Connect with us

KPT+

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត

បានផុស

នៅ

កូនៗលូតលាស់បានល្អ មានភាពរីករាយ ឆ្លាតទៀតនោះ ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតនោះទេ។ តើត្រូវធ្វើម៉េចដើម្បីកូនយើងមានភាពរីករាយ ក្លាយជាក្មេងឆ្លាត? តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នាពេលកន្លងមក ក្មេងលូតលាស់បានល្អ ឆ្លាត ឬមិនឆ្លាត គិតរាប់តាំងពីហ្សែនរបស់ឪពុកម្តាយ ការលូតលាស់របស់គភ៌ក្នុងផ្ទៃ បូករួមទាំងបរិយាកាសរស់នៅ ការថែទាំ និងរបបអាហារក្រោយពេលកើតមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា”។ នេះការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ

ចំពោះតិចនិកថែទាំកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាតវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានលើកឡើងថា ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់បានដូចគ្នា តែលទ្ធផលអាស្រ័យលើអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ តើបានត្រឹមត្រូវតាមក្បូនខ្នាតកម្រិតណា។ លោកវេជ្ជបណ្ឌិតពន្យល់ថា ក្មេងរីករាយ ខួរក្បាលវៃឆ្លាតទៅបានលុះណាតែមានសុខភាពល្អ មិនសូវឈឺនេះឈឺនោះ សុខភាពប្រព័ន្ធរំលាយអាហារក៏ល្អ។

ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យផ្តល់អាហារណាដែលសម្បូរអាស៊ីដខ្លាញ់ Omega-3 ដែលជាប្រភពផ្តល់នូវ DHA។

ក្រៅរបបអាហារ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យកូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេ ដូចជាប្រើឧបករណ៍ផ្គុំរូបភាពដើម្បីបង្កើតហ្គេមសប្បាយៗនៅផ្ទះ បង្រៀនកូន និងជួយពួកគេឲ្យរៀនពីពណ៌ សណ្ឋាន និងលេខផ្សេងៗ ឬណែនាំកូនពីការអានសៀវភៅ ដោយចាប់ផ្ដើមជាមួយនឹងសៀវភៅដែលមានរូបភាព ព្រមទាំងនិទានរឿងឲ្យពួកគេស្ដាប់៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូវីដ-១៩​ ប៉ះពាល់​​​​ផ្លូវ​ចិត្ត​កូន​ ​​​​​​​​​​​​​​​

ចុចអាន៖ បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៥១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម