KPT+
យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅមក
គ្មាននរណាម្នាក់អាចយកឈ្នះលើកូវីដឬវីរុសបំប្លែងខ្លួន Delta ដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជាបានឡើយ។ បើសិនគ្មានការផ្ដើមចេញពីមនុស្សគ្រប់គ្នា ម្នាក់បន្តិចៗ និងមិនមើលបំណាំគ្នាទៅមក នោះយើងប្រកដជាយកឈ្នះលើវាបានពុំខាន។

ទោះមិនច្រើនតែគ្រប់គ្នាសុទ្ធតែអាចធ្វើទៅបានដោយមិនលំបាក ជាពិសេសគឺក្រុមយុវវ័យ យុវជន នាសម័យ Delta នេះគឺអាចធ្វើនិងបង្ការ ឬកាត់បន្ថយបាន។
ប៉ុន្តែបើសិនយើងគ្រប់គ្នាមើលស្រាល គិតថាមិនអី ហើយមើលបំណាំគ្នា គេចេញទៅក្រៅគ្រប់គ្នាគេមិនអីផង សំខាន់ឲ្យតែពាក់ម៉ាសលាងដៃបាននោះ គឺមិនអាចជួយថែរក្សាខ្លួនឯងនិងមនុស្សជុំវិញបានទេ។ កុំភ្លេចថា ម៉ាសអាចជួយមិនឲ្យវីរុសឆ្លងចូលមកច្រមុះមាត់បានពិតមែន តែបើបុគ្គលនោះធ្វេសប្រហែសទៅកន្លែងដែលហាមឃាត់ពីបម្រាមរបស់ក្រសួងសុខាភិបាល គេនៅតែមានឈ្មោះថាជាជនចែកចាយកូវីដនិងប្រភេទវីរុសបំប្លែងខ្លួនមកគ្រួសារដដែល។

គ្រប់គ្នាមានសិទ្ធរៀងៗខ្លួន ក្នុងការដើរពីកន្លែងមួយទៅកន្លែងមួយ តាមភារកិច្ចឬតួនាទីបានបំពេញ។ ប៉ុន្តែមុននឹងចាកចេញពីផ្ទះឬទៅកន្លែងណាមួយក្រៅពីលំនៅឋានយើង សូមឲ្យនឹកដល់សមាជិកគ្រួសារចាស់ៗកូនក្មួយរបស់យើង។ ជាពិសេសគឺក្រុមនុស្សចាស់មានហានិភ័យ មានជំងឺរ៉ាំរ៉ៃប្រចាំកាយនៅតែផ្ទះសោះ ក៏យើងយករោគមកចម្លងពួកគាត់ដែរ។
កុំធ្វើជាជនចម្លងតែត្រូវធ្វើជាបុគ្គលដែលមោទនភាព និងអស្ចារ្យ នាំភាពរុងរឿងចូលមកឲ្យអ្នកផ្ទះសប្បាយចិត្ត។ សូមអនុវត្ត វិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ក៏ដូចជាការពារជីវិតអ្នក និងសមាជិកគ្រួសារ។កុំឲ្យមានវិប្បដិសារីដ៏ឈឺចាប់តាមខ្លួន ហើយសុំទោសពួកគេជាក្រោយ។ ដល់ដំណាក់កាលនោះ វាគ្មានន័យអ្វីឡើយ មានតែផ្សែងហុយទ្រលោមចេញពីឈាបនកិច្ចតែប៉ុណ្ណោះ។
ក្នុងន័យនេះ យើងពុំបានប្រមាថជីវិតបុគ្គលណាម្នាក់ឡើយ តែយើងចង់ដាស់សតិអ្នកព្រហើនកាយ មិនខ្លបខ្លាចមេរោគ តាំងខ្លួនជាអ្នកក្លាហានសប្បាយអឺងកង ជុំគ្នាមិនគិតអ្នករស់នៅជាមួយ។

បើសិនជាអ្នកបានឆ្លងឬចម្លងទៅសមាជិកចាស់ៗនិងក្មួយ គ្រួសារអ្នកមិនត្រឹមតែពិបាកនោះទេ។ សូម្បីតែក្រុមគ្រូពេទ្យឬបុគ្គលិកថែទាំសុខភាព ក៏មានការថប់បារម្ភខ្លាំង ទាំងជំងឺធ្លាក់ទឹកចិត្ត បញ្ហានៃការគេងនិងជំងឺស្ត្រេស រួមទាំងកង្វះសម្ភារប្រើប្រាស់ក្នុងវេជ្ជសាស្ត្រមិនគ្រប់ ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះថែមទៀត ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?