KPT+
បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ
ដើម្បីជួយកូនៗឱ្យមានសុខភាពល្អ ឆ្លាតវៃ និងចៀសផុតពីជំងឺវាយលុក ឪពុកម្ដាយគ្រប់រូបមិនអាចព្រងើយកន្តើយនឹងសកកម្មភាពប្រចាំថ្ងៃរបស់ពួកគេនោះទេ។ សកម្មភាពខ្លះដែលបង្កើតជាទម្លាប់ អាចជះឥទ្ធិពលដល់សុខភាពរាងកាយ និងផ្លូវចិត្តក្មេងៗ ហើយវាពិតជាចាំបាច់ដែលឪពុកម្ដាយទាំងឡាយមិនគួរមើលរំលង ជាពិសេសក្នុងអំឡុងវិបត្តិកូវីដ-១៩កំពុងរាតត្បាត។

ស្ថិតក្នុងស្ថានការណ៍នេះ អង្គការ យូនីសេហ្វ កម្ពុជា បានផ្ដល់ដំបូន្មានទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាល ផ្ដោតការយកចិត្តទុកដាក់ចំពោះកុមារលើទម្លាប់ ៣យ៉ាង ព្រោះវាជាជំនួយដ៏ល្អក្នុងមើលថែកូនៗ និងជំរុញពួកគេឱ្យមានសុខភាពល្អ។
១. បង្កើតទម្លាប់ញ៉ាំល្អៗសម្រាប់កូន

ឱ្យកូនញ៉ាំអាហារល្អៗ មិនមែនសុទ្ធតែជាថ្លៃៗនោះទេ។ អាហារល្អៗជាអាហារទាំងបីក្រុម ដែលសម្បូរដោយជីជាតិចិញ្ចឹម ហើយពេលខ្លះវាក៏រកបាននៅជុំវិញផ្ទះរបស់អ្នកផងដែរ។ បន្ថែមពីលើនោះ គួរទម្លាប់ក្មេងឱ្យញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីការពារប្រព័ន្ធភាពស៊ាំរបស់ពួកគេ និងកុំភ្លេចឱ្យសោះ ត្រូវឱ្យកូនញ៉ាំទឹកមួយថ្ងៃពីរលីត្រ កុំបីខាន។
២. បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូន

អាហារផ្ដល់សុខភាពល្អដល់រាងកាយ តែការរក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយកូន នឹងផ្ដល់ឱ្យពួកគេមានសុខភាពផ្លូវចិត្តរឹងមាំ។
ទម្លាប់និយាយទន់ភ្លន់ និងប្រើពាក្យល្អៗដាក់កូន ទើបនាំឱ្យពួកគេសប្បាយចិត្ត និងក្លាយជាក្មេងក្លាហាន។ ឪពុកម្ដាយណាដែលចូលចិត្តស្រែកគំហកដាក់កូន និយាយស្ដីខ្លាំងៗ គំរោះគំរើយ អាចនាំឱ្យក្មេងរងជំងឺផ្លូវចិត្ត ខ្លាចច្រើន និងបាក់ស្បាតទៀតផង។
៣. បង្កើតទម្លាប់ឱ្យកូនហាត់ប្រាណ

ការហាត់ប្រាណជាមួយគ្រួសារ ផ្ដល់នូវភាពសប្បាយរីករាយ សុខភាពរឹងមាំ ហើយវាធ្វើឱ្យក្មេងៗឆ្លាត រហ័សរហួន និងមិនងាយឈឺ។
អ្នកអាចចាប់ផ្ដើមដោយហាត់ប្រាណងាយៗដែលក្មេងធ្វើបានឬធ្វើតាម នៅក្នុងឬជុំវិញផ្ទះ។ វាជួយបញ្ចេញញើសហើយ ថែមទាំងបង្កើនភាពសប្បាយរីករាយជាមួយគ្នាបានទៀតផង។ បើមិនអ៊ីចឹងទេ! ឪពុកម្ដាយអាចនាំកូនរៀនរាំចម្រៀងកាយវិការ ឬរាំចង្វាក់ប្រពៃណីខ្មែរ ដើម្បីឱ្យពួកគេស្រស់ស្រាយ ក៏ដូចជាបង្កើនចំណេះដឹងដល់ក្មេងៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ
ចុចអាន៖ មុនប្រើរំពាត់អប់រំកូន ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះសិន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់