

KPT+

Delta កំពុងវាយលុកក្នុងសហគមន៍កាន់តែច្រើន ពុកម៉ែគួរប្រញាប់បញ្ជូនកូនទៅចាក់វ៉ាក់សាំងឲ្យទាន់សភាពការណ៍

បានផុស

នៅ

ជាការពិត ពុកម៉ែណាមិនស្រលាញ់និងមិនព្រួយពីសុវត្ថិភាពកូនខ្លួនឯង ខណៈវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតក្នុងសហគមន៍ ក្នុងនោះគេឃើញថា គ្រួសារខ្លះនៅពិចារណា ខ្លាចវ៉ាក់សាំង​ពុំ​មាន​សុវត្ថិភាព​និង​មាន​ផល​រំខាន​ដល់​កូនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​ទៅ​នឹង​ចម្ងល់​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​សាធារណរដ្ឋ​ចិន ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ចាក់​ជូន​កុមារ​អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ គឺ​មាន​ប្រសិទ្ធភាព​សឹង​តែ១០០ភាគរយ ចំពោះ​ក្រុម​កុមារ​គោលដៅ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង សុខាភិបាលនិង​ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង ក្នុង​ក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍​កាល​ពី​ថ្ងៃ​ទី០៣ ខែ​សីហា ឆ្នាំ២០២១នេះ​ថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់​ដែលជ្រើសរើស​ចាក់​ជូន​កុមារ​ពី ១២ ដល់​ក្រោម ១៨ ឆ្នាំនេះ គឺមានក្រុមអ្នក​បច្ចេកទេស​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ទន្ទឹមពេលនោះ​ យើងសង្កេតឃើញ​ថា នៅតាមបណ្ដាប្រទេសមួយចំនួន​ក៏មានការចាក់​វ៉ាក់សាំង​កុមារនេះ​ដែរ ។

ក្រសួងសុខភិបាលបានទទួល​ព័ត៌មាន​ជាហូរហែ ទន្ទឹមពេលការ​សិក្សាក៏បង្ហាញច្បាស់ ថាអត់មានអីដែលបង្ហាញថា​វ៉ាក់សាំងស៊ីណូវ៉ាក់មានផលរំខាន ឬប៉ះពាល់អីធ្ងន់ធ្ងរទៅដល់​សុខភាព​កុមារ​អាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ផ្ទុយទៅវិញវ៉ាក់សាំង​បាន​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ក្រុម​អាយុនេះ ដោយសារ​វ៉ាក់សាំង​បាន​ឆ្លើយតបបានរហូត​ដល់ ៩៨ ភាគរយ​ឯណោះ។  

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះថ្លែងបន្តថា ដោយសារវ៉ាក់សាំង​ដែលកម្ពុជាកំពុង​ប្រើប្រាស់សម្រាប់​កុមារ​អាយុពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំនេះ ក៏ជាវ៉ាក់សាំងដែល​​អង្គការសុខភាពពិភពលោក​ទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាព​រួចហើយ ដោយបានដាក់​បញ្ចូល​ក្នុង​បញ្ជីប្រើប្រាស់បន្ទាន់របស់​អង្គការ​ថែមទៀត។

ដូច្នេះឪពុកម្ដាយគ្រប់រូបឈប់ភ័យព្រួយ និងបារម្ភពីសុត្ថិភាពរបស់កូនៗ ទៅនឹងវ៉ាក់សាំង។ ជាទូទៅកុមារមានផលប៉ះពាល់ពីវ៉ាក់សាំង ស្រដៀងមនុស្សធំ ហើយនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។

កុមារជាទំពាំងស្នងរបស់ប្រទេសជាតិ ហើយរាល់​វ៉ាក់សាំង​ដែល​ចាក់​ជូន​កុមារ​ គឺ​សុទ្ធ​តែ​ជា​ផ្លូវ​ត្រួសត្រាយ​ជីវិតក្មេងៗអាច​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​តាម​បែប​គន្លងថ្មី ។ ជាពិសេសបញ្ឈប់​ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ និង​វីរុស​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ ​ដែល​កំពុង​រាតត្បាត​ក្នុង​សហគមន៏កាន់តែច្រើនឡើងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មកដឹង​ អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ

ចុចអាន៖ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម