Connect with us

KPT+

៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

បានផុស

នៅ

ព្រឹកឡើងៗ ធ្លាប់​មាន​អារម្មណ៍ខ្សោះៗ អត់​កម្លាំង​ អត់​ស្រឡះ​ក្នុង​ខ្លួន ដែរអត់? ការ​ពិត វា​អាច​មក​ពី​នឿយ​ហត់​អស់​កម្លាំង​កាល​ពី​ក្បាល​ល្ងាច ឬ​ក៏​គិត​ច្រើន​ស្ត្រេស​ច្រើន។ អត្ថបទនេះនឹង​ប្រាប់វិធីសាស្ត្រ ៦ យ៉ាង អាចជួយឲ្យមានកម្លាំងភ្លាមៗតែម្តង។

១- ទាញថាមពលចេញពីខ្លួន

Asian businesswoman tired and having eyestrain from working hard 2440613  Stock Photo at Vecteezy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវសាកល្បងវិធីបង្កើនថាមពល ក្រោយភ្ញាក់ ដោយឈរនៅមាត់ទ្វារ សម្លឹងទៅមុខ ហើយឈរចំទើតចុងជើង ព្យាយាមប៉ះឲ្យដល់គែមទ្វារ ពើងទ្រូងទៅមុខរហូតទាល់តែមានអារម្មណ៍ចង្កេះ និងខ្នងយឺតត្រង់ ព្យាយាមឈរទប់ ៣០ វិនាទី ជាការស្រេច។ វាអាចបន្ថយភាពតានតឹងប្រព័ន្ធរំញោចសរសៃប្រសាទផ្លូវចិត្ត ធ្វើឲ្យអារម្មណ៍ឆេវឆាវបានធូរស្បើយ។

២- សម្រាកមួយភ្លែតៗឲ្យបានច្រើនដង

វាអាចផ្តល់ប្រយោជន៍កាន់តែច្រើន និងចៀសផុតពីភាពអស់កម្លាំងល្ហិតល្ហៃ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យរដ្ឋ Louisiana (អាមេរិក) អះអាងថា បុគ្គលិកដែលមានម៉ោងសម្រាកខ្លីៗច្រើនដង អាចបំពេញការងារបានច្រើន និងលឿន មិនសូវមានកំហុស ជាងសម្រាករយៈពេលវែង ម្តង ឬពីរដង ក្នុងមួយថ្ងៃ។ ឯការស្រាវជ្រាវរបស់​សាកលវិទ្យាល័យ Princeton (អាមេរិក) រកឃើញថា ការស្ងាបជួយរាងកាយ​សម្រួលខួរក្បាល ដាស់ខួរក្បាលវិលមកសភាពធម្មតាវិញ។

៣- ស្រូបក្លិនធ្វើឲ្យអារម្មណ៍ស្ងប់ស្រួល

22,339 Hospital window Stock Photos | Free & Royalty-free Hospital window  Images | Depositphotos

ពេលមានអារម្មណ៍អស់កម្លាំង គួរស្រូបយកក្លិនក្រអូបខ្លះៗ អាចជួយបង្កើនសមត្ថភាពប្រមូលផ្តុំ និងធ្វើឲ្យយើងអារម្មណ៍ល្អ ក្នុងនោះមានក្លិនក្រូចឆ្មារ ក្រូចធម្មតា ពិសេសក្រូចថ្លុង។ បើយើងមួម៉ៅនឹងអ្វីមួយ អាចយកស្លឹកជីរអង្កាមមកហិត ឬផឹកតែជីរអង្កាមមួយកែវអាចផ្តល់កម្លាំងប្រាជ្ញាភ្លាម។

៤- ធ្វើចលនា

ក្រោកដើរទៅនេះបន្តិច ទៅនោះបន្តិច គ្នាយើងនឹងមានអារម្មណ៍ស្រឡះខ្លួន គ្រាន់តែចំណាយពេលដើរ ២-៣ នាទី អាចជួយយើងបង្កើនថាមពលមិនចំណាយពេលអត់ប្រយោជន៍ច្រើនលើការងារប្រចាំថ្ងៃ។ បើអាចទៅរួច គួរទៅលុបមុខនៅបន្ទប់ទឹក បន្ទាប់មកដើរចេញទៅក្រៅ ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធវែងៗ។ ការដើរ ១០ នាទី ល្អសម្រាប់ចរន្តឈាម ជួយឲ្យយើងស្រស់ស្រាយ សម្រេចការងារដោយប្រសិទ្ធភាព។

៥- ធ្វើសមាធិ

Asian woman doing yoga meditation 1264121 Stock Photo at Vecteezy

ចំណាយពេលហោចណាស់ ៥ នាទី រាល់ព្រឹក ផ្តោតសំខាន់លើការដកដង្ហើម មិនថាការទ្រេតខ្លួន ឬអង្គុយទេ។ ការសមាធិ អាចជួយយើងបន្ធូរបន្ថយសម្ពាធ និងប្រឆាំងភាពអស់កម្លាំង។ ពេលធ្វើសមាធិ អាចយល់ច្បាស់ពីដង្ហើមយើង។ អ្វីៗកន្លងផុតត្រូវរលាយបាត់ កាន់តែធ្វើឲ្យសុខភាពផ្លូវចិត្តល្អជាងមុន នាំឲ្យដំណើរការងាររលូន មិនមានអារម្មណ៍អស់កម្លាំង។

៦- ផឹកទឹកគ្រប់គ្រាន់

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ កត្តារួមធ្វើឲ្យយើងឆាប់ហត់ គឺព្រោះខ្សោះជាតិទឹក។ រាល់ថ្ងៃ បើយើងផឹកទឹកតិច អុកស៊ីហ្សែន​រត់ក្នុងសរសៃឈាមក៏តិចដែរ។ ផឹកទឹកស្អាតឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ឬផឹកទឹករ៉ែមួយកែវ គ្រប់ពេលមានអារម្មណ៍អស់កម្លាំង៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

ចុចអាន៖ តិចនិក ​៥ ​យ៉ាងដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម