Connect with us

KPT+

ឪពុកម្ដាយ​មាន​ទម្លាប់​អាក្រក់ ៤ យ៉ាង​នេះ ធ្វើ​កូន​ខូច​តាំង​ពី​តូច

បានផុស

នៅ

គេ​តែ​ងប្រៀប​ធៀប​កូន​ក្មេង​ទៅ​នឹង​ក្រដាស​ស​ស្អាត ដែល​ងាយ​នឹង​ប្រឡាក់​ប្រឡូស ឬ​ឆាប់​ទទួលយកអ្វីពី​យើង​ធ្វើ ដូច្នេះ​ហើយ​ម៉ាក់​ត្រូវ​ប្រយ័ត្ន​យែង​ចំពោះ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន។

លោកស្រី​នាយិកា​សាលា​អន្តរជាតិ ខូល័រ ឃីដ ភន ផាសុកា បាន​ចែក​រំលែក​នូវ​បទ​ពិសោធ​មួយ​ចំនួន​ទាក់ទង​នឹង​ទម្លាប់​អាក្រក់​របស់​ឪពុកម្តាយ ៤ យ៉ាង ដែល​ធ្វើ​ឲ្យ​កូន​ខូច​តាំង​ពី​នៅ​តូច។

១- ខ្ជិល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ថា​ម៉ាក់ប៉ា​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ទេ តែង​មាន​ទម្លាប់​ខ្ជិល ពេលខ្លះ​បាន​តែ​មាត់ តែ​មិន​ធ្វើ​សកម្មភាព ឬ​ក៏​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក អ៊ីចឹង​កូន​ក៏​ខ្ជិល​ទៅ​តាម​នោះ​ដែរ។ ម៉ាក់ប៉ាត្រូវ​ចាំ​ថា កូន​គឺ​​ជា​អ្នក​ត្រាប់​តាម​យើង​គ្រប់​បែប​យ៉ាង​ទាំងអស់ យើង​បែប​ម៉េច កូន​បែប​ហ្នឹង កម្រ​ណាស់​ដែល​ស្លឹកឈើ​ជ្រុះ​ឆ្ងាយ​ពី​គល់។ ពាក្យ​ខ្ជិល​នេះ​ដែរ​សំដៅ​ទៅ​លើ​ពេល​វេលា​ដែល​យើងផ្តល់​ឲ្យកូនដែរ កុំ​យក​លេស​ថា រវល់ នរណា​ក៏​រវល់​ដែរ ទាល់​តែ​យើង​ឆ្លៀត មិន​បើ​ដូច្នេះ​ទេ​កូន​យើង​មិន​ស្រស់ស្រាយ​នោះ​ទេ ទៅ​ជាស្ត្រេស មិន​អាច​ឈាន​ទៅ​រក​ទេពកោសល្យ​ដែល​ខ្លួន​មាន។

២- បណ្តោយកូន

ក្មេង​តែ​ប៉ុណ្ណឹង ឲ្យ​តែខឹង ឬ​ទារ​អី​មិន​បាន​យំ​បោក​ខ្លួន​ហើយ កុំ​ទៅ​ប្រកាន់​វា​អី ឃ្លានេះ​ធ្លាប់​ឮ​ចេញ​ពី​មាត់​ម៉ាក់ប៉ា​ច្រើន​នាក់​ណាស់។ ការ​គិត​ខ្លី​ដូច្នេះ​មាន​ន័យថា យើង​បណ្តែត​បណ្តោយ​តាម​កូន​ហើយ យូរៗ​ទៅ​ក្មេង​លង់​នឹង​ទម្លាប់​អាក្រក់​កាន់​តែ​ជ្រៅ ពេល​ខ្លះ​កែ​លែង​ឡើង ក្មេង​ទៅ​ជា​ខូច​ទារ​អី​ដឹង​បានហ្នឹង បើ​មិន​បាន​យំ​ឡាំ​ប៉ា​ផ្អើល​គេ​ឯង។

៣- អត់​ស្តាប់​បទ​ពិសោធ​អ្នក​ដទៃ

អាង​តែ​ខ្លួន​ឯង​រៀន​បាន​ច្រើន ប្រើ​វិធី​សាស្ត្រ​ខ្លួន​ឯង​ដើម្បី​អប់រំ​កូន អត់ស្តាប់​បទ​បទ​ពិសោធ​អ្នក​ដទៃ​ដែល​ធ្លាប់​ជួប​ប្រទះ នោះ​ច្បាស់ជា​មិន​បាន​ផ្លែផ្លា​ល្អ​ទេ។ ចិញ្ចឹម​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​ល្អ​មិន​ស្រួល​ដូច​យើង​គិត​នោះ​ទេ យើង​ត្រូវ​យល់​ពី​អារម្មណ៍ ចំណង់​ចំណូល​ចិត្ត លទ្ធភាព​របស់​កូន និង​យោបល់​របស់​មនុស្ស​ជុំវិញ​ខ្លួន មិនថា ចាស់ ក្មេង នោះ​ទេ ឲ្យ​តែ​ជា​បទ​ពិសោធ។

៤- មិន​ស្វែង​យល់​ពី​សង្គម​ខាងក្រៅ

សម័យ​នេះ​​ហើយ​​យើង​​រស់​​នៅ​​ក្នុង​​អណ្តូង​​ដូច​កង្កែប កូន​​យើង​​ច្បាស់​​ជា​ចប់​​ហើយ។ យើង​​ត្រូវ​​ដឹង​​ថា នៅ​​តំបន់​​យើង​ហ្នឹង ពេល​​ទំនេរ​​គេ​​នាំ​កូន​​ទៅ​​ណា ទៅ​​លេង​​កីឡា ហែល​ទឹក ទៅ​​កន្លែង​ក្មេង​​លេង ឬ​​សួន​​សត្វ? មិន​​ថា​​អ្នក​រស់​នៅ​ទីក្រុង ឬ​​ជនបទ​​នោះ​​ទេ យើង​​ត្រូ​វ​ដឹង និង​​មាន​​បែប​​ផែន​​រស់នៅ​​ឲ្យ​​ទាន់​​សម័យ​​កាល ទៅ​​តាម​​តំបន់​​នីមួយៗ

បើ​ម៉ាក់ប៉ា​ទាំង​អស់​កែ​ប្រែ​នូវ​ចំណុច​សំខាន់ៗ​ទាំង​៤​ខាង​លើ ឈប់​បណ្តោយ​កូន ដោយ​ចំណាយ​ពេល​ជាមួយ​កូន ទោះ​ហត់​នឿយ​បន្តិច តែ​អានាគត​ក៏​ភ្លឺស្វាង ព្រោះ​កូន​យើងមាន​លទ្ធភាព​រស់នៅ​ក្នង​សង្គម​បរិបូរណ៍ កូន​មាន​តែ​ស្នាម​ញញឹម ទៅ​អនាគត​យើង​ក៏​ទទួល​បាន​ការ​ដឹង​គុណ​ពីកូន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ

ចុចអាន៖ តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម