KPT+
មិនចង់ឱ្យអ្នកចាស់មាក់ងាយ ក្រោយពេលបែកគ្នា បញ្ឈប់ទង្វើឆោតល្ងង់ទាំងនេះ
បើទំនាក់ទំនងស្នេហាបានបញ្ចប់ទៅ ដោយការអស់ចិត្តពីដៃគូម្ខាង អ្នកមិនគួរបញ្ចេញអាការចង់ឱ្យគេវិលវិញដោយការបង្ហាញថាអ្នកត្រូវការគេ ខ្វះគេមិនបាន ហើយមិនអាចមានអ្នកថ្មីនោះទេ។ ទង្វើនេះមិនបានធ្វើឱ្យគេទន់ចិត្ត ត្រឡប់មករកអ្នកវិញឡើយ តែគេនឹងមើលងាយអ្នកដែលមិនស្រឡាញ់ខ្លួនឯង នៅតែចង់ឱបក្រសោបអ្វីដែលមិនគួរឱប។ ជឿទៅ! មនុស្សចង់ចាកចេញ ក៏ព្រោះតែគេអស់ចិត្តស្រឡាញ់ ការហៅមនុស្សអស់ចិត្តឱ្យត្រឡប់មកវិញ ជារឿងឆោតល្ងង់ បន្ថែមតែការបន្ទាបបន្ថោកឱ្យខ្លួនឯងទ្វេដង។
ទាំងនេះជាសកម្មភាពទាំង ៧ ដែលគួរឈប់បង្ហាញឱ្យអ្នកចាស់ចាប់ភ្លឹក និងមាក់ងាយអ្នកតទៅទៀត៖
១. នៅតែនិយាយពីគេ
![HanCinema's News] 10 Korean Actors Born in the Year of the Ox @ HanCinema](https://photos.hancinema.net/photos/fullsizephoto1310862.jpg)
បន្តនិយាយពីគេជាមួយមិត្តភក្តិ ឬសាច់ញាតិ ទោះតិចឬច្រើន នោះបានន័យថា ក្នុងចិត្តនៅតែមានគេមិនទាន់រលុប។ ទោះជួនកាលនិយាយរឿងមិនល្អខ្លះក៏ដោយ ក៏បញ្ជាក់ថា អ្នកនៅតែនឹក នៅតែចង់ជួបគេមិនលែង ដែលទង្វើនេះបានត្រឹមការព្រងើយកន្តើយកាន់តែខ្លាំងប៉ុណ្ណោះ។
២. ផ្លាស់ប្តូររូបរាងរបស់ខ្លួន

ស្អាតពេកឬអាក្រក់ពេក ក្រោយបែកគ្នា សុទ្ធតែជាសញ្ញាបញ្ជាក់ពីអារម្មណ៍ស្នេហ៍សេសសល់ចំពោះគេ។ ទម្ងន់ស្រកខ្លាំង ឬមើលទៅស្លេកស្លាំងដូចមិនសូវបានគេងគ្រប់គ្រាន់ ឬជួនកាលស្លៀកពាក់និងតុបតែងខ្លួនស្អាតប្លែកយកតែមែនទែន ច្បាស់ណាស់ថា នៅនឹកគេមិនភ្លេច ហើយការធ្វើបែបនេះគឺដើម្បីឱ្យគេចាប់អារម្មណ៍។ ជឿទៅ! គេឈប់ស្រឡាញ់មិនមែនមកពីការតែងខ្លួនទេ តែមកពីបេះដូងគេលែងមានអ្នក អ៊ីចឹង! ខំធ្វើបែបនេះធ្វើអី?
៣. ចង់ណាត់ជួបគេម្ដងជាពីរដង

ជាទូទៅមនុស្សអស់ចិត្តនឹងគ្នា ប្រាកដជាគ្មានអារម្មណ៍ចង់ជួប ឬចង់ឃើញគ្នាទៀតឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលនៅសល់ចិត្តនឹកស្នេហ៍ចាស់ តែងតែចង់ជួប ហើយក៏ព្យាយាមរកវិធីដើម្បីបានឃើញគេ។ មិនបាច់ប្រឹងម្ល៉ឹងៗទេ ទោះជួបទៀត ក៏គេលែងខ្វល់ពីអ្នកយូរមកហើយ។
៤. ផ្ញើសារឬខលមករកគេ

តើមានគូស្នេហ៍បែកគ្នាប៉ុន្មានគូទៅដែលមកចំណាយពេលផ្ញើសារ ឬខលរកគ្នាទៀត បន្ទាប់ពីចែកផ្លូវគ្នា? គឺមានតែមនុស្សមិនទាន់អស់ចិត្តស្រឡាញ់ហ្នឹងឯង ដែលមិនហត់ក្នុងការផ្ញើសារសួរសុខទុក្ខ ឬខលចង់ឮសំឡេងគេមិនសូវខាន។ ខលដើម្បីអ្វី? មានតែការរំខានដល់គេប៉ុណ្ណោះ។ ហេតុអីមិនយកពេលដែលមានទៅចំណាយជាមនុស្សល្អនឹងអ្នក?
៥. ទៅកន្លែងដែលគេទៅ

ព្យាយាមបង្កើតភាពចៃដន្យគ្រប់កន្លែងដែលគេទៅ ដើម្បីបានជួបមុខគេ។ មិនថា រោងកុន ចំណតឡានក្រុង ផ្សារ ឬកន្លែងដែលចូលចិត្ត អ្នកតែងព្យាយាមបង្ហាញវត្តមាននៅទីនោះជារឿយៗ។ បើគេបានដឹងពីចេតនារបស់អ្នក ច្បាស់ណាស់ថា អ្នកនឹងក្លាយជាមនុស្សដែលគេកាន់តែជ្រេញ ហើយកាន់តែចង់ចៀស។
៦. នៅតែប្រចណ្ឌគេ

មនុស្សឈប់ស្រឡាញ់គ្នាឯណា មកតាមហួងហែង ប្រចែប្រចណ្ឌសង្សារចាស់ទៀត? ឃើញគេនៅជាមួយអ្នកផ្សេងមិនបាន ធ្វើដូចខ្លួនឯងជាសង្សារគេអ៊ីចឹង។ ទង្វើនេះបញ្ជាក់១០០ភាគរយថាអ្នកនៅតែមិនឈប់នឹក ហើយក៏នៅស្រឡាញ់គេនៅឡើយ។ ប៉ុន្តែវាជាសកម្មភាពគ្មានប្រយោជន៍ ហើយគេនឹងបានចិត្តហួស រហូតប្រមាថអ្នកថា អត់គេមិនបាន។
៧. មិនព្រមមានអ្នកផ្សេង

មនុស្សម្នាក់ដែលអស់ចិត្ត គេនឹងព្យាយាមបំភ្លេចអ្នក ដោយពេលខ្លះវិធីរបស់គេគឺ ជ្រើសយកអ្នកថ្មីជំនួស។ ប៉ុន្តែអ្នកវិញ បែកគ្នាយូរមកហើយ នៅតែគ្មានអ្នកណា នោះជាសញ្ញាមួយប្រាប់ថា អ្នកមិនទាន់ឈប់នឹកគេទេ ហើយអ្នកចង់ឱ្យគេត្រឡប់មកគ្រប់ពេល។ អ្នកគិតថា ធ្វើខ្លួនឱ្យទំនេរ គេនឹងទន់ចិត្ត? ប្រហែលគេអាចត្រឡប់ពិតមែន តែត្រឡប់បែបលេងសើចប៉ុណ្ណោះ ព្រោះបើគេច្បាស់លាស់ គេមិនបែកពីអ្នកតាំងពីដំបូង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EGR
ចុចអាន៖ ប្រុសៗមានចរិតកែមិនឡើងទាំងនេះ ទើបសង្សារបោះបង់ចោលគ្មានស្ដាយស្រណោះ
ចុចអាន៖ ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?