KPT+
ជិះឡានអម្បូរ Rolls Royce គឺ Life Style អភិជនសម័យឌីជីថលដែលអ្នកណាក៏ចង់មើល
ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Rolls Royce បានចែកចាយចេញនូវរថយន្តប្រណីតចំនួន ៤,១០៧ គ្រឿង ដែលជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រខ្លួន។ រថយន្តទំាងនេះត្រូវបានបញ្ជាទិញពីប្រទេសជាង ៥០ ជុំវិញពិភពលោក។

លទ្ធផលនេះកើតឡើងចំពេលដែលទីផ្សាររថយន្តប្រណីតប្រឈមនឹងការលំបាក ដោយសារទំាងការលក់ចេញរថយន្តនៅទូទាំងចក្រភពអង់គ្លេស និងការនាំចេញសម្រាប់ម៉ាករថយន្តដទៃបានធ្លាក់ចុះយ៉ាងគំហុគ។
ទោះយ៉ាងណា Rolls Royce មិនបានធ្លាក់ចុះថែមទំាងកើនឡើងការបញ្ជាទិញ។
លោកនាយកប្រតិបត្តិ Torsten Müller-Ötvös បានចាត់ទុក Rolls Royceថា ជាទំនិញប្រភេទប្រណីតហើយអតិថិជនដែលទិញពពួកកំពូលឡានប្រណីត ដូច្នេះគឺពួកគេតែងតែមានឡានច្រើនប្រភេទនៅក្នុងយានដ្ឋានរួចទៅហើយ ។ ពួកគេមិនមែនមកទិញរថយន្ត Rolls-Royce ដើម្បីទទួលបច្ចេកវិទ្យាទំនើបអ្វីក្រៅពីគុណតម្លៃនៃម៉ាករបស់វាដែលគេគ្រប់គ្នាយល់ថា ត្រូវតែមានជាកម្មសិទ្ធិ។

លោកបញ្ជាក់ថា សេដ្ឋីរូបណាក៏ដោយដែលកំពុងបញ្ជាទិញរថយន្ត Rolls-Royce គឺគេកំពុងទិញសិល្បៈនៃការច្នៃប្រតិដ្ឋដ៏មានតម្លៃមួយរបស់ពិភពលោក។
នៅក្នុងទ្រឹស្តីម៉ាកយីហោ យើងពិបាកនិយាយបន្តិចថា ហេតុអីម៉ាកខ្លះ គឺជាផលិតផលកំពូលនៅលើទីផ្សារ ? ដូចជា Rolls Royce តើរថយន្តនេះអស្ចារ្យនៅត្រង់ណា?
ទិដ្ឋភាពម៉ាកយីហោ

ប្រសិនបើអ្វីមួយល្បីល្បាញដោយសារមិនមានលក្ខណៈអំណះអំណាងជាក់ស្តែងអញ្ចឹងអាចថា ការចូលចិត្តនោះគឺផ្អែកលើគំនិតរបស់អ្នកទិញ។ មានការវិភាគថា ម៉ាក Range Rover ជាសំណព្វចិត្តតារាហូលីវូដ ឯ Rolls-Royce ជាចំណូលចិត្តក្រុមសេដ្ឋីអ្នកល្បីៗអាចថា តំាងពីបុរាណមក Rolls-Royce បានក្លាយជាផ្នែកមួយដ៏ធំមួយឬជាស្លាកសញ្ញានៃជីវិតជាអភិជន ដូចជាសម្លៀកបំពាក់ម៉ាក Gucci និង Armani ដែរ ដែលពួកសេដ្ឋីទិញតគ្នា ដើម្បីសម្គាល់ក្រុមឬសហគមន៍របស់ពួកគេ។
ផែនការអនាគត

ទោះបីជាមានជំនឿចិត្តខ្លាំងប៉ុណ្ណា ក៏ម៉ាកសញ្ញារថយន្តប្រណីតដែលមានវ័យ ១១៥ ឆ្នាំមួយុនេះ នឹងអាចរងផលប៉ះពាល់ពីការផ្លាស់ប្តូរអារម្មណ៍របស់អតិថិជនខ្លួន ដោយសាររបត់សង្គម។ ដូច្នេះហើយ នាយកប្រតិបត្តិ Rolls Royce តែងសង្កេតមើលដោយប្រយ័ត្នប្រយែង នូវអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅលើពិភពលោក ថាតើនឹងប៉ះពាល់ដល់ម៉ាកសញ្ញាខ្លួនដែរឬយ៉ាងណា?
កាលពីឆ្នាំ ២០១៧ នៅពេលដែលអង់គ្លេសដកខ្លួនចេញពីសហគមន៍អឺរ៉ុប ក្រុមហ៊ុន Rolls-Royce ធ្លាប់ព្រមានខ្លួនឯងឱ្យត្រៀមលក្ខណៈ ជាមួយហានីភ័យដែលទាក់ទិនជាមួយមហន្តរាយនៅ Brexit តែចុងក្រោយគេនៅតែអាចឆ្លងកាត់បានយ៉ាងល្អបំផុត។

លោក Müller-Ötvös ផ្តល់នូវទស្សនៈវិទ្យាត្រង់ណេះថា ប្រសិនបើផលិតផលរបស់យើង បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូងអតិថិជនទៅហើយ មិនថាមានអ្វីកើតឡើងយើងនឹងនៅទីនោះដដែលជាដដែល។
ពេញមួយឆ្នាំ២០១៨ និងពាក់កណ្តាលឆ្នាំ២០១៩នេះ សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ Rolls-Royce ដែលកាលពីឆ្នាំមុនដែលមានការបញ្ជាទិញចំនួន ៣០% នៃការលក់សរុបប្រចាំឆ្នាំខណៈការលក់នៅប្រទេសចិនទាញយកចំណែក ២០% ហើយចក្រភពអង់គ្លេស១០ភាគរយ។
ចំពោះគម្រោងម៉ូឌែលថ្មីបំផុតសម្រាប់ឆ្នាំ២០២០ Rolls-Royce នឹងបញ្ចេញសេរ៊ី Cullinan Black Badge ជាការរចនាដ៏ថ្មីបំផុតមួយ។
តើអ្នករៀនបានអ្វីខ្លះពីស្លាកសញ្ញា Rolls Royce?
អត្ថបទ៖ Mr. Tomorrow
ចុចអាន៖ Rolls Royce មិនដែលត្រូវការធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ! ហេតុអ្វី?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា