KPT+
ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!
តើអ្នកដឹងទេ? ការស្តាប់តន្ត្រីអាចជួយផ្លាស់ប្តូរជីវិត មិនថាវាជាស្នេហាអារម្មណ៍តានតឹង។ មានការសិក្សាបែបវិទ្យាសាស្ត្របង្ហាញថា ស្តាប់តន្ត្រីអាចជួយមនុស្សបាត់ធុញធប់បានល្អប្រសើរ នេះជាការពិត ប្រសិនបើអ្នកមិនជឿទេ មកអានអត្ថបទនេះឲ្យចប់សិន នោះអ្នកនឹងត្រូវងក់ក្បាលស្របតាម។

១ តន្ត្រីអនុញ្ញាតឲ្យអ្នកសម្រាក នៅក្នុងសៀវភៅ ៥៩ វិនាទី តន្ត្រីផ្លាស់ប្ដូរខ្លួនឯងក្នុងរយៈពេលមួយនាទី។ វាជាការសំខាន់ដែលត្រូវដឹងថា ការស្តាប់តន្ត្រីបុរាណបន្ធូរអារម្មណ៍ ព្រោះសំពាធឈាមរបស់អ្នកថយចុះនៅពេលស្ដាប់តន្ត្រីបុរាណ។ ភ្លេងបុរាណជួយបំបាត់រាល់អារម្មណ៍តានតឹង ហើយជីវិតអ្នកនឹងប្រសើរឡើង។
២ តន្ត្រីបំបាត់ការឈឺចាប់ ពេលប្រើថ្នាំបំបាត់ការឈឺចាប់ មិនលឿនដូចចំណង់ចំណូលចិត្តទេ។ សាកល្បងលេងបទចម្រៀងដែលអ្នកចូលចិត្ត ហើយអ្នកនឹងដឹងថា ការស្ដាប់ជួយបំបាត់ការឈឺចាប់។
៣ តន្ត្រីជួយឲ្យអ្នកហាត់ប្រាណបានល្អជាងមុន រឿងសំខាន់ដែលយើងហាត់ប្រាណបានល្អ មិនមែនជាស្បែកជើងឬសំលៀកបំពាក់កីឡានោះទេ ប៉ុន្តែជាអាយផេដឬឧបករណ៍ស្តាប់ចល័ត គឺជាអ្វីដែលអ្នកត្រូវការ ព្រោះការស្តាប់ចំរៀងដែលអ្នកចូលចិត្តនៅពេលកំពុងហាត់ប្រាណ នឹងជួយបង្កើនកម្លាំង ការសម្ដែងបានយ៉ាងល្អ។

៤ ជួយអ្នកឲ្យរកឃើញស្នេហា ការស្តាប់តន្ត្រីបន្ថែមលើការបង្កើតចំណាប់អារម្មណ៍ ពីភេទផ្ទុយមកលើអ្នក។
៥ ការស្តាប់តន្រ្តីនិងជួយអ្នកឲ្យរស់រានមានជីវិត ពិតណាស់ថាតន្ត្រីជួយសង្គ្រោះជីវិត ដោយការបូមបេះដូងឬ CPR របស់អ្នក។
៦ តន្ត្រីជួយអ្នកធ្វើការបានល្អប្រសើរ ប៉ុន្តែវាក៏មានភាពចម្រូងចម្រាសខ្លះ ដែលការស្តាប់តន្រ្តីក្នុងកំឡុងពេលធ្វើការអាចកាត់បន្ថយគុណភាពការងាររបន្តិច ប៉ុន្តែវានឹងជួយអ្នកឲ្យកាន់តែរីករាយក្នុងការងារវិញដែរ។
៧ បង្កើតចំណេះដឹងខ្ពស់ មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថា ការស្តាប់តន្ត្រីបង្កើន IQ សម្រាប់អ្នកស្ដាប់។ ជាពិសេសការស្តាប់តន្ត្រីបុរាណ ជួយឲ្យខួរក្បាលធ្វើការកាន់តែមានប្រសិទ្ធភាព។

៩ តន្ត្រីជួយបង្កើនបុគ្គលិកលក្ខណៈ ប្រសិនបើអ្នកចង់ឲ្យនរណាម្នាក់មានគំនិតទន់ភ្លន់ សូមឲ្យគេស្ដាប់តន្ត្រីហើយសិក្សាពីអាកប្បកិរិយារបស់គេនៅអាយុ ៨-១១ ឆ្នាំ ដែលមានអាកប្បកិរិយាកោងកាច ហើយផ្ដល់មេរៀនតន្ត្រីដល់ពួកគេ។ ជាលទ្ធផលកុមារមួយក្រុមនេះ មានអាកប្បកិរិយាល្អប្រសើរ មានភាពទន់ភ្លន់ សំខាន់ជាងនេះគឺមានការអភិវឌ្ឍន៍ផ្នែកអារម្មណ៍៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាចធ្វើឲ្យយើងថ្លង់
ចុចអាន៖គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា