Connect with us

KPT+

ប្រលូកការងារតែងនិពន្ធដំបូង កុំរំពឹងភាពល្បី ចាំបាច់មានបីយ៉ាងធំៗនេះសិន ទើបជាជោគជ័យពិតប្រាកដ

បានផុស

នៅ

សិល្បៈនៃការតែងនិពន្ធ​ប្រភេទប្រលោមលោក អាចមើលទៅ នៅតែជាអាថ៌កំបាំង សម្រាប់អ្នកដែលមិនធ្លាប់ព្យាយាមបានសម្រេច​បញ្ចប់សៀវភៅដំបូងរបស់ខ្លួន។

May be an image of one or more people and outdoors
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក៏មាន​មនុស្ស​មួយចំនួន អាចសរសេរសៀវភៅរបៀប វិទ្យាសាស្ត្រ ទ្រឹស្តី របកគំហើញ ទស្សនវិជ្ជា ប្រវត្តិបុគ្គល។ល។ ប៉ុន្តែ មិនអាចបញ្ចប់សាច់រឿងប្រលោមលោកមួយបាន ។

អ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរថា «ខ្ញុំទទួលបានឆាតរបស់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងៗជាច្រើន ចង់បានវិធីសាស្ត្រ​អំពីការតែងនិពន្ធតាមបែបស្រមើស្រមៃ​តែស៊ីសង្វាក់នឹងនិន្នការ​-កាលអាកាស ​ដែលអានកាលណា អ្នកអាន​ទទួលយកបាន។ មិនមានអ្វីជាការសម្ងាត់អំពីដំណើរការសរសេរសៀវភៅប្រឌិតនោះទេ។ គោលការណ៍ធំៗ ដែលយើងត្រូវការ មានតែបីប៉ុណ្ណោះគឺ វិន័យ (តាំងចិត្ត) ការច្នៃប្រឌិត (ស្រាវជ្រាវមានព័ត៌មាន​ទូទៅច្រើន) និងទីបី បេះដូង (មិនសរសេរដើម្បីស្អប់ តែសរសេរព្រោះស្រលាញ់)។»

No photo description available.

លោកស្រីបញ្ជាក់ថា មិនថា អ្នកនោះជាអ្នកនិពន្ធដែលមានសៀវភៅលក់ដាច់ជាងគេ លក់ថ្លៃជាងគេ ឬល្អអាន​ជាងគេ ឬមិនដែលជោគជ័យ គ្មានចំណងជើងណាមួយ​ត្រូវបានគេយកទៅនិយាយ សរសេរយូរហើយមិនត្រូវបានគេស្គាល់ឬទទួលស្គាល់ ក៏អ្នកទាំងនោះបានឆ្លងកាត់ការ​ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។ «មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែជាគណៈកម្មការវាយតម្លៃស្នាដៃយើងបានត្រឹមត្រូវជានិច្ច​នោះទេ! ពេលចាប់ប្រលូកការងារតែងនិពន្ធ សូមប្អូនៗកុំរំពឹងអំពីថា រឿងយើងនឹងល្បីជាងគេ នឹង​មានគេស្គាល់ច្រើនជាងគេ នឹងមាន​គេស្វែងរកយើងលបណ្តាញសង្គមមក Add ឬមក Like សូមទាត់ចោលរឿងទាំងនេះចេញពីគំនិត!»។

May be an image of book and text

អ្នកនិពន្ធ ​ម៉ីសន សុធារី ដេលបានចាប់ផ្តើមការសរសេរប្រលោមលោកនៅឆ្នាំ១៩៩៤ បានលើកឡើងថា «ខ្ញុំសរសេរសៀវភៅដំបូង សរសេរចេញពីបេះដូង សរសេរទាំងមិនដឹងថា​ មានគេចង់អានឬអត់ នឹង​បានផ្សាយចេញឬអត់?​ គឺសរសេរព្រោះខ្ញុំស្រេកឃ្លានក្នុងការសរសេរ! ខ្ញុំក្រោក​ឡើងរាល់ម៉ោង៣ភ្លឺ​ដើម្បីសរសេរសៀវភៅរបស់ខ្ញុំព្រោះផ្ទះខ្ញុំតូចណាស់ ពេលថ្ងៃ មនុស្សច្រើនឡូឡា​ហើយយើងមាន​តុតែមួយទៀត​ប្អូនខ្ញុំត្រូវប្រើវាដើម្បីរៀន (ស្ញុំសរសេរក្នុងសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ)

May be an image of 1 person and text

ប្រភព៖ Meysan Sotheary

ចុចអាន៖ តិច​និក​ខ្លះ​ៗ​អ្នក​និពន្ធបង្ហើប​ប្រាប់​ ដើម្បីសរសេរប្រលោមលោកឱ្យ​ស្លុង​អារម្មណ៍​ជា​មួយ​សាច់​រឿង​​

ចុចអាន៖ ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម