KPT+
មានអ្នកជំងឺធ្លាក់ទឹកចិត្ត Bipola រស់នៅជាមួយ នេះអនុសាសន៍ថែទាំពួកគេ កុំឲ្យធ្វើអត្តឃាត
អ្វីដែលត្រូវដឹងអំពីអ្នកជំងឺធ្លាក់ទឹកចិត្ត bipola ជំងឺនេះមិនងាយធូរស្រាលទេ នៅពេលប្រើថ្នាំ ជាពិសេសក្នុងកំឡុងពេលដំបូង ដែលអ្នកជំងឺនៅតែមានជំងឺធ្លាក់ទឹកចិត្តខ្លាំង ឬអាចមានគំនិតចង់ស្លាប់។

ជំងឺនេះមិនត្រឹមប៉ះពាល់ដល់ខ្លួនឯងនិងគ្រួសារ ហើយប្រសិនបើមិនបានព្យាបាល វាអាចនាំឲ្យមានបញ្ហាការងារ និងរបៀបរស់នៅ ខ្លះទៀតអាចឈានដល់ការធ្វើអត្តឃាត។
អនុសាសន៍សម្រាប់ការថែទាំអ្នកជំងឺធ្លាក់ទឹកចិត្តប្រភេទ bipola មានដូចខាងក្រោម ៖
១ ស្ដាប់អ្នកជំងឺដោយការយល់ដឹង និងយកចិត្តទុកដាក់ ដោយគ្មានការវិនិច្ឆ័យ អារម្មណ៍របស់អ្នកជំងឺធ្លាក់ទឹកចិត្តគឺមានភាពរសើបខ្លាំង ហើយច្រើនដងមិនអាចយល់បាន។ ការស្ដាប់ដោយគ្មានការវិនិច្ឆ័យ នឹងធ្វើឲ្យប្រសើរឡើងនូវអារម្មណ៍ ហើយអ្នកមានជំងឺនឹងមានអារម្មណ៍ថាគេមិនបានរស់នៅលើពិភពលោកនេះតែឯងទេ ហោចណាស់ក៏មាននរណាម្នាក់នៅជិត បានត្រៀមខ្លួនដើម្បីយល់ពីគេខ្លះៗដែរ។
២ អញ្ជើញអ្នកជំងឺមកនិយាយដោយមានអាកប្បកិរិយាស្ងប់ស្ងៀម ត្រៀមខ្លួនជួយដោយគ្មានសម្ពាធ មិនមែនការរំពឹងទុកបែបនេះឬនោះ។ វាមិនពិបាកសម្រាប់អ្នកជំងឺក្នុងការទាក់ទងគ្នាទេ ព្រោះជំហររំពឹងទុករបស់ពួកគេ នឹងធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អ ។ ការខកចិត្តចំពោះសាច់ញាតិរបស់ពួកគេ ក៏ជាអារម្មណ៍មួយមិនអាចបរិយាយបានដែរ។ ដូច្នេះមានតែយើង ដែលអាចឲ្យគេនិយាយបញ្ហានោះមកបានដោយស្ងប់ស្ងៀម។

៣ ផ្ដល់ឲ្យអ្នកជំងឺនូវឱកាសដើម្បីបញ្ចេញគំនិត និងអារម្មណ៍អាក្រក់របស់ពួកគេ។ ឲ្យពួកគេនិយាយអ្វីៗចេញមក ជាពិសេសគំនិតចង់ធ្វើអត្តឃាតជាដើម។ ខ្យល់ចេញចូលរបស់អ្នកជំងឺ នឹងជួយបន្ធូរភាពតានតឹងនៅក្នុងចិត្តបានច្រើនបំផុតមិនធ្លាប់មាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត
ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?