មហាសេដ្ឋី​ក្មេង​ជាងគេ​បង្អស់​របស់​រាជាណាចក្រ​ថៃ លោក TOB ស្ថាបនិក​អាហារ​សម្រន់ ថៅកែណយ – Kampuchea Thmey Daily
Connect with us

KPT+

មហាសេដ្ឋី​ក្មេង​ជាងគេ​បង្អស់​របស់​រាជាណាចក្រ​ថៃ លោក TOB ស្ថាបនិក​អាហារ​សម្រន់ ថៅកែណយ

Published

on

លោក Aitthipat Kulapongvanich ឬហៅ​កាត់ Tob  ត្រូវ​បាន​គេ​ចាត់ទុកជា​និមិត្តរូប​សម្រាប់​យុវជន​ក្នុង​ភាព​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​របស់​រាជាណាចក្រ​ថៃ។ លោក​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អាហារ​សម្រន់ Taokaenoi Food & Marketing ដែល​ជា​យីហោ​អន្តរជាតិ​ត្រូវ​បាន​គេ​ស្គាល់​សុះសាយ​ទូទាំង​អាស៊ីបូព៌ា។

កាលពីជំទង់ លោកត្រឹមជាក្មេងញៀន​ហ្គេមម្នាក់ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​នោះ​លោក​បាន​ក្លាយ​ជា​សហគ្រិន​ដ៏​មាន​ឥទ្ធិពល​មួយ​រូប។

១. លោក​ឈប់​រៀន​នៅ​អាយុ ១៧ ឆ្នាំ និង​ក្លាយ​ជា​អ្នក​ជំនួញ​ក្នុងវ័យ ១៩ ឆ្នាំ

Tob សារភាព​ថា​ខ្លួន​ជា​អ្នក​ញៀន​វីដេអូហ្គេម​ក្នុងយុវវ័យភាព​របស់​លោក។ នៅ​អាយុ ១៦ ឆ្នាំ​លោក​ធ្វេសប្រហែស​ក្នុង​ការ​សិក្សារហូតឈានដល់ការឈប់រៀន ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​ទើប​លោក​ចាប់ផ្តើម​ទូលក់គ្រាប់ធញ្ញជាតិលីង។

លោក​ចាប់ផ្ដើមចេញលក់ដំបូងពីបញ្ជរតូចមួយ។ ទោះបីជា​មាន​បញ្ហាខ្លះ ស្ថានិក​រូបនេះ​បាន​ប្ដេជ្ញា​មុតមាំ​ជាមួយ​ការ​រកស៊ី​ថ្មីថ្មោង​របស់​ខ្លួន រហូត​វា​ក្លាយ​ជា​ការ​ពេញនិយម​ក្នុង​ចំណោម​ប្រជាជន​ថៃ។ លោក​អាច​លក់​បាន​ចំណូល​ប្រចាំខែ​ជិត ៨៧,០០០ ដុល្លារ នៅ​ទូទាំង ៣០ ទីតាំង និង​មាន​បុគ្គលិក​ចំនួន ៥០ នាក់។

ត្រឹម​អាយុ ១៩ ឆ្នាំ លោក Tob បាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​នាម​ជា​សហគ្រិន​វ័យក្មេង​ជាង​គេ​ប្រចាំ​រាជាណាចក្រថៃ។

២. “ថៅកែ​ណយ” ឬ “Taokenoi” ជាឈ្មោះហៅក្រៅ​ដែល​ឪពុក​ដាក់​ឲ្យ​លោក

Taokenoi បកប្រែ​ថា “ថៅកែ​តូច” ឬ Little Boss ជាឈ្មោះដែលឪពុករបស់ Tob ចង់​លេងសើច​ជាមួយ​លោក ដោយសារតែ​បុរស​រូប​នេះ​មាន​ចរិតបែបចៅហ្វាយនាយគេ។

ការ​បណ្ដាក់​ទុន​រកស៊ី​គ្រាប់​ធញ្ញជាតិ​ដ៏​ធំរបស់ Tob ត្រូវ​បាន​គេ​ហៅថា Taokenoi ។ នៅ ពេល​លោក​បិទ​ហាង​គ្រាប់ធញ្ញជាតិ​លីង ហើយ​ចាប់ផ្ដើម​អាជីវកម្ម​អាហារ​សម្រន់​សារ៉ាយ​សមុទ្រ លោក​បាន​យក​ឈ្មោះ​នេះ​ទៅ​ប្រើ។ Taokenoi បាន​រីកចម្រើន​ក្លាយ​ជា​ឈ្មោះ​អាជីវកម្ម​គ្រួសារ​ល្បី​នៅ​ទូទាំង​អាស៊ីបូព៌ា។

៣. ថៃ​ថត​ខ្សែ​ភាពយន្ត​មួយ​ដែល​និយាយ​ពី​ជីវិត​របស់​លោក

រឿង Top Secret: Wai Roon Pan Lan ជា​ភាពយន្ត​បរិយាយ​ពី​ជីវប្រវត្តិ​ជីវិត​របស់​មហាសេដ្ឋី Tob ។

រឿង​នេះ​ចាក់​បញ្ចាំង​ក្នុង​ខែ​តុលា ឆ្នាំ ២០១១ ពណ៌នា​អំពី​ដំណើរ​ជីវិត Tob រាប់តាំង​ការ​បោះបង់​ចោល​ការ​សិក្សា និង​ពី​របៀប​ដែល​លោក​បន្ត​ក្លាយ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​របស់​ប្រទេស​ថៃ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សហគ្រិន​រូបនេះ លោក​មាន​ប្រសាសន៍​​ថា ទោះបី​ជា​មាន​ការ​ផ្លាស់ប្ដូរ​ត្រង់​ចំណុច​ខ្លះ​ក្នុង​ខ្សែភាពយន្ត ប៉ុន្តែ​តម្លៃ​និង​សារ​ដែល​បាន​បង្ហាញ​ទៅ ជា​ការ​ការ​ពិត​ទាំង​ស្រុង​នៃ​ដំណើរ​ផ្ទាល់ខ្លួន​របស់​លោក។

រឿង Top Secret: Wai Roon Pan Lan ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដោយ​រក​ចំណូល​បាន​ដល់​ទៅជាង ៣៨ លាន​បាត (ជាង ១.២ លានដុល្លារ)។

៤. អំពី​ការ​លក់​សារ៉ាយសមុទ្រ

ដើមឡើយ​ការ​បើក​ដំណើរការ​របស់ Taokenoi នៅហាង 7-Eleven ទទួល​ការ​លក់​ចេញ​បាន​តិចតួច។ Tob កត់សម្គាល់​ឃើញ​ថា កញ្ចប់​សារ៉ាយសមុទ្រ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ធ្នើរ​ទាបៗ ទើប​ធ្វើ​ឲ្យ​មើល​មិន​ឃើញ។ លោក​ក៏​បាន​បញ្ចុះបញ្ចូល​អ្នក​គ្រប់គ្រង​ហាង​ឲ្យ​ផ្លាស់​កញ្ចប់​ទៅ​ជិត​អ្នក​គិត​លុយ​វិញ។ ផែនការ​នេះ​ធ្វើ​ឲ្យ​ការ​លក់​មាន​ឥទ្ធិពល​ជាង​មុន។ លុះ​នៅ​ឆ្នាំ ២០០៨ សារ៉ាយសមុទ្រ​អាច​កើប​ចំណូល​បាន ៣០ លាន​ដុល្លារ។ ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​សហគ្រិន Tob ជោគជ័យ​លើ​អាជីវកម្ម​រហូត​ដណ្ដើម​បាន​ឈ្មោះ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ប្រចាំ​ប្រទេស៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ skale

ចុចអាន៖៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់​បច្ចុប្បន្ន

ចុចអាន៖៣ ម៉ាត់របស់ jack ma ជំរុញសហគ្រិននានាទទួលផលល្អក្នុងអាជីវកម្ម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម