KPT+
សញ្ញាទាំងនេះបញ្ជាក់ថាកូវីដ-១៩ ប៉ះពាល់ផ្លូវចិត្តកូន
ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩នេះ បញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងចំពោះមនុស្សគ្រប់វ័យ ជាពិសេសទៅលើក្មេងៗ ។ រោគសញ្ញានៃបញ្ហាផ្លូវចិត្តដែលយើងតែងតែមើលរំលងមានដូចជាឆាប់ខឹង ខ្ជិល ឬរឹងរូស។ល។ បញ្ហាចម្បងដែលក្មេងៗជួបប្រទះនៅពេលបច្ចុប្បន្នមានដូចជា៖
១.ការថប់បារម្ភ

កូនៗកើតមានអាការៈថប់បារម្ភនេះឡើង ដោយសារតែការប្រឡង ការពន្យារពេលចូលរៀនម្ដងហើយម្ដងទៀត និងការសិក្សាតាមអនឡាញ។ ជាលទ្ធផល ក្មេងៗអាចនឹងមានអារម្មណ៍រសាប់រសល់ ភ័យស្លន់ស្លោ និងគិតអវិជ្ជមាន។
២. ជំងឺបាក់ទឹកចិត្ត
ការនៅតែក្នុងផ្ទះរយៈពេលយូរ ជាមួយនឹងការធ្វើសកម្មភាពរាងកាយ ឬការលេងជាមួយនឹងមិត្តភ័ក្ដិតិចតួច អាចបណ្ដាលឲ្យក្មេងកើតមានជំងឺបាក់ទឹកចិត្តបាន។
៣. ចំណាយពេលនៅមុខអេក្រង់ទូរទស្សន៍ ឬទូរស័ព្ទកាន់តែច្រើន
បញ្ហានេះអាចជាកត្តាបង្កឲ្យមានការថប់បារម្ភ និងការបាក់ទឹកចិត្ត។ ជាមួយគ្នានេះដែរ វាក៏បង្កើនអារម្មណ៍ឯកោ ការប្រៀបធៀបខ្លួនឯងនឹងក្មេងដទៃទៀត ក៏ដូចជាគិតពីព័ត៌មានអវិជ្ជមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
៤. ជំងឺបាក់ស្បាត

មួយវិញទៀត កូនៗអាចនឹងរងការបាក់ស្បាត នៅពេលដែលមានបញ្ហាធំៗនៅផ្ទះដូចជាអំពើហិង្សា ការប្រើប្រាស់សារធាតុញៀនក្នុងគ្រួសារ ឬការផ្ទុះកំហឹងញឹកញាប់ជាដើម។
៥. បញ្ចេញប្រតិកម្មផ្នែកអារម្មណ៍ខ្លាំងជ្រុល
ជាទូទៅ ក្មេងៗតែងតែបញ្ចេញប្រតិកម្មផ្នែកអារម្មណ៍ខ្លាំង នៅពេលដែលពួកគេមានអារម្មណ៍សោកសៅ អផ្សុក និងឯកា។
៦. មានអារម្មណ៍ថាត្រូវគេបោះបង់ចោល
បញ្ហានេះកើតឡើងនៅពេលដែលមិត្តភ័ក្ដិមិនមានពេលសម្រាប់ខ្លួន ហើយប៉ាម៉ាក់ក៏រវល់ជាមួយនឹងការងារផ្សេងៗ។
៧. ប្រព្រឹត្តអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់
នេះរួមបញ្ចូលទាំងការលេងហ្គេមដែលមានលក្ខណៈហិង្សា ឬប្រើប្រាស់រូបអាសអាភាសជាដើម។
ប៉ាម៉ាក់អាចកំណត់ពីបញ្ហាផ្លូវចិត្តរបស់ក្មេងតាមរបៀបណា

?
ទាំងនេះគឺជាជំហានសំខាន់បំផុត ដើម្បីកំណត់ពីបញ្ហាសុខភាពរបស់ក្មេង ដែលរួមមាន៖
- គេងមិនលក់ជាញឹកញាប់
- ឆាប់ខឹង
- រញ៉ាំរញ៉ូវ
- ចូលចិត្តនៅតែឯង
- ខ្វះការផ្ដោតអារម្មណ៍លើអ្វីមួយ
- ខាំក្រចកជាប់ជាប្រចាំ។ល។
ប៉ាម៉ាក់គប្បីធ្វើយ៉ាងណា?
ក្នុងនាមជាប៉ាម៉ាក់ យើងត្រូវចាត់វិធានការដើម្បីជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់កូន។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួន ក្នុងការការពារសុខភាពផ្លូវចិត្តរបស់កូន។
- ប្រការចម្បង ប៉ាម៉ាក់គប្បីយកចិត្តទុកដាក់ និងផ្ដល់ពេលវេលាឲ្យកូន។ ធ្វើដូចនេះ កូនៗអាចនឹងបើកចំហពីអារម្មណ៍របស់ខ្លួនឲ្យប៉ាម៉ាក់ដឹង។
- ក្លាយជាអ្នកស្ដាប់ដែលមានភាពអត់ធ្មត់។
- ធានាថាកូនអាចគេងលក់ស្រួល និងញ៉ាំរបបអាហារត្រឹមត្រូវ។
- បង្រៀនកូនឲ្យចេះអាណិតស្រលាញ់ខ្លួនឯង និងអនុញ្ញាតឲ្យពួកគេបង្ហាញពីអារម្មណ៍របស់ខ្លួន។
- ឲ្យកូនបំពេញការងារងាយៗ និងផ្ដល់រង្វាន់ដល់ពួកគេ។
- ប្រសិនបើបញ្ហាផ្លូវចិត្តរបស់កូននៅតែបន្ត ប៉ាម៉ាក់គប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?
ចុចអាន៖ ទម្លាប់ស្រែកគំហកដាក់កូន អាចជះឥទ្ធិពលលើផ្លូវចិត្តកូន ៤យ៉ាង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?